« មនុស្សប្រុសនៅជាមួយមនុស្សស្រីម្នាក់ ដោយសារតែហេតុផល ២យ៉ាងប៉ុណ្ណោះ នោះគឺ ចំណង់ខាងរាងកាយ និង ការស្រលាញ់ » តែមនុស្សប្រុសនឹងសម្រេចចិត្តរៀបការជាមួយមនុស្សស្រីម្នាក់ អាចមិនមែនដោយសារតែហេតុផលទាំង២ខាងលើទេ ហេតុផលសំខាន់នៃការរៀបការរបស់បុរសនោះគឺ « ស្ថិរភាព» នៃជីវិត។
-មនុស្សប្រុសម្នាក់ អាចស្រលាញ់អ្នក តែមិនអាចរៀបការជាមួយអ្នក
-មនុស្សប្រុសម្នាក់ អាចស្រលាញ់រួមរស់ដូចប្តីប្រពន្ធ ជាមួយអ្នកច្រើនឆ្នាំបាន ដោយមិនបាច់រៀបការ
-តែនៅពេលមួយដែលមនុស្សប្រុសម្នាក់នោះ រកបាននារីមួយរូបដែលអាចផ្តល់ស្ថិរភាពឱ្យជីវិតគាត់បាន គាត់នឹងរៀបការជាមួយនារីម្នាក់នោះ។
ការយល់ឃើញរបស់បុរសគ្រប់រូប នៅពេលរៀបការ ពោលគឺគាត់មិនខ្វល់ខ្លាំងណាស់ណានោះទេថា ឈុតរៀបការបែបណា អ្នកកំដរជាអ្នកណា ឬការរៀបចំពិធីយ៉ាងដូចម្តេច អ្វីដែលមនុស្សប្រុសយល់ឃើញ ពួកគេគិតថាមនុស្សស្រីដែលគេសម្រេចចិត្តព្រមរៀបការជាមួយប្រាកដជាអាចរៀបចំ ចាត់ចែង និងគិតគូបានគ្រប់យ៉ាង ជាពិសេសគឺការសាងគ្រួសារមួយរួមគ្នាដោយស្មើភាពដូចជា៖
-ទោះជានាងជាស្ត្រីមានភាពទន់ភ្លន់ តែពេលនាងក្លាយជាប្រពន្ធ នាងអាចចាត់ចែង រៀបចំ និងធ្វើរឿងជាច្រើនជំនួសដៃជើងបុរសជាប្តីបាន
-បើបុរសជាប្តីរៀបចំចាត់ចែងផ្តល់គ្រឿងទេសន៍ និងគ្រឿងគ្រៅគ្រប់គ្រាន់ នារីជាប្រពន្ធនឹងចាត់ចែងម្ហូបអាហារឱ្យបុរសជាប្តី
-បើបុរសជាប្តីផ្តល់លុយកាក់គ្រប់គ្រាន់ដល់នារីជាប្រពន្ធ នាងនឹងផ្តល់សេរីភាព និងផ្តល់ភាពងាយស្រួលដល់បុរស(Peace) ដោយមិនរករឿង រអ៊ូរទាំ
-បើបុរសជាប្តីផ្តល់មេជីវិតឱ្យនារីជាប្រពន្ធ នាងនឹងបង្កើតកូនឱ្យបុរស
-បើបុរសជាប្តី មិនអាចផ្តល់ក្តីសុខទាំងផ្លូវកាយផ្លូវចិត្ត និងទ្រព្យសម្បត្តិដល់នារីជាប្រពន្ធគ្រប់គ្រាន់ វានឹងក្លាយទៅជាសុបិនអាក្រក់ក្នុងជីវិតបុរសជាប្តី ដែលអ្នកនឹងដឹងថាវាពិតជាខ្លាំងក្លាប៉ុនណា
ទាំងនេះហើយ ជាហេតុផលដែលបុរសគ្រប់រូបអាចរស់នៅជាមួយមនុស្សស្រីម្នាក់ច្រើនឆ្នាំ តែមិនដែលរៀបការ តែបែរជាអាចរៀបការជាមួយមនុស្សស្រីដែលទើបតែស្គាល់គ្នាទៅវិញ។
ស្ថិរភាពនៃជីវិត ជាអ្វីដែលបុរសគ្រប់រូបត្រូវការ ការរួមរស់នឹងគ្នា គឺជាតម្រូវការរាងកាយ ឯស្នេហា គឺជាតម្រូវការផ្លូវអារម្មណ៍ នោះដោយសារតែ ស្ថិរភាពនៃជីវិត គឺការគោរពគ្នា ឱ្យតម្លៃគ្នា និងរស់នៅជាមួយគ្នាពោរពេញដោយភាពពេញលេញ ដែលជាការបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមកតាមតម្រូវការ៕
បកប្រែពីបរទេសដោយ៖ កវីលាក់ស្នេហ៍-ប្រលោមលោក(កវីលាក់ស្នេហ៍)