ប្រកួតកីឡាល្បុក្កតោ Arnis តែ​មួយ​គត់! ​កម្ពុជាទទួល​បា​នមេដាយ២០​គ្រឿង

ល្បុក្កតោ៖ ការប្រកួត​លើវិញ្ញាកីឡា​ល្បុក្កតោ Arnis ​ដែល​ជា​ក្បាច់គុនហ្វីលីពីនបាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ម្សិលមិញ ខណៈ​កម្ពុជា​រក​បាន​មេដាយ​សម្រិត​បាន​ ៤​បន្ថែម​ទៀត​ពី​ការ​ប្រកួត​សម្ដែង​បុរស នារី។ ​

78542043_718925458617871_2686317123831070720_o

យោង​តាម​លទ្ធផល​ខាង​លើ​នេះ ធ្វើ​អោយ​ចំនួន​មេដាយ​ដែល​កម្ពុជា​ទទួល​បាន​ពី​កីឡា​មួយ​នេះ​រហូតដល់​ ២០​គ្រឿង ក្នុង​នោះ​មាស​ ១​គ្រឿង, ប្រាក់​ ២​គ្រឿង និងសំរឹទ្ធ ​១៧​គ្រឿង​។​

78388960_718991601944590_6112995947027890176_o

​គិត​ត្រឹម​ល្ងាច​ម្សិលមិញ​កម្ពុជា​ដណ្ដើម​បាន​មេដាយ ២១​គ្រឿងនៅ​ក្នុង​នោះ​មាស ​១​គ្រឿង, ប្រាក់ ​៣​គ្រឿង និង​សំរឹទ្ធ ​១៧​គ្រឿង យ៉ាងណាក៏ដោយ​កម្ពុជា​នៅសល់​កីឡា​សក្ដានុពល​មួយ​ចំនួន​ទៀត​ ដែល​នឹង​ធ្វើ​ការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​៥ ទី​៦ ទី​៧ ​និង​ទី​៨​ ខែ​ធ្នូរហូតដល់​មុន​ពិធី​បិទ​ការ​ប្រកួត​ផ្លូវការ ​SEA GEAMES មុន​ថ្ងៃ​ទី​១១ ​ខែ​ធ្នូ ​ឆ្នាំ២០១៩​ ខាងមុខនេះ​៕

123