ក្លិបលីគកំពូលថៃ Sukhothai FC បានប្រកាសក្នុងផេកហ្វេសបុករបស់ខ្លួនថា បានយល់ព្រមចុះកុងត្រាយកកីឡាករខ្សែបារាំង ធារី ចន្ថាប៊ីន សម្រាប់កូតាកីឡាករអាស៊ានដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ Thai-League 1 រដូវកាល២០២០។
មែនទែនទៅ! កីឡាករវ័យ ២៨ឆ្នាំរូបនេះគឺជាគោលដៅរបស់បណ្តាក្លឹបមួយចំនួននៅក្នុងតំបន់អាស៊ានដូចជានៅលីគម៉ាឡេសុី ថៃ និងនៅក្នុងប្រទេសកម្ពុជាផងដែរ ជាយូរមកហើយ បន្ទាប់ពីបានបង្ហាញសមត្ថភាពដ៏គួរឱ្យកត់សម្គាល់កាលរូបគេលេងនៅក្លឹប Terengganu FC ក្នុងលីគកំពូលម៉ាឡេស៊ី នាពេលកន្លងមក។ ក្រៅពីនេះ ធារី ចន្ថាប៊ីន ក៏មានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់ដូចជាធ្លាប់ជាសមាជិកក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៧ឆ្នាំ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាដែលរូបគេធ្លាប់បង្ហាញខ្លួនបាន ៣៥លើកមកហើយ។
https://www.facebook.com/thierrychanthabin/photos/a.533680133412710/2642715122509190/?type=3&__xts__%5B0%5D=68.ARBZculn2lXgw4klZhvuMN_56y3kOvJk75FUIjoUWmjwuDgjTb0zbKT6p-bMxXqG_sZRkSOxZdQ85s12q7_HwLnXchbbbW3A9aTpiwEC9tHnf8erh4FJFTT6S4h6jBGGexHLWNtRstmHJXIC3nMrVrL6l2cFKGLKk9VEvXwCje4uTrHHRWwpTQUtRSK4PAGxrZ750ufanRMlEZzkNw3P_Fm-Omi0WKGt53Za-kUf0VUYlzqbGWl5RQLMT_E8Xmr94H3IPyN_x0PNXxav_tJBMjeB3I5loNtP56WLBzpK-i1LKPbgLXi5ZjJ0DSleXQJ0-hIO-Txj01dzAW9Vr9PH4sxLRA&__tn__=-R
ខ្សែបម្រើរូបនេះបានរួមរស់ជាមួយក្លឹប Terengganu FC ចំនួន ២រដូវកាលមកហើយ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោយចាកចេញពីក្លឹបភ្នំពេញក្រោន នៅឆ្នាំ២០១៦ ដោយបន្ដទៅលេងឲ្យក្លឹប Krabi របស់ថៃ(បានកន្លះរដូវកាល) កាលពីឆ្នាំ២០១៧ កន្លងទៅ។
ចំពោះក្លឹប Sukhothai FC គឺមានមូលដ្ឋាននៅខេត្តសុខោទ័យ ហើយត្រូវបានបង្កើតឡើងនាឆ្នាំ២០០៩ ដោយចាប់ផ្តើមជាមួយក្របខណ្ឌ Regional League Northern Division បន្ទាប់មកត្រូវបានដំឡើងមកលេងនៅលីគកំពូលថៃក្នុងឆ្នាំ២០១៥ ដោយបញ្ចប់ទៅជាមួយចំណាត់ថ្នាក់លេខ៣ នារដូវកាលនោះ។ ក្លឹបបាល់ទាត់នេះមានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះ Thung Thalay Luang Stadium ដែលអាចផ្ទុកទស្សនិកជនបានចំនួន ៩៥០០ នាក់៕