យ៉ុង ម៉េងលីដែលជាកីឡាករជម្រើសជាតិគុនល្បុក្កតោ ដណ្តើមបានមេដាយប្រាក់ក្នុងការ ប្រភេទកីឡា Arnis វិញ្ញាសា Live Stick កាលពីម្សិលមិញនោះនៅថ្ងៃទី០២ធ្នូនេះបានទទួលមេដាយមាសហើយក្នុងការប្រកួតកីឡាដំបងខ្លី Arnis លើវិញ្ញាសា Padded Stick ទម្ងន់៦០-៦៥គីឡូក្រាម ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន VALENZUELA BILLY JOEL នៅវគ្គផ្តាច់ព្រ័ត្រ។
ដូចនេះមានន័យថា យ៉ុង ម៉េងលី ជាកីឡាករដំបូងគេ ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍ SEA Games នៅហ្វីលីពីនឆ្នាំ២០១៩នេះ។ មុនឡើងមកជួបគ្នានៅវញគ្គផ្ដាច់ព្រ័ត្រ! កីឡាករ យ៉ុង ម៉េងលី យកឈ្នះកីឡាករមីយ៉ាន់ម៉ា LINN AUNG KHAING នៅវគ្គ៤ក្រុមចុងក្រោយ ខណៈកីឡាករហ្វីលីពីន VALENZUELA BILLY JOEL យកឈ្នះកីឡាករវៀតណាម VU DUC HUNG។
លើសពីនេះ! ក្រុមកីឡាករគុនល្បុក្កតោ ក៏ទទួលបានមេដាយសំរឹទ្ធ៣ទៀតផងដែរ។ មេដាយទាំងនេះដណ្តើមបានដោយកីឡាករ ឌឹម ង៉ែត លើវិញ្ញាសា PS BANTAMWEIGHT (55 KG AND LESS), សុក ឈុន លើវិញ្ញាសា PS FEATHERWEIGHT (+55 KG LESS 60 KG) និងកីឡាករ មឿន ប៊ុនលី លើវិញ្ញាសា PS WELTERWEIGHT (+65 KG AND ABOVE)៕