គួរយល់ដឹង! ហេតុអ្វីបានជាការរៀបចំ និងការអភិវឌ្ឍអាជីព គឺជាដំណើរការអភិវឌ្ឍដ៏សំខាន់បំផុតមួយនៅក្នុងបទពិសោធន៍មហាវិទ្យាល័យរបស់និស្សិត?​

សម្រាប់យុវជន  ដែលជាសិស្ស  និងនិស្សិត ​ការសិក្សាទាំងផ្នែកទ្រឹស្តី និងអនុវត្តសុទ្ធតែគុណប្រយោជន៍ដ៏ធំធេងសម្រាប់អនាគត  និងដើម្បីជាទុនមួយសម្រាប់ស្វែងរកការងារដ៏ប្រសើរមួយ​មានប្រាក់ខែសមរម្យចិញ្ចឹមជីវិត។

ជាក់ស្តែង ការរៀបចំ  និងអភិវឌ្ឍន៍អាជីពដែលអ្នកគ្រោងនឹងប្រកបនាពេលថ្ងៃខាងមុខ ​ពេលសិក្សាមហាវិទ្យាល័យ ​ឬចប់មហាវិទ្យាល័យ ​ត្រូវបានគេដឹងថា ​ជារឿងមួយដ៏សំខាន់ដែលយុវវជនជាច្រើនគួរតែអនុវត្ត ​និងធ្វើការសិក្សាស្វែងយល់ផងដែរ ​ទាន់មានឱកាសនៅក្នុងការសិក្សា។

តែតើលោកអ្នកដឹងទេថា  ហេតុអ្វីបានជាការរៀបចំ និងការអភិវឌ្ឍអាជីពគឺជាដំណើរការអភិវឌ្ឍដ៏សំខាន់បំផុតមួយនៅក្នុងបទពិសោធមហាវិទ្យាល័យរបស់និស្សិត?​

ជាការពិតណាស់ កម្មវិធី « ជ្រើសរើសអនាគតរបស់អ្នក »   Choose Your FUTURE  ត្រូវបានគេស្គាល់ថា គឺជាកម្មវិធីពង្រឹងសមត្ថភាពមួយ សម្រាប់និស្សិតមហាវិទ្យាល័យដោយផ្តោតសំខាន់លើការរៀបចំ និងការអភិវឌ្ឍន៍អាជីព។

ដោយកត្តាទាំងនោះរួមបញ្ចូលទាំងគន្លឹះដើម្បីរុករកថាមពលក្នុងខ្លួន ដូចជាការប្តេជ្ញាចិត្ត ភាពមោះមុត ទេពកោសល្យ ការទំនាក់ទំនងដែលមានប្រសិទ្ធភាព ដើម្បីកសាងទំនុកចិត្តលើខ្លួនឯង ក្នុងការសម្ភាសន៍ការងារឱ្យកាន់តែប្រសើរ ក្នុងការជួយពួកគេឱ្យឈានដល់គោលដៅនាពេលអនាគត។

កម្មវិធីដ៏ពិសេស ​និងមានប្រយោជន៍ចំពោះយុវជនដែលកំពុងតែពេញនិយមមួយនេះ  ត្រូវបានគេដឹងថា ​តែងតែធ្វើការរៀបចំជាប្រចាំដោយ Domreihr ដែលជាភ្នាក់ងារមួយដែលមានបទពិសោធន៍ក្នុងការកសាងសមត្ថភាពជំនាញលើជំនាញទន់ ជំនាញការងារ ការអភិវឌ្ឍអាជីព សម្រាប់យុវជន ​ក៏ដូចជានិស្សិតដែលកំពុងសិក្សា ​ថែមទាំងជាភ្នាក់ងារជ្រើសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុននានាផងដែរ ដោយអាចធ្វើការវាយតម្លៃសមត្ថភាព និងពិគ្រោះយោបល់ជាមួយបេក្ខជនដែលដាក់ពាក្យធ្វើការ ដើម្បីធានាបានបុគ្គលិកដ៏មានគុណភាព និងសមត្ថភាពសម្រាប់អតិថិជនដែលស្វែងរកបានយ៉ាងគួរឱ្យទុកចិត្ត។

ដូច្នេះសម្រាប់សិស្សៗ ​និស្សិតដែលមានបំណងចូលរួម កម្មវិធី « ជ្រើសរើសអនាគតរបស់អ្នក » ដើម្បីការរៀបចំ និងការអភិវឌ្ឍអាជីព ​ពង្រឹងសមត្ថភាព​ និងភាពជឿជាក់របស់ខ្លួន លោកអ្នកសាកសួរព័ត៌មានបន្ថែមតាមរយៈគណនីហ្វេសប៊ុកផេក Domreihr ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 015 66 99 47 

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

77279626_803423930102423_7005545891222257664_n

78681422_510197302900128_4282163109432393728_o

 

76779516_510396439546881_3406027843048570880_o

78345069_510198226233369_4842335086596587520_o

78528454_510198539566671_1068066222286831616_o

78373436_510197669566758_877415278307180544_o

77223944_512555439330981_2107276612306206720_o

 

77288650_512557762664082_1202425697092501504_o

78124074_512560242663834_8705947422511071232_o

 

78213990_512560532663805_9188025357951827968_o

78283329_512555855997606_4209124935706083328_o

78380024_512560592663799_5828341732445519872_o

78418164_512557502664108_757441293948289024_o

78559071_512558805997311_8357564985701826560_o

78608236_512555539330971_1548520965032378368_o

78611953_512558705997321_4481501823064080384_o

78657359_512557059330819_382783587251912704_o