Euro 2020: ពូលស្លាប់រស់រក​ឃើញ​ហើយក្រោយអាល្លឺម៉ង់ ព័រទុយហ្គាល់ និង​បារាំង​ស្ថិត​ក្នុង​ពូល F​ជាមួយគ្នា

តាម​រយៈ​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​កាល​ពី​យប់មិញ!​ ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ឬ​ហៅ​ថា Euro 2020 បាន​រក​ឃើញ​ក្រុម​ឬពូល​របស់​ខ្លួន​រួច​ហើយ ខណៈ​ពូល F គឺ​ជា​ពូល​មរណៈ។

Screenshot_12

សម្រាប់​ពូល​ A មាន​ដូច​ជា៖ ទួរគី អ៊ីតាលី វែល​និង​ស្វីស ស្រប​ពេល​ពូល B មាន​ដាណឺម៉ាក ហ្វាំងឡង់ បែលហ្សិក និង​រុស្សី។​ពូល C​មាន​ក្រុម​ឡើង​ជើង​ខ្លាំង​ហូឡង់ អ៊ុយក្រែន អូទ្រីស និង​ក្រុម​មួយទៀត​ដែល​ឡើង​ពី​វគ្គ Play-off​រវាង​ក្រុម ហ្សកហ្សី បេឡារុស  ម៉ាសេដូនីខាងជើង និងកូសូវ៉ូ។

78458911_10156386416732447_2015339555980312576_n

ចំណែក​ក្រុម​តោ​ក្រដាសអង់គ្លេស​ស្ថិត​ក្នុង​ពូល D ជាមួយ ក្រអាត សាធារណរដ្ឋឆែក​និង​ក្រុម​មួយ​មក​ពី​វគ្គ​ Play-off រវាង ស្កុតឡែន អ៊ីស្រ្តាអែល ន័រវេស និង​ស៊ែប៊ី។​ចំណែក​ពូល​មរណៈ​នោះ​គឺ​ពូល F ដែល​មាន​ក្រុម​ខ្លាំង​ៗ​ដល់​ទៅ​៣​នៅ​ជាមួយ​គ្នា​គឺ​អាល្លឺម៉ង់ ព័រទុយហ្គាល់ បារាំង​និង​ក្រុម​មួយ​ឡើង​ពី​វគ្គ Play-off រវាង​ក្រុម អ៊ីស្លង់ រ៉ូមានី ប៊ុលហ្គារី និង​ហុង​គ្រី។ ខាង​ក្រុម​ជា​ការ​បែងចែក​ពូល​ទាំងអស់៖

Screenshot_11