ក្រុមជម្រើសជាតិគៅពោរៃកម្ពុជាវ័យក្រោម២២ឆ្នាំបានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល៥ទល់០ក្នុងការប្រកួតទី២ពូល A លើវិញ្ញាសាបាល់ទាត់បុរសវ័យក្រោម២២ឆ្នាំ។
ក្រុមកម្ពុជានាំមុខមុនមួយគ្រាប់នៅដើមវគ្គទី១ដោយកីឡាករ ស៊ិន កក្កដានៅនាទីទី៧ដោយបាល់ហ្វ្រីឃីគ។មួយគ្រាប់នេះបន្តរហូតដល់ចប់ការប្រកួតវគ្គទីមួយតែម្ដង។ ចូលវគ្គទី២ កម្ពុជាមានឱកាសបន្ថែម៤គ្រាប់ទៀតដោយកីឡាករ រ៉ឹង ប៊ុនហៀង២គ្រាប់នៅនាទី ៧០ និងនាទី៩០+២ សៀង ចន្ធានាទី៧៨ និងកែវ សុខផេងនៅនាទី៨៥។
លទ្ធផលនេះបានធ្វើឲ្យកម្ពុជាឈរកំពូលតារាងពូល A បណ្ដោះអាសន្នខណៈប្រកួតក្រោយត្រូវជួបមីយ៉ាន់ម៉ាវ័យក្រោម២២ឆ្នាំ៕