ដូចដែលយើងបានដឹងរួចមកហើយថា សំរាមពិតជាបំពុលបរិស្ថានណាស់ ជាពិសេសបើជាសំរាមដុតមិនឆេះដូចជា ផ្លាស្ទិច ដប កំប៉ុង កង់ឡានទៀតនោះ មិនត្រឹមតែបន្សល់កាកសំណល់ច្រើនប៉ុណ្ណោះទេ តែវាក៏អាចបំផ្លាញបរិស្ថាន និងបរិយាកាសផែនដីយ៉ាងធ្ងន់ធ្ងរផងដែរ។ ដូច្នេះហើយបានជាសព្វថ្ងៃមានការអំពាវនាវ និងធ្វើយុទ្ធនាការបញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់កាកសំណល់ដែលដុតមិនឆេះជាដើម ឬក៏យ៉ាងហោចណាស់ក៏គួរតែចេះកែច្នៃយកមកប្រើប្រាស់ជាប្រយោជន៍ឡោះងវិញដែរ។
តែពេលនេះ ពិតជាប្រពៃណាស់ កូនខ្មែរមួយរូប នៅក្នុងខេត្តព្រែវែង បានមានគំនិតកែច្នៃសម្បកកង់ឡានធ្វើជារបស់ប្រើប្រាស់គួរឱ្យស្ងប់ស្ងែង ពោលគឺជាការកាត់បន្ថយសំរាមផង និងអាចច្នៃជារបស់មានប្រយោជន៍ទៀតផង ដោយកូនខ្មែរមួយរូបនេះ មានឈ្មោះថា លោក សឿង សួគ៌ា ដែលជាអ្នកភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
លោក សឿង សួគ៌ា សព្វថ្ងៃបានកែឆ្នៃសំបកកង់ឡានចាស់ៗឱ្យក្លាយទៅជាវត្ថុដ៏ទាក់ទាញជាច្រើន សុទ្ធតែអាចប្រើប្រាស់បាន ដូចជា កៅអី តុឈុត ផើងផ្កា រូបសត្វ. និងរបស់ប្រើប្រាស់ដទៃជាច្រើនទៀត។
សូមជួយគាំទ្រផលិតផលរបស់លោកផង ដើម្បីជាប្រយោជន៍នៅក្នុងការកែច្នៃរបស់ចាស់ៗប្រេីប្រាស់ឡេីងវិញ ចូលរួមកាត់បន្ថយ កាកសំណល់ ជាការលេីកកម្ពស់ការកែលម្អសោភណ្ឌបរិស្ថានជាដេីម និងដើម្បីជាការលើកទឹកចិត្តកូនខ្មែរដែលមានស្នាដៃច្នៃប្រតិដ្ឋខ្ពស់ ដោយលោកអ្នកអាចសាកសួរ ឬជាវរបស់របរប្រើប្រាស់ពីលោក សឿង សួគ៌ា បានតាមរយៈគណនីហ្វេសប៊ុករបស់លោក Sourkea Soeung ឬតាមរយៈលេខទូរស័ព្ទ 097 833 1645/ 087 87 27 78 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក