ធ្វើការអ្វីជាចំណង់ចំណូលចិត្តអាចធ្វើឲ្យអ្នកក្លាយជាមហាសេដ្ឋីឬ?

ក្នុងនាមជាសហគ្រិន​ម្នាក់ អាចនឹងបានជម្រុញ​និងលើកទឹកចិត្ត​ពីមនុស្ស​ដែល​បាន​ឆ្លងកាត់​ការលំបាកផ្សេងៗ ហើយ​ក្លាយជា​អ្នក​ជោគជ័យ​មិន​ធម្មតាម្នាក់ ដូចជាលោក Richard Branson ពិបាក​អាន​ឬសរសេរត្រឹមត្រូវ លោក Andrew Carnegie លោក Sam Walton និង លោក Amancio Ortega សុទ្ធតែចេញពីស្ថានភាពក្រីក្រ។​

Billionaires

ប្រសិន​បើអ្នក​មិន​ទាន់ស្គាល់ឈ្មោះ Amancio Ortega ចូរ​កុំខ្មាស់អៀនអី។​ គាត់ជាមនុស្ស​ម្នាក់ដែលដាក់ខ្លួន​ខ្លាំង ទោះបីគាត់ជាអ្នកមានបំផុត​នៅក្នុង​ទ្វីបអឺរ៉ុបនិងអ្នកមានទី៤ នៅក្នុង​ពិភពលោក ​មាន​ទ្រព្យជាង $70ពាន់​លានដុល្លាក៏ដោយ។ ជាការពិត មានពាក្យចចាមអារាមថាគាត់សូម្បីតែ​​រូបថតមួយសន្លឹកក៏គ្មានដែររហូតដល់ឆ្នំា១៩៩៩។

បើទោះបីអ្នកមិន​ស្គាល់បុរសនេះក៏ដោយ អ្នក​ទំនងជាស្គាល់​សំល្លៀកបំពាក់​ម៉ាក់ Zara ។​ តើ​គាត់បន្តក្តីស្រម៉ៃហើយធ្វើឲ្យគាត់ចាកចេញពីភាពក្រីក្រនិងក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិជាង $70ពាន់​លានយ៉ាងដូចម្ត៉េច?

រឿងរ៉ាវ​ពី​ជីវិត​តោកយ៉ាកទៅជាអ្នក​មាន

មិនដូច​អ្នក​មាន​ភាគច្រើន​នៅ​អឺរ៉ុប លោក Amancio Ortega គឺកើត​នៅក្នុងគ្រួសារក្រីក្រមួយ។ ម្តាយ​របស់គាត់ត្រូវ​បានគេមិន​ឲ្យទិញជំពាក់​នៅតូប​លក់ទំនិញមួយ ដែល​ធ្វើឲ្យ​អ្នកម្តាយរបស់គាត់​គ្មាន​លទ្ធភាពធ្វើម្ហូបអាហារសម្រាប់ល្ងាចថ្ងៃនោះដល់គ្រួសារ។​ ពេលនោះលោក Amancio ទើបតែ​អាយុ ១៣ ឬ១៤ឆ្នាំតែប៉ុណ្ណេះ ហើយបានបង្ខំចិត្ត​ឈប់រៀនបន្ទាប់ពី​ជួបនូវ​បញ្ហា​ដ៏ខ្មាស់អៀន​មួយនេះ។ គាត់បានទទួលការ​ងារ​ជា​អ្នក​នំាសារ​នៅ​ហាងមួយ ហើយ​ក៏មិនដែរគិតថាចង់​មកសិក្សា​វិញផងដែរ។​ ខណះនោះហើយ​ដែល​ធ្វើ​ឲ្យ​គាត់ឈឺចាប់​ និងខិតខំប្រឹងប្រែង​អភិវឌ្ឍជីវិត​របស់គាត់ជោគជ័យរហូតដល់ពេលនេះ។

Forbes 2018 Billionaires List

នៅពេល​គាត់អាយុ៤០ឆ្នាំ គាត់​បាន​បង្កើតសំល្លៀកបំពាក់ម៉ាក់ Zara នៅស្រុកកំនើត​នាទីក្រុង La Coruna ប្រទេសអេស្ប៉ាញ។​

តើអ្វី​ធ្វើ​ឲ្យ​ Zara ក្លា​យ​ជា​ម៉ាក់ដ៏ល្បីដែលអតិថិជនជុំវិញពិភពលោកពេញនិយមខ្លាំង? លទ្ធផលទាំងអស់នេះ​ គឺដោយ​សារ​ស្ថាបនិក​រូបនេះនិង​ទស្សនះវិស័យវែងឆ្ងាយរបស់គាត់ ហើយនឹង​ក្រមសីលធម៌ធ្វើការ​ងារ​ខ្ពស់។​

ផ្តល់​ឲ្យ​អតិថិជន​អ្វីដែល​ពួកគេ​ចង់បាន​និង​លឿន​ជាងអ្នក​ដទៃ

លោក Amancio មាន​គោលការណ៍​ ២ សម្រាប់ Zara ដែលគាត់​មិន​ដែរដូរតាំងពីឆ្នាំ១៩៧៥៖ ‘ផ្តល់ឲ្យអតិថិជនអ្វីដែលពួកគេចង់បាននិងលឿនជាងអ្នកដទៃ’ ។

គំនិតដែលផ្តល់ឲ្យអតិថិជនអ្វីដែលពួកគេចង់បាន គឺកើតមាន​ជាមួយគាត់តាំង​ពីអាយុ ១៦ឆ្នាំមក​ម្ល៉េះ ខណះធ្វើការ​នៅ​ហាងលក់ទំនិញរាយមួយ។​ ជំនួស​ដោយ​បង្ខំ​​អតិថិជនឲ្យ​ទិញផលិតផល​ដែលពួកគេ​មិន​សូវ​ខ្វល់ លោក Amancio បានបង្កើត​ភាពងាយស្រួលជូនអ្នក​ប្រើប្រាស់​ជារៀង​រាល់ថ្ងៃទាំងការ​រចនាម៉ូដ​និង​តម្លៃ។ លើសពីនេះ Zara បានធ្វើសកម្មភាពបន្ថែម​មួយ​ជំហាន​​ទៀត ដោយផ្តល់នូវអ្វីជានិន្នាការតម្រូវរបស់អ្នកប្រើប្រាស់ តាមទីក្រុងនីមួយៗ។​

OcadizdigitalForbes Billionaires

បន្ថែម​ពីនេះ Zara បានបង្កើតនិងជំនួស​សំលៀកបំពាក់ចាស់ៗដោយ​ត្រឹមតែ ២​សប្តាហ៍និងអាចរចនាម៉ូដតាម​ការ​បញ្ជាទិញត្រឹមតែ ២៤-៤៨​ ម៉ោងប៉ុណ្ណេះ។ ដូចនេះហើយ ទើបធ្វើ​ឲ្យ Zara ​ឈានមុខមុនដៃគួប្រកួតប្រជែង​របស់ខ្លួនដែល​ភាគច្រើន​យកទំនិញ​ពីរោងចក្រផលិតនៅអាស៊ី។​

ផ្តល់នូវ​គុណភាពជាចម្បង

ដូចដែរអ្នក​និពន្ធផ្នែករចនាម៉ូដលោក Mark Tungate បានពន្យល់ថា៖ គន្លឹះសំងាត់ដែលធ្វើឲ្យ​ Zara ទាក់ទាញខ្លាំងនោះគឺថាទោះបីជាតម្លៃថោកប៉ុន្តែ​អ្នកប្រើប្រាស់​មិន​មាន​អារម្ម​ណ៍ដូចទៅនឹងតម្លៃនោះទេ។

1445595885_700753_1445597135_noticia_normal

ជំនួយ​ដោយ​ការ​ចំនាយថវិការ​លើ​ផែនការ​សកម្មភាពទីផ្សារ Zara បានធ្វើ​ឲ្យ​ផលិតផល ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះដោយខ្លួនឯងពី​មាត់មួយទៅមួយទៀត។​

ដាក់ខ្លួន

លោក Amancio ស្លៀកបំពាក់ធម្មតា ទៅហាងកាហ្វេដដែលៗរាល់ថ្ងៃ ហើយថែមទាំង​បរិភោគអាហារថ្ងៃត្រង់ជាមួយ​បុគ្គលិក ហើយនឹងបានធ្វើ​ការ​ផ្ទាល់ជាមួយ​អ្នក​រចនាម៉ូដ​និង​អ្នក​ផលិតផ្ទាល់។

54cde7e3f179b_ _ortega

ទោះបី​ជាគាត់ជោគជ័យជាអ្នកមានក៏ដោយ លោក Amancio​ នៅតែរក្សា​នូវការ​ដាក់និងប​ន្ទាបខ្លួនជានិច្ចចំពោះអ្វីដែល​គាត់បាន​បង្កើត។​

ធ្វើអ្វីជាចំណងចំណូលចិត្តខ្លួន

គាត់មានចំណងចំណូលចិត្តនិងស្រលាញ់ការរចនាម៉ូដជា​យូរ​ណាស់មកហើយ។ ចំណងចំណូលចិត្តនេះជា​មួលហេតុធ្វើឲ្យគាត់​​បង្កើតសំល្លៀកបំពាក់ម៉ាក់ Zara ហើយមិនចាំតែអង្គុយមើលការងារបុគ្គលិក ប៉ុន្តែបែរ​មក​ធ្វើការផ្ទាល់​ជាមួយពួក​លើ​ការ​រចនាម៉ូដនេះ។ គាត់តែងតែផ្តល់នូវគំនិតល្អៗ ​ និង​និន្នាការ​ចុងក្រោយបំផុតសម្រាប់រចនាម៉ូដនេះ។ គាត់ធ្វើបែបនេះដោយសារវាជាចំណងចំណូលចិត្តនិងក្តីស្រលាញ់​របស់គាត់។​

201607zara Store Photo

បើមើលទៅហាក់ដូចជា​ងាយស្រួលដែល​លោក Amancio កែប្រែពីភាពក្រីក្រ​នៅជាមហាសេដ្ឋីមានលុយរយពាន់ដុល្លាក្នុងរយះពេលតែ ៣៥ឆ្នាំ។ តាមពិតទៅគាត់គឺសាកសមនឹងជោគជ័យនេះណាស់។ គាត់ផ្តោតសំខាន់​និងដំបូងទៅ​លើតម្រូវការពិតប្រាកដរបស់អតិថិជន គាត់ធ្វើបានល្អជាងដៃគូប្រកួតប្រជែង​ គាត់ដាក់ខ្លួន និងនៅតែមានចំណងចំណូលចិត្តស្រលាញ់អ្វីដែលគាត់កំពុងធ្វើគឺការរចនាម៉ូដរហូតមកដល់ពេលនេះ។​

ប្រភព: inc.com