ហាមដាច់ខាតដាក់ប្រភេទអាហារទាំង ១០ នេះចូលទៅក្នុង ម៉ៃក្រូវ៉េវ បើយោងតាមវិទ្យាសាស្រ្ត

ម៉ៃក្រូវ៉េវគឺជាការរកឃើញ ដែលមានប្រយោជន៍បំផុតសម្រាប់មនុស្សគ្រប់គ្នា។ វាមានការងាយស្រួលក្នុងការប្រើប្រាស់ថែមទៀតផង។ មិនថាអ្នកមានការប្រញាប់ទៅធ្វើការឬមួយនៅពេលដែលអ្នកខ្ជិលធ្វើម្ហូបនោះទេ ម៉ៃក្រូវ៉េវអាចធ្វើវាបានយ៉ាងឆាប់រហ័សនិងអាចឱ្យអ្នកបំពេញក្រពះរបស់អ្នកបានលឿនផងដែរ។ ច្បាស់ណាស់ ថាអ្នកមិនចាំបាច់ជាអ្នកចំអិនអាហារជំនាញនោះទេ។

ទោះជាយ៉ាងណាក៏ដោយទោះបីជាមានមីក្រូវ៉េវដែលមានភាពជឿនលឿននិងទំនើបក៏ដោយ វាមានគុណវិបត្តិឬដែនកំណត់នៃការប្រើប្រាស់ផងដែរ។

ហើយនេះជាអាហារទាំង ១០ ដែលអ្នកគួរជៀសវាងប្រើជាមួយម៉ៃក្រូវ៉េវ

១. បើកភ្លើងដោយមិនដាក់អ្វីទាំងអស់

មីក្រូវ៉េវមួយផ្តោតលើរលកកំដៅឆ្ពោះទៅវត្ថុ។ ប្រសិនបើវាទទេវាគ្មានអ្វីសម្រាប់កម្ដៅនោះទេ ហើយវាដុតមីក្រូវ៉េវដោយខ្លួនឯង។ នេះអាចបណ្តាលឱ្យមានបញ្ហារហូតដល់ផ្ទុះក៏ថាបាន។

២. ថង់ក្រដាស់

ថង់ក្រដាសខ្លះមានស្រទាប់ប្លាស្ទិកនៅខាងក្នុងដើម្បីទប់ស្កាត់ជាតិសំណើមពីការហែកក្រដាស។ ផ្លាស្ទិចអាចរលាយនៅពេលមីក្រូវ៉េវក្ដៅហើយវានឹងបញ្ចេញផ្សែងពុលនិងអាចឆេះបាន។

៣. ក្រាស់អាលុយមីញូម

អាលុយមីញ៉ូមគឺជាប្រភេទដែក។ ហើយអ្វីដែលអ្នកត្រូវដឹងថាដែកនិងមៃក្រូវ៉េវជាសត្រូវជាមួយនឹងគ្នា។ វានឹងត្រូវអាចធ្វើឱ្យម៉ៃក្រូវ៉េវផ្ទុះក៏ថាបាន។

៤. ដាក់ទឹកជ្រលក់ដោយមិនគ្រប

នេះអាចមិនមានគ្រោះថ្នាក់។ ប៉ុន្តែអ្នកនឹងត្រូវចំណាយពេលច្រើនក្នុងការសម្អាតអ្វីដែលបានប្រឡាក់។ កំដៅនេះនឹងបណ្តាលឱ្យទឹកជ្រលក់រីកមាឌ ហើយវានឹងហារហូរចេញពីចាន។

៥. ម្ទេស

ផ្លែម្ទេសអាចឆេះបាន។ ប្រសិនបើវាមិនឆេះកំដៅនឹងបណ្តាលឱ្យវាបញ្ចេញសារធាតុគីមី។ សារធាតុគីមីទាំងនេះអាចធ្វើឱ្យមានផលប៉ះពាល់ដល់ភ្នែករបស់អ្នកនៅពេលដែលអ្នកបើកម៉ៃក្រូវ៉េវ។ ហើយវាអាចក្រហាយដូចជាម្រេចអញ្ចឹង។

៦. ប្រអប់ប៊ឺ

ប្រអប់ភាគច្រើនប្រើដើម្បីីរក្សាទុកប៊ឺ ឬយ៉ាអួរ ហើយវានឹងធ្វើឱ្យរបស់ទាំងអស់នោះអស់គុណភាព ហើយម្យ៉ាងទៀតវាអាចរលាយក្នុងនោះផងដែរ។ ផ្លាស្ទិចអាចរលាយនិងបំពុលអាហារនៅខាងក្នុង។ ហើយដូចដែលបានបញ្ជាក់រួចហើយប្លាស្ទិចអាចឆេះបានយ៉ាងងាយស្រួល។

៧. ចានស្នោល

ចានស្នោលគឺមានជាតិពុលខ្ពស់សូម្បីតែនៅក្នុងសីតុណ្ហភាព។ វានឹងអាចរលាយបានយ៉ាងងាយនៅក្រោមសីតុណ្ហភាពខ្ពស់ហើយវានឹងធ្វើឱ្យកខ្វក់អាហាររបស់អ្នក។ ការសិក្សាមួយចំនួនបានបង្ហាញថាចានស្នោនេះពីជាមានជាតិពុលខ្លាំងណាស់ហើយវាអាចធ្វើឱ្យកើតមហារីកផងដែរ។

៨. កែវដែក

កែវបែបនេះគឺគេធ្វើឡើងពីសារធាតុដែកអ៊ីណុក។ ដូចដែលអ្នកដឹងស្រាប់ហើយថាដែកថែបគឺជាប្រភេទដែកហើយដូច្នេះមិនសមស្របសម្រាប់មីក្រូវ៉េវទេ។

៩. ផ្លែទំពាំងបាយជូរ

ប្រសិនបើអ្នកបានយកចិត្តទុកដាក់ក្នុងថ្នាក់វិទ្យាសាស្រ្តរបស់អ្នក នឹងដឹងថាទឹកពង្រីកនៅក្នុងសីតុណ្ហភាពខ្ពស់។ ទឹកនៅក្នុងផ្លែទំពាំងបាយជូរមិនមានទប់បានហើយវានឹងធ្វើឱ្យផ្ទុះឡើង។

១០. សាច់កក

ការដាក់សាច់ដែលបានបង្កករួចវាអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់។ ហើយអ្វីដែលសំខាន់នោះគឺថាតើសាច់ដែលកកនោះរលាយទៅដោយរបៀបណា។ ហើយសាច់នឹងមិនឆ្អិន លើសពីនេះវាអាចបង្ករឱ្យមានជាតិពុលក្នុងអាហាររបស់អ្នកទៀតផង។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES