សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។ ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចទើបប្តូរមកក្រុងលង្វែកវិញ។
នៅក្នុងនោះដែរ សម័យលង្វែកជាសម័យដែលជូរចត់បំផុតក្នុងពង្សសាវតាខ្មែរ ដោយសារការធ្វើសង្គ្រាម ដោយនៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។
តែក្រោយការហ៊ុំព័ទ្ធអស់រយៈពេល ៣ ខែ សៀមបានបាក់ទ័ព រត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ តែមុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក ហើយដោយសារតែប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់ នៅឆ្នាំ ១៥៩៤ ហើយបានជាពេលនោះសៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។
ដោយការមុនបែកបន្ទាយលង្វែក កម្ពុជាយើងត្រូវបានគេដឹងថាមានប្រផ្នូលមួយចំនួនផងដែរដូចជា៖
-ព្រះខ័នរាជ្យដែលជាគ្រឿងសំគាល់ព្រះរាជាខ្មែរស្រាប់តែឡើងស្នឹមតាំងពីត្រឹមត្រីសូររហូតដល់គល់ទាំងសងខាង។
-អាងទឹករបស់ព្រះមហាក្សត្រនៅភូមិបាណន់ខេត្តបាត់ដំបងរីងហួតអស់រលីង។
-ទឹកសំរាប់មន្ត្រីប្រែជាល្អក់ខាប់ខួរ។
-ទឹកសំរាប់រាស្ត្រប្រែជាពណ៌ក្រហមច្រាលដូចឈាម។
-ដំបូករបស់អ្នកតាឃ្លាំងមឿងប្រែរិចរឹលអស់។
-ព្រះអថ្ថរសក្នុងវត្តព្រះពុទ្ធលាយល័ក្ខនៅខេត្តបរិបូរណ៍មានឈាមហូរចេញពីព្រះឱរា។
-ព្រះសៃយ៉ាស់នៅខេត្តសន្ទុកមានឈាមចេញពីព្រះបាតុហើយមានស្រមោចលីងដេញមិនឈ្នះសោះ។
-ព្រះសៃយ៉ាស់នៅខេត្តបាសានមានត្រង់ព្រះបាតុនិងព្រះឱរាមានហូរឈាម។
-ព្រះឥសូរនិងព្រះនរាយ៍នៅវត្តវិហារសួគ៌មានឈាមហូរចេញពីព្រះនេត។
-ព្រះជ្រៃបាក់បែកទិសខាងកើត។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
(ប្រភព ឆាយ លីណា )