អត្ថបទអប់រំសម្រាប់ប្ដីប្រពន្ធ ចូរថែរក្សាជីវិតអាពាហ៍ពិពាហ៍របស់អ្នកឱ្យបានល្អ

ចូរថែរក្សាជីវិតអាពាហ៍ពិពាហ៍របស់អ្នកឱ្យបានល្អ:

នៅពេលមួយបុរសម្នាក់ត្រឡប់មកពីធ្វើការ ហើយបានឃើញប្រពន្ធគាត់កំពុងតែចម្អិនអាហារ ក៏ក៏បានទៅឱបនាងពីក្រោយ ហើយថើបនាងយ៉ាងកក់ក្ដៅ

មើលទៅពួកគេ ពិតសប្បាយរីករាយណាស់។ ខណៈពេលដែលពួកគេកំពុងអង្គុយនៅតុអាហារពេលល្ងាច ទូរស័ព្ទដៃរបស់ស្ត្រីបានបន្លឺសារពីមិត្តរបស់នាង។

តែមើលទៅប្ដី ហាក់មិនសប្បាយចិត្តសោះ ពេលឃើញមិត្តរបស់ប្រពន្ធផ្ញើសារមក។

ប្រពន្ធបានមើលទៅប្ដី ហើយនឹកក្នុងចិត្តថា " វាពិតជាមិនទំបងសោះ ដែលត្រូវមកតឹងតែង ព្រោះតែសារមួយនេះ នាងសម្រេចចិត្តថា​ មិនទៅលួងប្ដីនាងឡើយ ហើយនាងក៏បន្តញាំអាហារតែម្នាក់ឯង បន្ទាប់មកក៏ចូលទៅគេង ដោយបែរខ្នងដាក់គ្នា។

នៅពាក់កណ្តាលអធ្រាត្រប្រពន្ធកំពុងតែបែកញើសដោយសារគ្រុនក្ដៅ។ នាងហាមាត់និយាយមិនរួចទេ នាងក៏បានប៉ះខ្នងរបស់ប្តី ប្ដីនាងក៏បានយកដៃ បេះដៃរបស់ប្រពន្ធចេញ បន្ទាប់មកប្រពន្ធ ក៏បានផុតដង្ហើម ដោយសារតែ ជំងែគាំងបេះដូងរបស់នាង

នៅពេលព្រឹក ប្ដីក៏បានភ្ញាក់ឡើងងូតទឹកហើយរៀបចំរបស់របរគាត់ ហើយក៏ទៅធ្វើការ។

ចំណែកភរិយានៅតែនៅលើគ្រែដដែល ឯប្ដីឃើញប្រពន្ធដេកលើគ្រែ ក៏មិនខ្ចីរវីរវល់ជាមួយឡើយ ហើយនឹកក្នុងចិត្តថា " បើនាងមិននិយាយរកខ្លួនមុនទេ ខ្លួនក៏មិននិយាយរកនាងមុនដូចគ្នា " ប្ដីក៏បានចេញទៅធ្វើការបាត់ទៅ

ពេលរសៀល ប្តីវិលត្រឡប់មកផ្ទះវិញគាត់ទិញនាឡិកាដ៏ស្រស់ស្អាតឱ្យប្រពន្ធគាត់។

នៅពេលស្វាមីមកដល់ផ្ទះ គេសប្បាយចិត្តណាស់គេនឹងផ្តល់នាឡិកាដ៏ថ្លៃថ្លានេះដល់ប្រពន្ធជាទីស្រឡាញ់របស់គេ ហើយប្រាប់នាងថា គេស្រឡាញ់នាងខ្លាំងប៉ុនណា ហើយគាត់នឹងថើបនាងឱ្យបានច្រើនកន្លែង។

គេក៏បានដើរចូលទៅក្នុងផ្ទះបាយ គិតថានឹងទៅSurpriseនាង ហើយនឹងចម្អិនអាហារពេលល្ងាចញាំជាមួយគ្នា តែពេលទៅដល់ គេឃើញអាហារពេលព្រឹករបស់គេនៅដដែល គេគិតក្នុងចិត្តថា ហេតុអ្វី ប្រពន្ធគេ នៅតែធ្វើចរិតបែបហ្នឹងដាក់គេ មិនរៀបចំអីសោះចឹង គេខឹងនឹងប្រពន្ធគេណាស់។

គេក៏បានទៅបន្ទប់គេង បំណងនឹងរៀបចំខោអាវចេញពីផ្ទះនេះ ដោយសារតែកំហឹង ខឹងនឹងប្រពន្ធ តែពេលទៅដល់ គេបានឃើញប្រពន្ធរបស់គេ នៅតែគេងនៅលើគ្រែដដែល។

ប្ដីនោះបានទៅអង្រួននាង គេស្រែកហៅនាង គេឱបនាងហើយយំយ៉ាងខ្លាំង ព្រោះបានដឹងថាប្រពន្ធខ្លួន បានស្លាប់បាត់ទៅហើយ

#អត្ថបទនេះឆ្លុះបញ្ចាំងឱ្យដឹងថា :

ពេលវេលាគឺពិតជាខ្លីណាស់ យើងមិនដឹងទេថា យើងមានឱកាសច្រើនប៉ុនណា ដើម្បីនៅក្បែរគ្នា។

ចូរថែរក្សាដៃគូរបស់អ្នកឱ្យល្អ! ស្រឡាញ់ភរិយា ឬស្វាមីរបស់អ្នក ផ្តល់ភាពស្និទ្ធស្នាលដល់គ្នា នៅក្បែរ មើលថែគ្នាឱ្យបានល្អ ធ្វើអ្វីៗដើម្បីគ្នាឱ្យបានច្រេីន

ពេលវេលាមិនដែលរង់ចាំសម្រាប់នរណាម្នាក់ឡើយ។ កុំបណ្ដោយឱ្យគ្រប់យ៉ាងបាត់បង់ទៅ ដោយបន្សល់នូវវិប្បដិសារី ភាពតែភាពល្ងង់ខ្លៅ ឆេវឆាវរបស់យើងមួយពេល។

ប្រភព : Pregnant Women Are Beautiful

ប្រែសម្រួល :  TSR Sharing #PanhaROTH