មនុស្សស្រីជាច្រើនតែងផ្ដាំទៅប្ដីថា ស្រីស្រលាញ់ប្ដីព្រោះតែឃើញលុយប្ដីប៉ុណ្ណោះ មានតែប្រពន្ធទេដែលស្រឡាញ់ប្ដីដោយស្មោះ មិនដែលចង់បានអ្វីពីប្ដីឡើយ មិនថាឈឺជា លំបាកវេទនា ឬមានរឿងអ្វីក៏ប្រពន្ធមិនចោលប្ដីដែរ មិនដូចស្រីទេ មានមុខ តែពេលសប្បាយ ហ៊ឺហា មានលុយចាយ។
ស្រីក្មេងខាងក្រៅ ចង់បានលុយយើងដើម្បីតែសប្បាយ ហ៊ឺហា ឡូយឆាយ ទិញរបស់ប្រេនៗ សម្ញែងអួត ឱ្យមើលទៅហាយសូប៉ុណ្ណោះ ដែលខុសពីប្រពន្ធដាច់ស្រឡះ ប្រពន្ធចង់បានលុយប្ដី គឺដើម្បីយកមកផ្គត់ផ្គង់ក្នុងគ្រួរសារ ប្រើការចាយវាយគ្រប់សព្វបែបយ៉ាង និងយកលុយទៅទុកដាក់ សន្សំសំចៃ ក៏មានប្រពន្ធខ្លះ យកលុយទៅធ្វើជាដើមទុនដើម្បីបង្កើនប្រាក់ចំណូលថែមទៀតផង នេះហើយដែលបញ្ជាក់ថា ប្រពន្ធចងបានលុយប្ដី ដើម្បីគ្រួសារ មិនដូចស្រីយកលុយទៅចាយក្រវាត់ចោល បំផ្លាញយើងនោះទេ។
បើឱ្យលុយទៅស្រី ដើម្បីតែសប្បាយមួយពេល ត្រឡប់មកគិតវិញម្ដងទៀតទៅ គួរយកលុយឱ្យប្រពន្ធដើម្បីក្ដីសុខ និងភាពរុងរឿងក្នុងគ្រួសារយើងវិញ។ គ្មានប្រពន្ធឯណាចង់បានលុយប្ដី ដើម្បីបំផ្លាញប្ដី ឬមិនចង់ឱ្យប្ដីមានលុយក្នុងខ្លួននោះទេ តែប្រពន្ធ ជាធនាគារដ៏ល្អ ដែលយើងអាចទុកដាក់លុយកាក់បាន កើនការប្រាក់ទៅថ្ងៃមុខទៀតផង។ ជឿទៅថា គ្មានកន្លែងណាអាចទុកដាក់លុយកាក់ឱ្យយើងបានល្អ ជាងប្រពន្ធយើងឡើយ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ