កណ្តាល៖ ការរកពេលសម្រាកលំហែរថ្ងៃចុងសប្តាហ៍ គឺមានប្រយោជន៍ជួយបន្ធូរបន្ថយភាពតានតឹងទាំងកាយ និងចិត្ត ថែមទាំងធ្វើឱ្យស្មារតីរបស់អ្នកកាន់តែរឹងមាំពេលត្រលប់មកប្រកបកិច្ចការងារ ឬការសិក្សាផ្សេងៗផងដែរ។
សម្រាប់លោកអ្នកដែលពិបាកនឹងរកកន្លែងសម្រាកលំហែរនៅថ្ងៃចុងសប្តាហ៍ ឬបុណ្យទាននានា ដោយមិនមានពេលទៅកាន់ខេត្តឆ្ងាយៗ «ក្នុងស្រុក » សូមណែនាំកន្លែងសម្រាកលំហែរមួយកន្លែងនៅជិតៗភ្នំពេញយើងមានឈ្មោះថា « រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត »។
រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត គឺទីកន្លែងកម្សាន្តធម្មជាតិ ដែលមានខ្ចុះអង្គុយលេង ទទួលអាហារបែបស្រុកស្រែឆ្ងាញ់ពិសា មានទាំងកន្លែងស្ទូចត្រីកម្សាន្ត សួនផ្ការីករាយ និងមានលក់ផ្លែឈើស្រស់ៗបេះពីចម្ការនេះផ្ទាល់តែម្តងផងដែរ មកលេងម្តងដឹងតែសស្រស់ស្រាយអារម្មណ៍ពេលត្រលប់ទៅវិញ។
សម្រាប់អ្នកដែលចង់ទៅលេងលំហែរអារម្មណ៍ សួនលំហែរធម្មជាតិ ម្លប់ប្ញស្សីអន្លង់រមៀត មានទីតាំងស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៣ ពី រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត នៅចំណុចគីឡូម៉ែត្រទី២៦៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ រមណីយដា្ឋនម្លប់ឬស្សីអន្លង់រមៀត-Anlong Remeat Bamboo Resort & Restaurant.