Love Me Love My Dog អ្នកណាខ្លះធ្លាប់ឮពាក្យនេះ?

ស្នេហា ជាការស្រឡាញ់ ការគោរព ឱ្យតម្លៃ ជឿជាក់ ទុកចិត្តលើគ្នា ហើយវាក៏រឹតតែសំខាន់ បើយើងចេះបើកចិត្ត ផ្ដល់សិទ្ធសេរីភាព និងទទួលយកគ្រប់យ៉ាងរវាងគ្នា ដោយមិនខ្វល់រឿងអតីតកាលរបស់ដៃគូ។

ស្រឡាញ់មនុស្សម្នាក់ ត្រូវស្រឡាញ់គេជាគេ ស្រឡាញ់ និងព្រមទទួលយកនូវអ្វីដែលគេមាន ដូចពាក្យបរទេសមួយឃ្លានិយាយថា " Love me Love my Dog " ន័យត្រង់ បកចំ គេថា " បើស្រឡាញ់ខ្ញុំ សូមស្រឡាញ់ឆ្កែរបស់ខ្ញុំផង " តែន័យមួយទៀតគឺមានន័យថា " បើស្រឡាញ់ខ្ញុំ សូមស្រឡាញ់នូវអ្វីដែលខ្ញុំមាន "។

ជាការពិតណាស់ មនុស្សយើង តែងមានចំណុចល្អ និងចំណុចអាក្រក់ តែអ្វីដែលសំខាន់ បើសិនយើងពិតជាស្រឡាញ់គេពិតប្រាកដមែន យើងត្រូវតែព្រមទទួលយកនូវអ្វីដែលជាគេ។ មិនថាចំណុចល្អ ឬក៏អាក្រក់ទេ ក៏យើងត្រូវតែព្រម។

កុំស្រឡាញ់គេ តែក្នុងថ្ងៃដែលគេគួរឱ្យស្រឡាញ់ តែត្រូវព្រមទទួលយក ចំណុចមិនល្អ ចំណុចអវិជ្ជមាន និងភាពមានះ ឆេវឆាវ ឆាប់ខឹង ប៉ិនរករឿង ពូកែងក់ងររបស់គេផងដែរ។

កុំឃើញគេស្អាត ឆ្លាត ពូកែទើបស្រឡាញ់ ត្រូវព្រមទទួលថា ពេលចាស់ទៅ គេប្រាកដជាលែងស្អាត​ គេក៏មានចំណុចខ្សោយ ចំណុចល្ងង់ដូចគ្នាដែរ។

កុំស្រឡាញ់គេ ព្រោះតែគេមានទ្រព្យ មានលុយកាក់ ព្រោះគ្រួសារគេមាន ត្រូវចាំថា របស់អស់ទាំងនោះ គឺសុទ្ធតែជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ ចូរស្រឡាញ់គេជាគេ នៅក្បែរគេគ្រប់បេលមិនចោលគ្នា មិនថាមានរឿងអ្វីកើតឡើង ក៏នឹងមិនចោលគ្នាដែរ ត្រូវព្រមលំបាក វេទនា ហេលឆ្លងឧបសគ្គទៅជាមួយគ្នាឱ្យបាន៕

68298720_369043953774945_1844612668934062080_n (1)

68322612_369044040441603_2711358509743603712_n

68403408_369043947108279_5998170644909391872_n

68537196_369043970441610_5611374531705831424_n

68883522_369044057108268_5117902395921137664_n

68890226_369044013774939_3473449595416084480_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ