ភ្នំពេញ៖ ការទទួលទានតែ គឺជាប្រពៃណិទំនៀមទំលាប់ដ៏ល្អមួយរបស់ជនជាតិចិន ជប៉ុន និងកូរ៉េ ដែលថែមទាំងជួយឱ្យប្រជាជនគេមានសុខភាពល្អផងដែរ ជាពិសេសគឺការទទួលទានតែបៃតងដែលមានប្រភពពីប្រទេសជប៉ុនតែម្តង។
ជាការពិតណាស់ ពេលនេះចង់ទទួលទានតែបៃតង ឬ Matcha រសជាតិដើម ឆ្ងាញ់ មានប្រភពមកពីប្រទេសជប៉ុន លោកអ្នកមិនបាច់ជិះយន្តហោះទៅជប៉ុនទេ «ក្នុងស្រុក » សូមណែនាំហាងតែទើបតែបើកថ្មីតែមានឈ្មោះល្បីមួយកន្លែងមានឈ្មោះថា « Matcha Venture »។
ហាង Matcha Venture - Tea & Dessert មានបម្រើតែជាច្រើនប្រភេទ ជាពិសេសគឺ Matcha តែម្តង ដែលសុទ្ធសឹងតែនាំយកពីប្រទេសជប៉ុនរសជាតិដើម មានក្លិនឈ្ងុយ ប្រហើរ ឆ្ងាញ់ ក្រេបម្តងហើយចង់ក្រេបម្តងទៀត ប្រៀបបីដូចជាកំពុងតែផឹកតែ នៅឯប្រទេសជប៉ុនអញ្ចឹង ។
មិនត្រឹមតែរសជាតិឆ្ងាញ់ ហាងមួយនេះក៏បានសម្រិតសម្រាំងនូវគុណភាព និងការឆុងតែតាមរូបមន្តដើមធានាថាជាប់ចិត្ត ប្រកបដោយអានាម័យខ្ពស់ សោភណ្ឌ័ភាពល្អ បូករួមជាមួយបរិយាកាសស្រស់ស្រាយនៅក្នុងហាងផ្ទាល់ថែមទៀតផង ដោយហាងមួយនេះមិនត្រឹមតែបើកបម្រើតែក្តៅៗ ភេសជ្ជៈផ្សំពីតែប្រភេទត្រជាក់ តែក៏មានប្រភេទនំ និងបន្អែមជាច្រើនមុខប្រកបដោយភាពឆ្ងាញ់ពិសារផងដែរ។
គួរឱ្យដឹងផងដែរថា ហាង Matcha Venture - Tea & Dessert មានទីតាំង Ground Floor - ផ្ទះតូច លេខ ១១ ផ្លូវ ៤២២ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 886 697 ឬតាមរយៈ Map មួយនេះ Matcha Venture - Tea & Dessert ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Travelad/ Matcha Venture - Tea & Dessert