ទាន់ខ្លួនឯងនៅក្មេង ទាន់នៅមានកម្លាំង ត្រូវខិតខំប្រឹងប្រែងរកលុយឱ្យបានច្រើន មិនត្រូវកំណាញ់ខ្លួន ថ្នមកម្លាំង មិនខំធ្វើការរកលុយ ព្រោះតែខ្លាចហត់ ខ្លាចលំបាកនោះឡើយ។
ម្យ៉ាងវិញទៀត ខំប្រឹងពីក្មេងទៅ មានការងារល្អ មានមុខរបរត្រឹមត្រូវ នឹងធឹង យើងក៏មានលំនឹង អាចរកលុយបានសល់ អ៊ីចឹង ពេលយើងចាស់ទៅ យើងក៏បានសល់លុយ អាចដើរលេងគ្រប់កន្លែងជាមួយបងប្អូន កូនចៅ ក្រុមគ្រួសារ មិនបាច់ត្រូវខ្វល់ថា ត្រូវអត់គ្មានអ្វីជាប់ខ្លួន។
និយាយរួមទៅ សម័យនេះគួរតែចេះរកលុយ មានគំនិតរកស៊ី វាល្អជាងដេកចាំសំណាងពីអ្នកណា ឬចាំគេចិញ្ចឹម នាំតែទើសទាល់។ មួយទៀត មានលុយខ្លួនឯង ចាយលុយខ្លួនឯង វាសប្បាយចិត្ត និងមានសេរីភាពច្រើនទៀតផង៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ