ភ្នំពេញ៖ ចង់ទទួលទានបង្កងស្រស់ៗ និងលំហែអារម្មណ៍តាមរយៈការកម្សាន្តស្ទូចបង្កងលេងជាលក្ខណៈមិត្តភក្តិ ឬក្រុមគ្រយសារផងនោះ ពេលនោះលោកអ្នកមិនបាច់ទៅដល់ណាឆ្ងាយៗនោះទេ ដោយកន្លែងកម្សាន្តមួយនេះស្ថិតនៅរាជធានីភ្នំពេញយើងប៉ុណ្ណោះ គឺ « ភោជនីយដ្ឋានភូមិស្ទូចបង្កង» ។
ភូមិស្ទូចបង្កង មានទីកន្លែងប្រកបដោយបរិយាកាសល្អធំទូលាយ អាចអង្គុយទទួលទានអាហារលើតុកៅអីក៏បាន ហើយចង់អង្គុយនៅកញ្ចុះដ៏ស្រស់ស្អាតក៏បានដែរ ។
ជាពិសេសលោកអ្នកអាចធ្វើការស្ទូចបង្កងលេងកម្សាន្ត ឬយកមកបរិភោគបាន ដែលវាមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ហើយលោកអ្នកធ្វើការជ្រើសរើសមុខម្ហួបតាមចំណង់ចំណូលចិត្តបានទាំងបង្កងអាំងម្ទេស ឆា ចៀន ចំហុយ អប់ សុទ្ធតែឆ្ងាញ់ ដោយបង្កងទឹកសាបស្ទូចបាន 1kg គិតតម្លៃ 25$ និងបង្កងនាគស្ទូចបាន 1kg គិតម្លៃ 30$ តែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា ភោជនីយដ្ឋានភូមិស្ទូចបង្កងមានទីតាំង ស្ថិតនៅផ្ទះលេខ ៥៧ ផ្លូវ ៣១៣ សង្កាតបឹងកក់២ ខ័ណទួលគោក រាជធានីភ្នំពេញ (នៅក្រោយផ្សារមាន់អាំង) ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 64 15 111 / 016 34 15 11 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Prawning Village Restaurant