បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។
នៅក្នុងប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង ធ្លាប់គ្រប់គ្រងដោយប្រទេសសៀម និងប្រទេសបារាំង បើទោះបីជាមានការត្រួតត្រាផ្ទាល់ដោយអង្គស្ដេចខ្មែរគ្រប់ជំនាន់ និងស្ដេចត្រាញ់ ឬវរៈបុរសខ្មែរ ល្បីៗមួយចំនួនក្នុងសម័យនោះក្ដី ។ ដោយខេត្តបាត់ដំបង ស្ថិតក្រោមអំណាចសៀមអស់រយៈជាងមួយសតវត្ស ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ។ សម័យនោះត្រួតត្រាដោយគ្រួសារស្ដេចត្រាញ់ខ្មែរ«ចៅហ្វ៊ាបែន» ដែលក្រោយមកគេប្ដូរឈ្មោះថា«ត្រកូលអភ័យវង្ស» ។ គ្រួសារនេះបានត្រួតត្រាខេត្តបាត់ដំបង និងខេត្តសៀមរាបអស់រយៈពេលជាង១សតវត្ស ហើយតំណែងនេះបានបន្តរហូតដល់កូនចៅនៃគ្រួសារនេះទៀតផង ។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាក៏បានធ្លាក់ក្រោមអាណាព្យាបាលបារាំងដែរ ខណៈសៀមកំពុងគ្រប់គ្រងខេត្តបាត់ដំបង។
សំណង់ក្នុងសម័យលោកម្ចាស់ដែលស្ថិតក្រោមអាណានិគមបារាំង ស្ទើរទាំងអស់បានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ដោយសំណង់មួយចំនួនមានអាយុកាលជាង៣០០ឆ្នាំកន្លងមកហើយ ដូចជាវត្តសំរោងក្នុង នៅស្រុកឯកភ្នំជាដើម ។ ដោយឡែកសំណង់អគារសាលាខេត្តចាស់ ស្ពានថ្មចាស់ សំណង់ផ្ទះថ្ម នៅក្នុងក្រុងបាត់ដំបងសព្វថ្ងៃ ផ្ទះបុរាណនៅភូមិវត្តគរ និងព្រះវិហារជាច្រើនទៀត សុទ្ធតែមានអាយុជាង១០០ឆ្នាំ ។ សំណង់ទាំងនេះសុទ្ធតែធ្វើពីប្រភេទឈើប្រណីត និងថ្មបាយអរ ដែលផ្សំឡើងពីវត្ថុធាតុដើមបីប្រភេទដូចខាងលើនេះ ហើយសំណង់ទាំងនេះ នៅតែបង្ហាញពីភាពរឹងមាំនៅឡើយមកដល់សព្វថ្ងៃ ។
សំណង់បុរាណជាង៨០០កន្លែងដែលជាកេរ្តិ៍ដំណែលក្នុង«សម័យលោកម្ចាស់» ហើយកំពុងឈរស្កឹមស្កៃនៅក្នុងទីក្រុងបុរាណ នាបច្ចុប្បន្ននេះ ត្រូវគេចាត់ទុកថាជាសំណង់បេតិកភណ្ឌ ដែលអាជ្ញាធរកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត ។
ដោយឡែកថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំប្រិយមិត្តអ្នកអានមកទស្សនាផ្ទះថ្មដែលបន្សល់តាំងពីសម័យអាណានិគម នៅខេត្តបាត់ដំបង ដែលមានទ្រង់ទ្រាយល្អដូចមុនដែលរួមមានដូចជា៖