ថៃ៖ ប្រទេសថៃ ដែលជាប្រទេសមានភូមិផងជាប់របងប្រទេសកម្ពុជាយើងពិតជាមានការរគចម្រើនមែនទែន ជាពិសេសគឺមណ្ឌលកម្សាន្ត ផ្សារទំនើប និងកន្លែងញ៉ាំអាហារនានាជាដើម ដែលតែងតែបើកថ្មីជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការប្រជាជនក្នុងប្រទេស និងប្រជាជនក្រៅប្រទេសដែលមកទេសចរណ៍កម្សាន្តផងដែរ។
គួរឱ្យដឹងផងដែរថា ផ្សារទំនើប Icon Siam ទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះប៉ុណ្ណោះ ដោយចំណាយទុនសាង់សង់អស់ដល់ទៅជាង ១.៥ពាន់លានដុល្លាសហរដ្ឋអាមេរិច ។ ផ្សារទំនើបនេះមិនត្រឹមតែជាអគារមួយខ្ពស់មួយទេ តែក៏មានការិយាល័យធ្វើការជាច្រើនកន្លែងតាមជាន់នីមួយៗ មានកន្លែងលក់ទំនិញជាច្រើនដ៏សម្បូរបែប រួមទាំងអាហារដ៏ឆ្ងាញ់ពិសាផងដែរ។
សម្រាប់អ្នកដែលមានគម្រោងទៅលេងប្រទេសថៃ កុំភ្លេចទៅលេងផ្សារទំនើប Icon Siam នេះឱ្យសោះ ដោយទីតាំងស្ថិតនៅ៖ 299 Charoen Nakhon Soi 5, Charoen Nakhon Road, Khlong San, Bangkok, Thailand 10600 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក