ស្ពានទាំងនេះល្បីថាស្អាតហើយអស្ចារ្យ ​តែបានឃើញកាលណាចង់ទន់ជង្គង់

ទេសភាពស្ពានល្បីៗខាងក្រោមនេះ ​ត្រូវបានខាង​​Brighside  ចុះជាបញ្ជីថាជាស្ពានដែលមានទេសភាពស្អាតជាងគេ ​តែបែរជាស្ងើបទៅវិញព្រោះតែកម្ពស់ និងស្ថានភាពរបស់វា។

ដូច្នេះមកតាមដានស្ពានទាំងអស់នេះថាមានស្ពានអ្វីខ្លះ និងស្ថិតក្នុងប្រទេសណា៖

១.ស្ពានបាតដៃ 

ស្ពានមាស ​ដែលមានបាតដៃទាំងពីរទ្រនោះ បានក្លាយទៅជាទីកន្លែងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងក្រុងដាណាង ប្រទេសវៀតណាម។ ស្ថាបត្យកម្មដ៏អស្ចារ្យ និងរស់រវើកបែបច្នៃប្រតិដ្ឋមួយនេះប្រៀបបីដូចជាបាតដៃរបស់ព្រះជាម្ចាស់ទ្រសន្លឹកមាសមួយសន្លឹកអ៊ីចឹង ​ជាពិសេសដូចជាសិល្បៈសម័យបុរាណមួយដ៏ទាក់ទាញទៀតផង។

1

២.ស្ពានលើមេឃ ប្រទេសម៉ាឡេស៊ី

Sky  Bridge  ឬស្ពានលើមេឃ ​ ត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ មិនខុសពីការរំពឹងទុក ​ស្ពានដែលមានគំនិតច្នៃប្រតិដ្ឋមួយនេះបានក្លាយទៅជាទីកន្លែងដ៏ចាប់អារម្មណ៍ និងទាក់ទាញមួយដែលបានស្រូបយកចំនួនអ្នកទស្សនាកម្សាន្តមិនចេះដាច់។

2

៣. ស្ពានឆ្លងមហាសមុទ្រចិន

ស្ពានដែលឆ្លងកាត់ឆកសមុទ្រ ​Hangzhou  ប្រទេសចិន គឺជាស្ពានដ៏វែង និងមើលទៅស្រៀវសាច់បំផុត។ ស្ពាននេះធ្វើចេញមកជារូបរាងអក្សរ ​S  បត់បែន  ហើយរាល់អ្នកដំណើរដែលឆ្លងកាត់ស្ពាននេះត្រូវតែប្រកាន់ភាពប្រុងប្រយ័ត្នបំផុត ដើម្បីចៀសវាងពីបញ្ហាណាមួយកើតឡើង។

3

៤.ស្ពានកាត់ព្រៃ ប្រទេសកាណាដា

ស្ពាន Capilano Suspension ត្រូវបានគេដាក់ឈ្មោះទៅតាមទន្លេដែលនៅក្បែរនោះ ដោយក្រុមមេកុលសម្ព័ន្ធ ​Squamish  ដែលជាជនជាតិឥណ្ឌាដើមនៅលើទឹកដីកន្លែងនេះ។ ស្ពានមួយនេះហាក់បីជាស្ងើបស្រៀវមែនទែន ​តែក៏មានទេសភាពដ៏អស្ចារ្យផងដែរ ​ដែលអាចដើរកាត់ព្រៃឈើតូចធំ សំដៅទៅកាន់ភ្នំដ៏ខ្ពស់មួយ។

OLYMPUS DIGITAL CAMERA

៥. Reflection ប្រទេសអាឡឺម៉ង់

ស្ពាន Rakotzbrücke Devil គឺជាស្ពានឆ្លុះមួយប្រៀបបីដូចជាកញ្ចក់ចាំងផ្លាតទៅលើផ្ទៃទឹក ដបានក្លាយទៅជារូបរាងរង្វង់ល្អឥតខ្ចោះគួរជាទៅគយគន់។ ទោះជាយ៉ាងនេះក្តីកន្លែងនេះ គឺជាកន្លែងដ៏អាថ៌កំបាំង និងបានការពារថែរក្សាជាវត្ថុបុរាណ ដោយមិនឱ្យអ្នកណាម្នាក់ចូលទៅជិត ​ឬឆ្លងកាត់ស្ពានមួយនេះឡើយ។​

5

៦. ស្ពានទឹកជ្រោះធ្លាក់ សហរដ្ឋអាមេរិច

ស្ពាន  Beson  គឺជាទីកន្លែងស្រស់ស្អាតអស្ចារ្យល្បីល្បាញ ​ដោយសារតែវាត្រូវបានសាងសង់ឡើង នៅក្រោមទឹកជ្រោះដែលហូរធ្លាក់មក ថែមទាំងបានបង្កើតនូវទេសភាពដ៏ត្រកាលញាក់សាច់ផងដែរ។ បើតាមព្រេងនិទានរបស់ជនជាតិឥណ្ឌាបុរាណបានឱ្យដឹងថា កូនស្រីរបស់មេកុលសម្ព័ន្ធបានបូជាដួងវិញ្ញាណ និងរូបរាងកាយខ្លួនឯងដើម្បីជួយសង្គ្រោះប្រជាជនជំងឺកាចសាហាវ ដោយលោតចុះពីលើភ្នំជ្រោះជ្រៅមួយនេះ បន្ទាប់មកវាក៏បានបង្កើតបានជាទឹកធ្លាក់  Multnomah នេះតែម្តងទៅ។

6

៧. ទឹកជ្រោះ ប្រទេសន័រវែស

ទឹកធ្លាក់ Låtefossen​​​ គឺជាទីកន្លែងដ៏ល្បីល្បាញ ​ដោយសារតែវាជាទឹកដែលធ្លាក់ពីទឹកជ្រោះពីរផ្សេងគ្នា ​តែប្រសព្វនៅក្នុងកន្លែងតែមួយ។ ហើយស្ពានប៉ប្រះទឹកធ្លាក់មួយនេះបានក្លាយជាកន្លែងដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ ថែមទាំងមានសភាពស្ងើបៗហើបនឹងជើងផងដែរ។

7

៨. Aqueduct ចក្រភពអង់គ្លេស

ស្ពាន The Pontcysyllte Aqueduct ​គឺជាផ្នែកមួយនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ ស្ពាននេះត្រូវបានសាងសង់ឡើងតាំងពី ​២០០ឆ្នាំមុន ​និងជាស្ថាបត្យកម្មដ៏អស្ចារ្យមួយផងដែរ។ សព្វថ្ងៃស្ពាននេះត្រូវបានភ្ញៀវទេសចរពេញនិយមនៅក្នុងការកម្សាន្តដោយទូកដើម្បីបង្កើតជាដំណើរកម្សាន្តដ៏រីករាយផងដែរ។

8

៩. ស្ពានឈើម៉ៃសាក់ ប្រទេសភូមា

ស្ពាន ​U Bein ដែលធ្វើពីឈើម៉ៃសាក់នេះសាងសង់ឡើងប្រហែលជាជិត២សតវត្សមកហើយ។ ដូច្នេះហើយឈើមួយចំនួនត្រូវបានគេកែច្នៃទ្រសសរបន្ថែមដើម្បីធានាសុវត្ថិភាពអ្នកធ្វើដំណើរ។ ស្ពានដ៏គួរឱ្យស្ងើបនេះក៏ជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមប្រចាំប្រទេសភូមាទៀតផង។

9

១០. ស្ពានធម្មជាតិ

ភ្នំ Tài Shān ស្ថិតនៅក្នុងប្រទេសចិន ​មានស្ពានបែបធម្មជាតិមួយកើតឡើងពីសំណឹកទឹក និងខ្យល់ ប៉ុន្តែវាពិតជាមានភាពអស្ចារ្យមែនទែន ដោយដុំថ្មបានប្រែក្លាយទៅជាស្ពានដ៨ទាក់ទាញបែបនេះ។ តែកុំចង់សាកល្បងដើរឆ្លងកាត់ឱ្យសោះ ព្រោះមិនមាននរណាហ៊ានធានាពិសុវត្ថិភាពរបស់អ្នកនោះឡើយ។

10

១១. ស្ពានពីព្រេងនិទាន របស់ប្រទេសចិន

បើទោះបីជាស្ពាននេះទើបតែសាងសង់ថ្មីៗនៅក្នុងឆ្នាំ ១៩៨៧ យ៉ាងណាក៏ដោយ តែការសាងសងបែបច្នៃប្រតិដ្ឋនៅទីតាំងថ្មភ្នំមួយនេះបានក្លាយទៅជាទីកន្លែងដ៏ទាក់ទាញប្រៀបបីជាដូចជាឋានសួគ៌នៅក្នុងរឿងនិទានបុរណអ៊ីចឹង។

Huangshan 黄山   Fairy Walking Bridge 步仙桥

១២.ស្ពានដ៏អស្ចារ្យ នៃប្រទេសអេស្ប៉ាញ

ស្ពាន Puente Nuevo ប្រែពីភាសាអេស្ប៉ាញមកថា ស្ពានថ្មី ប៉ុន្តែស្ពានដើមដំបូងត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី ១៨មកម្ល៉េះ និងប្រើពេលស្ថាបនាតែ៦ឆ្នាំ ​ដែលជាហេតុធ្វើឱ្យស្ពានមួយនេះត្រូវបានបែកបាក់ដួលរលំរហូតសម្លាប់អាយុជីវិតមនុស្សដល់ទៅ៥០នាក់។ ក្រោយមកស្ពាននេះត្រូវបានសាងសង់ថ្មីដោយម៉ត់ចត់ជាទីបំផុត និងប្រើពេលដល់ទៅ ៣៤ឆ្នាំ។ ក្រោយមកស្ពាននេះបានប្រែក្លាយទៅជាទីកន្លែងស្រស់ស្អាតអស្ចារ្យ និងផ្តល់នូវអារម្មណ៍ប្លែកអារម្មណ៍ និងស្រៀវសាច់ក្នុងពេលតែមួយទៀតផង។

El Puente Nuevo De Ronda

១៣. ស្ពានថ្មទ្រផ្ទះ

ផ្ទះដែលមានលក្ខណៈសាងសង់លើស្ពានបានក្លាយទៅជាទម្លាប់ទូទៅនៅក្នុងប្រទេសប៉ែកអឺរ៉ុប។ នៅក្នុងនោះផងដែរ មានប្រាសាទដ៏ធំមួយទ្រទៅដោយស្ពានថ្មមួយកន្លែងដ៏ល្បីល្បាញ មានឈ្មោះថា Château de Chenonceau ផងដែរនៅក្នុងប្រទេសបារាំង។ រួមទាំងសំណង់ក្នុងប្រទេសអង់គ្លេសមួយចំនួនផ្សេងទៀតក៏បានសាងសង់ពីស្ពានថ្មមានអាយុកាល ១៧សតវត្ស ទៀតផង។

13

១៤. ស្ពានកញ្ចក់ ប្រទេសចិន

ស្ពានកញ្ចក់ Zhangjiajie ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរពីគ្រប់តំបន់មកលេងកម្សាន្តដោយសារតែជាមានលក្ខណៈអស្ចារ្យ ទេសភាពស្រស់បំព្រង រួមទាំងសភាពបាតស្ពានថ្មឆ្លុះដល់បាតដ៏ព្រឺឆ្អឹងខ្នងផងដែរ។ ស្ពាននេះផងដែរ ត្រូវបានគេដឹងថាជាស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេក្នុងលោកទៀតផង៕

Zhangjiajie Grand Canyon 788 2