បាត់ដំបង៖ បាត់ដំបូងសម្បូរទៅដោយកន្លែងកម្សាន្តជាច្រើនតាមបែបធម្មជាតិ និងប្រវត្តិសាស្រ្តដែលអាចនិយាយបានថាជាខេត្តប្រវត្តិសាស្រ្តដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជាច្រើនបន្ទាប់ពីខេត្តសៀមរាប។
ក្រៅពីដើរលេងកម្សាន្តបានយ៉ាងរីករាយ កន្លែងស្នាក់នៅក៏ជាផ្នែកមួយធ្វើឱ្យវេលាសម្រាកលំហែកាយរបស់អ្នកកាន់តែមានន័យ និងផាសុកភាពផងដែរ ហើយសម្រាប់អ្នកដែលមកលេងខេត្តបាត់ដំបង លោកអ្នកក៏មានជម្រើសច្រើននៅក្នុងការស្វែងរកកន្លែងស្នាក់ល្អៗទៀតផង។ តែថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំសណ្ឋាគារមួយកន្លែង ដែលល្បីថាស្រស់ស្អាត មានតម្លៃសមរម្យ ថែមទាំងមានភោជនីយដ្ឋានបម្រើអាហារឆ្ងាញ់ៗផងដែរ នោះគឹ « កូកូណាត់ហៅបាត់ដំបង (The Coconut house hotel ) »។
កូកូណាត់ហៅបាត់ដំបង គឺជាសណ្ឋាគារដែលមានទេសភាពស្រស់ស្អាត ដើមឈើខៀវខ្ចី ព័ទ្ធជុំវិញ បន្ទប់គេងក៏រៀបចំស្អាតបាតគួរឱ្យចង់ស្នាក់នៅ ជាពិសេសថែមទាំងមានអាងហែលទឹកធំទូលាយ សម្រាប់ភ្ញៀវដែលស្នាក់នៅហែលលេងកម្សាន្តផងដែរ។
លើសពីនេះ កូកូណាត់ហៅបាត់ដំបង (The Coconut house hotel ) មិនត្រឹមតែមានបន្ទប់ស្នាក់នៅយ៉ាស្រស់ស្អាត និងមានផាសុកភាពប៉ុណ្ណោះទេ តែក៏មានសេវាកម្មជួលបន្ទប់រៀបចំកម្មវិធី សិក្ខាសិលា ការប្រជុំ ខ្នាតតូច និង មធ្យម កម្មវិធីខួបកំណើត និង កម្មវិធី ជប់លៀងផ្សេងៗ ក្នុងតម្លៃសមរម្យ ដែលមានបន្ទប់ ធំទូលាយ ដែលអាចផ្ទុកមនុស្សបានពី ៦០ ទៅ ៧០នាក់ មានបំពាក់ LCD. Projector ,ក្តាខៀន មានម៉ាស៊ិន ត្រជាក់់ កង្ហារ បន្ទប់ នៅជាន់ផ្ទាល់ដី ងាយស្រួល ចេញចូល ស្ងាប់ស្ងាត់ល្អ កន្លែង ចតយាន្តយន្ត ធំទូលាយ មានសន្តិសុខយាម ការពារបានល្អ បន្ទប់ទឹកស្អាត អាហារសម្រាន់ អាហារថ្ងៃត្រង់ អាហារល្ងាច មានទឹកសុទ្ធ និង សំភារៈផ្សេងៗដែលមានបុគ្គលិក រួសរាយរាក់ទាក់ សេវាកល្អ ឯតម្លៃក៏សមរម្យ។
គួរឱ្យដឹងផងដែរថា កូកូណាត់ហៅបាត់ដំបង មានទីតាំងស្ថិតនៅ សង្កាត់ព្រែកព្រះស្ដេច ឃុំព្រែកព្រះស្ដេច នៅខាងក្រោយរូបសំណាក់តាដំបងក្រញូវប្រហែល ៥០ មែត្រ ចូលតាមច្រកសួន ក្រោយសកលវិទ្យាល័យ UME ដោយក្នុងមួយបន្ទប់មានតម្លៃខ្ទង់ចាប់ពី 15$ ដល់ 30$ ប៉ុណ្ណោះ ដោយលោកអ្នកអាចសាកសួរព័ត៌មានបន្ថែម និងកក់បន្ទប់តាមរយៈលេខទូរស័ព្ទ 015 655447/ 017 655447៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖The Coconut House Hotel& Restaurant