សព្វថ្ងៃការប្រើប្រាស់ធ្យូងផលិតពីឈើ មិនសូវត្រូវបានគេពេញនិយមប៉ុន្មាននោះទេ ដោយសារតែគេយល់ថា វាជាកត្តាមួយដែលបំផ្លាញព្រៃឈើ ពិសេសទៅទៀតនោះ ការផលិតធ្យូងពីឈើប្រសិនជាធ្វើមិនបានល្អទេ ភាគច្រើនគឺពេលដុតវានឹងបណ្តាលឱ្យផ្ទុះ ផ្សែងហុយខ្លាំង និងមិនសូវជាឆេះងុំបានល្អនោះឡើយ។
ដូច្នេះហើយ ដើម្បីបំពេញតម្រូវការអាជីវករ ដែលមានអាជីវកម្មផ្នែកចំណីអាហារដូចជាហាងគុយទាវ និងសាច់អាំងផ្សេងៗ ជាពិសេសគឺចូលរួមចំណែកថែរក្សា និងការពារព្រៃឈើ បានធ្វើឱ្យកូនខ្មែរម្នាក់បានចាប់ផ្តើមអាជីវកម្មផលិតធ្យូងអនាម័យដោយខ្លួនឯង ដែលមិនត្រូវការវត្ថុធាតុដើមពីដើមឈើឡើយ ថែមទាំងតម្លើងម៉ាស៊ីននៅស្រុកខ្មែរដោយខ្លួនឯងទៀតផង នោះគឹ ធ្យូងអនាម័យខ្មែរ - KHMER Charcoal ។
ដោយការផលិតធ្យូងអនាម័យរបស់កូនខ្មែរមួយនេះ គឺជាធ្យូងដែលមានគុណភាពលេខ១ ផលិតតាមស្តង់ដារខ្ពស់ ត្រឹមត្រូវ ស្អាត ផេះតិច មិនផ្ទុះ ឆេះងុំល្អបានយូររហូតដល់ ៣ ទៅ៤ ម៉ោងឯណោះ គឺចំណេញតែម្តងសម្រាប់ការប្រកបអាជីវកម្មផ្សេងៗ។
គួរឱ្យដឹងផងដែរថា ធ្យូងអនាម័យកូនខ្មែរយើង ក៏កំពុងតែស្វែងរកតំណាងចែកចាយតាមខេត្តផងដែរ ថែមទាំងមានលទ្ធភាពផ្គត់ផ្គង់ដល់ទីផ្សារក្រៅប្រទេសទៀតផង។ ប្រសិនជាចាប់អារម្មណ៍ លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 078977525 / 012791514 (Cellcard) 086977525 / 0969936888 (Smart) Wechat +85578977525 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ធ្យូងអនាម័យខ្មែរ - KHMER Charcoal