ភ្នំពេញ៖ ហាងបុកល្ហុងនៅស្រុកខ្មែរ មានច្រើនកន្លែងមែនទែន សម្រាប់រកទទួលទាន ដោយមានរសជាតិឆ្ងាញ់ៗខុសប្លែកពីគ្នាទៅតាមគ្រឿងផ្សំប្រចាំហាងនីមួយៗ។
នៅក្នុងថ្ងៃនេះដែរ «ក្នុងស្រុក » សូមណែនាំហាងបុកល្ហុងមួយកន្លែងទៀតហើយ កំពុងតែមានឈ្មោះល្បី និងមានភ្ញៀវចូលទទួលទានមិនចេះដាច់នោះគឺ ហាង « បុកល្ហុងអំពិលខ្ចី (រសជាតិដើម)»។
បុកល្ហុងអំពិលខ្ចី (រសជាតិដើម)»ទោះបីជាមានទីតាំងរាងតូចបន្តិចមែន តែមានភ្ញៀវចេញចូលទទួលទានមិនចេះដាច់នោះទេ ថែមទាំងគ្មានកន្លែងអង្គុយផងដែរព្រោះតែមានភ្ញៀវពេញៗហាង។ ហាងមួយនេះមានបុកល្ហុងជាច្រើនប្រភេទ ជាពិសេសនោះគឺ បុកល្ហុងអំពិលខ្ចី ដូចជាឈ្មោះហាងតែម្តង ហើយមានរសជាតិឆ្ងាញ់ប្លែក ដែលអ្នកមកទទួលទាននៅហាងតែងតែកំម៉ុងទទួលទានរាល់ពេល ហើយក៏មានមុខម្ហូបបែបបុកល្ហុង និងញ៉ាំដទៃទៀតជាច្រើនមុខផងដែរ ដែលសុទ្ធសឹងតែទទួលបានការពេញនិយមដូចជា បុកក្តាមសមុទ្រ បុកងាវ បុកបង្គារ និងប្រភេទគ្រឿងសមុទ្រអាំងទៀតផង។
សម្រាប់អ្នកដែលចង់សាកល្បងទទួលទាន ហាងបុកល្ហុងអំពិលខ្ចី (រសជាតិដើម) មានទីតាំងស្ថិតនៅលើ ផ្លូវ១៧៨ ក្រោយវិទ្យាល័យស៊ីសុវត្ថិ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក