ថ្មីទៀតហើយ សួនផ្កាស្បៃរឿងកំពង់ធំ កំពុងតែទាក់ទាញអ្នកមកលេងកម្សាន្តមកជួបជុំថតរូបលេងយ៉ាងរីករាយ

កំពង់ធំ៖ បើនិយាយពីកិត្តិនាមខេត្តកំពង់ធំ ច្បាស់ណាស់ ខេត្តវប្បធម៌មួយនេះ សម្បូរទៅដោយប្រាសាទបុរាណ ដែលជាសម្បត្តិដ៏ថ្លៃថ្លា ជាពិសេសគឺក្រុមប្រាសាទសម្បូរព្រៃគុកដែលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។

ក្រៅពីប្រាសាទដ៏ល្អអនេក សម្រាប់ការចូលទស្សនា និងយល់ដឹងបន្ថែម ខេត្តកំពង់ធំក៏មានបណ្តាភ្នំ និងកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងរង់ចាំស្វាគមន៍ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តផងដែរ។

តែកាន់តែពិសេស ថ្មីៗនេះ សួនផ្កាស្បៃរឿងមួយកន្លែងនៅខេត្តកំពង់ធំមួយទៀតហើយ កំពុងតែមានភាពល្បីល្បាញ ថាមានសម្រស់ស្រស់ស្អាតដោយសុទ្ធតែផ្កាស្បៃរឿង និងផ្កាជាច្រើនចម្រុះទៀតពេញផ្ទៃដី បានទាក់ទាញអ្នកលេងកម្សាន្តយ៉ាងច្រើនអាចនាំគ្នាថតរូបលេងទុកជាអនុស្សាវរីយ៍ប្រកបដោយភាពរីករាយទៀតផង។

សូមជម្រាបផងដែរថា សួនផ្កា ស្បៃរឿង ខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចូលតាមខ្លោងទ្វារមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ចម្ងាយប្រហែល ៥០០ម៉ែត្រ បត់ឆ្វេង៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ 

57620720_814321005613428_2890919830985113600_n

58381600_814321315613397_9068740230512640000_n

58384658_814321338946728_8684091648201719808_n

58377122_814321155613413_7240476191382044672_n

58419978_814321095613419_5601932960933609472_n

58574610_814321052280090_1687686778825211904_n

59022771_814321068946755_7474347313951932416_n

59204014_814321212280074_2902211755272830976_n

58378187_814321165613412_3985329089153073152_n

58381811_814321022280093_5770376566055895040_n

57798875_814321292280066_4677482314651926528_n

58373117_814321192280076_3812794849803894784_n

58375221_814321242280071_8448338264804294656_n

57602798_814321262280069_8902462723426615296_n