សម្រស់បឹងយក្សឡោមកម្ពុជាយើង ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ

ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។

នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។

ដោយនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ បឹងនេះ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី ដែលជាបឹងកកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។

នៅជុំវិញបឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។ បឹងនេះមាន អង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់នោះឡើយ។

សម្រាប់អ្នកដែលទៅលេងខេត្តរតនគិរី មិនដែលរំលងឡើយនូវការកម្សាន្តបឹងយក្សឡោមមួយកន្លែងនេះ ដោយជិះពីក្រុងបានលុង ទៅបឹងយក្សឡោមមិនឆ្ងាយប៉ុន្មាននោះឡើយ  ដោយជិះត្រឹមតែប្រមាណ  ៣០នាទីតែប៉ុណ្ណោះ អ្នកនឹងជួបទេសភាពដ៏ស្រស់ស្អាតបែបស្ងប់ស្ងាត់ធ្វើឱ្យជ្រះថ្លាអារម្មណ៍មួយនេះជាមិនខាន៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

Rasmeinews 34 21122018

Lake 610

25489019_1268828839889508_783588970_n

3404a8336f10c52e3f2bc55057a1bad7

2r2p1l5

8456203360_c53e15ae51_b

90d41d7a4dc61ca53365663a0156ca9c

Boeng Yeak Lom

DSC_0317