សៀមរាប៖ ពពួកអាងត្រីក្រោមទឹក ដែលផ្តល់ទស្សនីយភាពអស្ចារ្យប្លែក ប្រៀបបីដូចជាអ្នកទស្សនាស្ថិតនៅក្នុងមហាសមុទ្រពិតៗ មានភាពល្បីល្បាញមែនទែននៅប្រទេសជិតខាងយើង ដូចជាប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម។ពេលនេះអស្ចារ្យណាស់ ប្រទេសកម្ពុជាយើងក៏កំពុងតែអភិវឌ្ឍន៍ និងដើរទាន់សម័យដូចជាប្រទេសជាតិខាងដែរហើយ មិនថាសំណង់អគារ ឬកន្លែងកម្សាន្តនោះទេ សូម្បីតែអាងចិញ្ចឹមត្រីក្រោមទឹក ក៏នឹងមានឆាប់ៗនៅក្នុងស្រុកខ្មែរយើងដែរ។
គួរឱ្យដឹងផងដែរថា ការសាងសង់អាងទឹកមួយនេះមានការសហការវិនិយោគពីកម្ពុជា និងប្រទេសជប៉ុន ដោយសាងសង់ជាទឹកសាបផង និងទឹកប្រៃផង ថែមទាំងប្រមូលមច្ឆជាតិកម្រៗមកចិញ្ចឹម និងតាំងបង្ហាញផងដែរ។ ការសាងសង់អាងចិញ្ចឹមត្រីមួយនេះ ត្រូវបានគេដឹងថាអាចនឹងស្រូបយកចំនួនភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនទៅៗ ព្រោះតែក្រៅពីសំណង់ប្រាសាទដ៏ពិចិត្រ ខេត្តសៀមរាបមិនខ្វះកន្លែងកម្សាន្តបង្អួតអ្នកទេសចរនោះឡើយ៕
អត្ថបទ៖ ក្នុងស្រុក
សម្គាល់៖ នេះគ្រាន់តែជារូបតំណាងអាងទឹកនៅបរទេសតែប៉ុណ្ណោះ!