អាល្លឺម៉ង់៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រោយពីរៀបមង្គលការរួច បើគិតមកទល់ពេលនេះ ស្ទើរតែជាងមួយសប្តាហ៍ទៅហើយ ដែលតារាចម្រៀងស្រីល្បីជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី លោក អ៊ឹង សុខលី បានធ្វើដំណើរទៅក្រេបចន្ទទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើន លើទឹកដីប៉ែកអឺរ៉ុប ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងចង់លើសជាតិស្ករ ជុំវិញនឹងរូបភាពដ៏មានន័យ និងផ្អែមល្ហែមរ៉ូមែនទិករបស់អ្នកទាំងពីរ។
ជាក់ស្តែង តាមរយៈរូបភាពជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ បានបង្ហោះចែកចាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បង្អួតភ្នែកគាំទ្រនោះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានប្រាប់ឲ្យដឹងពីតំបន់ទេសចរណ៍មួយចំនួន នៅលើទឹកដីនៃប្រទេសអាល្លឺម៉ង់ ដែលនាងនិងស្វាមីបានបន្តដំណើរទៅកាន់ទីនោះផងដែរ។ ពិសេសនោះ គឺតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាក់ភ្នែក លើភ្នំទឹកកក Zugspitze Mountain តែម្តង។
តាមរយៈរូបភាពទាំងអស់នោះដែរ បានបង្ហាញឲ្យឃើញថា ជីវិតគូស្នេហ៍ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ គឺពិតជាពោរពេញដោយស្នាមញញឹម និងសុភមង្គលខ្លាំងបំផុត។
ទន្ទឹមនឹងនេះ មហាជនអ្នកគាំទ្រជាច្រើន ក៏បានជូនពរដល់ពួកគេទាំងពីរ ឲ្យមានសុខសុវត្ថិភាពទាំងដំណើរទៅនឹងមក ហើយក៏ជូនពរពួកគេឲ្យរឹតតែមានចំណងគ្រួសារដ៏រឹងមាំជាមួយគ្នា ជារៀងរហូតផងដែរ៕
ទស្សនាកម្រងរូបភាពខាងក្រោម៖