កំពង់ចាម៖ បើនិយាយពីកន្លែងកម្សាន្ត នៅប្រទេសកម្ពុជាយើងមានច្រើនកន្លែងខ្លាំងណាស់ សុទ្ធសឹងតែមានសម្រស់ និងទេសភាពស្រស់ស្អាតគួរជាទីគយគន់ រួមទាំងខេត្តកំពង់ចាមផងដែរ។
ក្រៅពីមានស្ពានប្ញស្សី និងទីកន្លែងស្រស់ស្អាតដូចជាទឹកជ្រោះ រួមទាំងរីហ្សតស្អាតៗដ៏សម្បូរបែបហើយនោះ នៅក្នុងនោះផងដែរ សួនផ្កាឈូករ័ត្នមួយកន្លែងនៅក្នុងខេត្តកំពង់ចាមហាក់បីជាកំពុងតែទទួលបានការគាំទ្រ និងអង្រួនចិត្តអ្នកទេសចរឱ្យមានចិត្តរំភើបមែនទែន ដោយសារតែវាមានទេសភាពស្រស់ស្អាតប្រៀបបីដូចជានៅបរទេសយ៉ាងអ៊ីចឹង។
សួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាតនេះស្ថិតនៅក្នុងខេត្តកំពង់ចាម និងមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះពីត្រើយខាងកើតស្ពានគីហ្សូណា ដោយឆ្លងកាត់ស្ពានគីហ្សូណា បត់ទៅឆ្វេងសំដៅទៅឃុំជីរូ។ នៅក្នុងនោះច្រកចូល ក៏មានដាក់ផ្លាកសញ្ញាប្រាប់ទីតាំងកន្លែងសួនផ្កាឈូករ័ត្នផងដែរ ពិតជាមានភាពងាយស្រួលមែនទែន។
ក្រៅពីមានសួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាត នៅតាមមាត់ច្រកចូលផ្លូវមានទ្រើងននោងស្អែកស្កេះស្រសស្អាត និងមានផ្លែននោងរយីងរយោងស្អេកស្កេះ គ្រាន់តែឃើញក៏មានអារម្មណ៍ថាប្លែកស្រស់ស្រាយគួរឱ្យចង់ថតរូបកម្សាន្ត ដោយមានទាំងកញ្ចុះអង្គុយលេង និងមានកន្លែងលក់អាហារដ៏ឆ្ងាញ់ពិសាផងដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក