ប្រុសៗ ​Single គួរអានបន្តិចទៅ! ដឹងអត់ថាហេតុអីបានជាប្រុសសុភាពៗ ច្រើនតែអត់លិឍចឹង?

2019-02-09

អ្នកណាដែលថាមិនចង់មានគូស្នេហ៍ដូចគេដូចឯងនោះ វាគ្រាន់តែពិបាកត្រង់ថា មិនងាយនឹងរកនោះទេ ហើយក៏ពិបាកនឹងរកអ្នកដែលត្រូវចិត្តដែរ។ តែសម្រាប់ប្រុសៗដែលសុភាពៗ មិនសូវចេះមាត់ក នឹងរឹតតែពិបាកមានស្នេហាជាងគេជាងឯងទៅទៀត។

ដូច្នេះមកតាមដានទាំងអស់គ្នា ហេតុអីបុរសសុភាពៗច្រើនតែអត់លិឍ៖

១. ត្រឹមត្រូវពេកចូលគេមិនចុះ

ធម្មតាប្រសិនជាអ្នកសុភាពខ្លាំងពេក ពេលដើរទៅណាមិនអាចមានសេរីភាពគ្រប់គ្រាន់ដូចគេ ហើយពេលខ្លះមិនអាចចូលចំណោមគេចុះទេដូចជា ពេលគេជប់លៀងគេផឹកស្រាផឹកបៀរខ្លួនបែរជាផឹកទឹកក្រូច ឬទឹកសុទ្ធ។

គេនាំគ្នានិយាយលេងសប្បាយខ្លួនឯងបានតែអង្គុយធ្មឹង ញឹមៗមុខគេមុខឯង។ ដូច្នេះកុំថារឿងស្នេហា តែមិត្តភក្តិរបស់អ្នកក៏គេប្រហែលជាមិនចង់ដើរចូលជាមួយផង។

120906 Song Joong Ki Nice Guy

២.ត្រឹមត្រូវពេកខ្លាចនេះខ្លាចនោះ

នៅពេលដែលអ្នកធ្វើខ្លួនសុភាព និងត្រឹមត្រូវជ្រុល នឹងធ្វើឱ្យអ្នកដទៃមើលមកអ្នកថា ជាមនុស្សគិតច្រើន មានរឿងកង្វល់ច្រើន និងជាមនុស្សប្រយ័ត្នប្រយែងខ្លួនជ្រុលផងដែរ។ ព្រោះតែអ្នកធ្វើអ្វីខ្លាចខុស ខ្លាចអ្នកផ្សេងមើលមកមិនល្អ ឬខ្លាចគេនិយាយដើមជាដើម។

សម័យនេះទៅហើយចាំតែខ្លាចនេះខ្លាចនោះចូលគេមិនចុះទេ ជាពិសេសមិនសូវមានអ្នករាប់រកទៀតផង ដែលជាហេតុធ្វើឱ្យអ្នកអាចជាមនុស្សម្នាក់ដែលឯកាជាងគេក្នុងចំណោមអ្នករាប់អាន ឬមិត្តភក្តិទាំងអស់។

ពេលខ្លះទៀត នៅពេលដែលអ្នកព្យាយាមធ្វើជាមិនដឹងមិនឮរឿងជុំវិញខ្លួន ដោយការធ្វើមុខសោកក្រោះ ជាមនុស្សត្រឹមត្រូវពេកក៏អាចធ្វើឱ្យអ្នកផ្សេងមិនដឹងពីអារម្មណ៍ និងចិត្តរបស់អ្នកថាកំពុងតែគិតអ្វី ដូច្នេះហើយប្រាកដជាមិនមានអ្នកណាចាប់អារម្មណ៍ ឬសួរនាំអ្នកនោះទេ បើទោះបីជាអ្នកកំពុងតែមិនសប្បាយចិត្ត ខឹង ឬមានបញ្ហាអ្វីក៏ដោយ។

6a763390aa36a29f6a4ce89d78c29d4b

៣. មនុស្សស្រីពិបាកនឹងយល់ចិត្តអ្នក

ធម្មតានៅពេលដែលអ្នកធ្វើជាមនុស្សត្រឹមត្រូវពេកវាអាចមិនមែនជារឿងដែលមិនល្អ តែវានឹងជាកត្តាមួយដែលធ្វើឱ្យមនុស្សស្រីមិនអាចមើលចិត្តអ្នកធ្លុះថាអ្នកកំពុងតែគិតអ្វី និងមានអារម្មណ៍បែបណា ព្រោះអ្នកជាមនុស្សដែលសុភាព និងត្រឹមត្រូវពេកជាមួយមនុស្សស្រី។

ហើយភាពសុភាពបុរសបែបនេះជ្រុលពេក នឹងធ្វើឱ្យអ្នកបាត់ភាពស្និទ្ធស្នាលខ្លះជាមួយនឹងនារីដែលអ្នកពេញចិត្ត ព្រោះតែពាក្យសុភាព និងមិនហ៊ានជាដើម។

ត្រូវចាំថានារីៗចូលចិត្តបុរសសុភាពក៏ពិតមែន តែនាងក៏ចូលចិត្តមនុស្សប្រុសដែលក្លាហាន ពូកែសម្តីបន្តិច ហើយក៏ជាមនុស្សដែលធ្វើអ្វីដែលសម្តែងចិត្តពីចិត្តមិនលាក់លៀម មិនថាតែក្តីស្រលាញ់ និងទង្វើ ឬចរិតពិតរបស់បុរសម្នាក់នោះ។

អ្វីដែលសំខាន់ម្យ៉ាងទៀត នៅពេលដែលបុរសៗធ្វើខ្លួនសុភាពជ្រុលពេកនឹងធ្វើឱ្យអ្នកផ្សេងមើលមកជាមនុស្សឡប់ៗមិនសូវគ្រប់ទឹក ឬអាចគេម៉ៃថាជាខ្ទើយក៏ថាបាន៕

NiceGuy12