អនុវត្តន៍ ៤ យ៉ាងនេះ នឹងជួយលើករាសី ផ្ដល់សំណាង ជួយឱ្យមានក្ដីសុខ និងរកស៊ីមានបាន

Untitled 156

បើចង់ឱ្យខ្លួនឯងមានសំណាងល្អ មានក្ដីសុខចម្រើន និងមានរាសីរកស៊ីមានបាន អ្នកត្រូវតែធ្វើឱ្យបាននូវរឿងទាំង ៤ យ៉ាងនេះ។

១. គ្រប់គ្រងកំហឹង

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្រៅ​ពី​ការ​សប្បាយ យើង​នឹង​មាន​ពេល​ខឹង​ និងអារម្មណ៍មិនល្អ។ អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ផល​វិបាក​ជា​ច្រើន​ទៀត។ កំហឹង​នឹង​នាំ​មក​នូវ​ផល​វិបាក​ដែល​មិន​អាច​ដឹងមុន​សម្រាប់​មនុស្ស​ដែល​គ្រប់​គ្នា​ស្គាល់។ កំហឹងធ្វើឱ្យអ្នកនៅមិនសុខ និងធ្វើឱ្យអ្នកដទៃឈឺចាប់។ បើ​អ្នក​មិន​អាច​ទប់​កំហឹង​បាន​ក្នុង​ជីវិត​នេះ ពិបាក​នឹង​ជោគជ័យ​ក្នុង​ជីវិត។

49f42f554762b0f1f63c7a77e6435c71

២. ពង្រឹងសមត្ថភាព

ជាមួយនឹងល្បឿននៃការធ្វើបច្ចុប្បន្នភាព គ្រប់យ៉ាងកាន់តែដើរលឿន និងមានភាពទំនើបកាន់តែខ្លាំង។ ការរស់នៅក្នុងសម័យបែបនេះ តម្រូវឱ្យមនុស្សគ្រប់រូបត្រូវសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនជានិច្ច។ កាលពីមុន យើងបានយល់ពាក្យថា រៀនពេញមួយជីវិត មានន័យថា មនុស្សម្នាក់ ចាប់ពីពេលដែលយើងចាប់ផ្តើមចូលសាលា ចេញធ្វើការ រហូតដល់យើងចូលនិវត្តន៍។ ហេតុដូច្នេះហើយ យើងត្រូវស្វែងរកចំណេះដឹងជានិច្ច ដើម្បីបំពាក់លើខ្លួនយើង។

៣. កុំនិយាយអាក្រក់ពីអ្នកដទៃ

ការងាររបស់អ្នក គឺមិនមែនរស់នៅដើម្បីនរណាម្នាក់ ហើយក៏មិនជ្រៀតជ្រែកក្នុងជីវិតអ្នកដទៃដែរ។ បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ដែល​សមរម្យ អ្នក​គួរ​រៀន​នៅ​ស្ងៀម ​កុំ​និយាយ​រឿង​ដែល​អ្នក​មិន​គួរនិយាយ។ ប្រភេទ​មនុស្ស​ចូលចិត្ត​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ពីក្រោយ​ខ្នង ងាយ​ខ្ជះខ្ជាយ​លុយកាក់ ប្រាថ្នា​អ្វី​មិន​បានសម្រេច ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​នៅពេល​ក្រោយ​។

A3f9fa9e14a8a683dcd289eeb8fa02bb

៤. ក្លាហាន ហ៊ាន និងទទួលយក

រាល់ពេលដែលឆ្លងកាត់ មានការផ្លាស់ប្ដូរដែលមិននឹកស្មានដល់។ ដូច្នេះដើម្បីជម្នះការផ្លាស់ប្តូរនៃបរិយាកាសខាងក្រៅ យើងក៏ត្រូវរៀនពីរបៀបផ្លាស់ប្តូរជាបន្តបន្ទាប់។ ចេញពីតំបន់ផាសុកភាពរបស់អ្នក ទទួលបានសំណាង និងបទពិសោធន៍ថ្មីៗដើម្បីរីកចម្រើន៕

ប្រភព ៖ បរទេស / Knongsrok