ជីវិតស្រ្តីគឺអាស្រ័យលើមនុស្ស២នាក់នេះ ថាតើនឹងធ្វើឱ្យជីវិតនាងស្រណុក ឬ ពិបាក

ក្នុងមួយជីវិតនេះ បើប្រើតែលុយដើម្បីវាស់ស្ទង់វាសនាមនុស្សនោះគឺមានកម្រិតខ្លាំងណាស់។ ទ្រព្យសម្បត្តិ និងជោគវាសនាពិតប្រាកដត្រូវតែជាទ្រព្យសម្បត្តិខាងវិញ្ញាណខាងក្នុង មិនមែនគ្រាន់តែជាទ្រព្យសម្បត្តិសម្ភារៈនិយមប៉ុណ្ណោះទេ។ គេបាននិយាយថា ស្រ្តីជាភេទទន់ខ្សោយដែលច្រើនតែជួបរឿងអភ័ព្ទក្នុងជីវិត ជាពិសេសជីវិតរបស់នាងបានស្រណុក ឬ ពិបាកគឺអាស្រ័យទៅលើមនុស្ស២នាក់នេះ៖

Cover Copy (4) Recovered

១.ឪពុកម្តាយ៖ ហេតុអ្វីបានជាឪពុកម្ដាយសម្រេចចិត្តចំពោះអនាគតរបស់កូន? ព្រោះប្រសិនបើឪពុកម្តាយចេះស្រលាញ់ គោរព និងអនុញ្ញាតឲ្យកូនជ្រើសរើសអ្វីតាមចិត្តដោយសេរី កូននោះប្រាកដជាសប្បាយចិត្តជាខ្លាំង។ ក្នុងសង្គមនេះមានមនុស្សស្រីជាច្រើនដែលទោះមានលុយច្រើនក៏នៅតែមានចិត្តច្រណែននឹងអ្នកដទៃ។ ប៉ុន្តែគេមិនដឹងថាមានមនុស្សស្រីជាច្រើននាក់ដែលមិនត្រូវបានឪពុកម្តាយស្រឡាញ់តាំងពីក្មេងមកម្ល៉េះ ដែលវាជារឿងកម្សត់ដែលពិបាកក្នុងការទទួលយក។ ម្យ៉ាងទៀត ប្រសិនបើកូនស្រីមិនបានទទួលបានការស្រលាញ់ពីឪពុកម្តាយគ្រប់គ្រាន់នោះទេ នាងនឹងមានតម្រូវការក្តីស្រឡាញ់កាន់តែខ្លាំង និងក្លាយជាមនុស្សស្រីបាត់បង់នូវស្តង់ការកំណត់សម្រាប់ជីវិតរបស់ខ្លួន។

Photo_2024 10 30_14 18 18

២.ដៃគូ៖ ដៃគូក្នុងជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រី។ បើអ្នកមានប្តីដែលចេះស្រឡាញ់ និងចេះអាណិត ទោះបីជាហិរញ្ញវត្ថុរបស់អ្នកនឹងជួបការលំបាក អ្នកមិនមានផ្ទះធំ និងឡានទំនើប ក៏អ្នកនៅតែមានសុភមង្គលដែរ។ សម្រាប់ស្ត្រី សំណាងរបស់នាងគឺរកបានស្វាមីដ៏ស្មោះត្រង់ ចេះដឹងពីទុក្ខធុរៈប្រពន្ធ និងស្រឡាញ់គ្រួសារអស់ពីចិត្ត៕

Photo_2024 10 30_14 18 19