ក្នុងនាមជាស្ត្រីដែលមានប្រាជ្ញា អ្នកគួរតែរៀននៅស្ងៀម រឿនចេះអត់ធ្មត់ ហើយចេះអត់ទោស ទើបប្តីរបស់អ្នកមានកន្លែងផ្ទាល់ខ្លួន និងគោរពអ្នកថាជាមនុស្សមានចរិតចាស់ទុំជាមេគ្រួសារ។ ជាពិសេសក្នុងស្ថានភាពទាំង៤នេះ ដាច់ខាតអ្នកត្រូវតែរក្សាភាពស្ងៀមស្ងាត់ ជៀសវាងបង្កបញ្ហាអោយប្តីកាន់តែឈឺក្បាល នេះទើបជាគ្រឹះអាចជួយអោយគ្រួសារមានសុភមង្គល៖
១.ស្ងាត់ស្ងៀម ពេលឃើញប្តីត្រូវការកន្លែងផ្ទាល់ខ្លួន៖ ការនៅស្ងៀមមិនមែនមានន័យថាមិនដឹង ឬ មិនឆ្លាតក្នុងការប្រព្រឹត្តនោះទេ ប៉ុន្តែការនៅស្ងៀមគឺដើម្បីបង្ហាញមោទនភាពរបស់ខ្លួន។ ការនិយាយច្រើនតែមិនបានគិតគ្រប់ជ្រុងជ្រោយនឹងធ្វើឱ្យមនុស្សប្រុសស្អប់អ្នកកាន់តែលឿន។ បុរសចេញក្រៅពេញមួយថ្ងៃ ហើយស្ថិតក្រោមសម្ពាធខ្លាំងពីការងារ ថ្នាក់លើ និងមិត្តរួមការងារ។ ពេលមកដល់ផ្ទះឮប្រពន្ធរអ៊ូមិនឈប់គ្មានអ្នកណាទ្រាំបានទេ។ ក្នុងនាមជាស្ត្រីដែលមានប្រាជ្ញា អ្នកគួរតែរៀននៅស្ងៀម ទើបប្តីរបស់អ្នកមានកន្លែងផ្ទាល់ខ្លួន។
២.នៅស្ងៀមដើម្បីព្រមានអ្នកទីបី៖ យើងតែងតែឃើញភាពស្ងប់ស្ងាត់នេះនៅក្នុងស្នេហាត្រីកោណ។ បុរសនោះត្រូវបានគេចោទថាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជាច្រើននាក់។ មានមនុស្សជាច្រើនមិនយល់ថាហេតុអ្វីបានជានាងដោះស្រាយជាមួយប្តីដែលបោកប្រាស់ ព្រោះការវាយតប់គ្នាតាមបណ្តាញសង្គមមិនបានជួយអ្វីឡើយ ដូច្នេះការនៅស្ងៀមគឺគ្រប់គ្រាន់ហើយបញ្ជាក់ពីតម្លៃរបស់អ្នកក្នុងនាមជាប្រពន្ធដើម។
៣.នៅស្ងៀមដើម្បីឱ្យបុរសដឹងថាពួកគេខុស៖ ការព្រមានពីភាពស្ងៀមស្ងាត់របស់មនុស្សស្រីតែងតែភ័យខ្លាចជាងពាក្យសម្ដីដែលនាងនិយាយ។ បុរសអាចភ័យខ្លាចនៅពេលដែលពួកគេឮរឿងច្រើនពេកពីស្ត្រីរបស់ពួកគេ ប៉ុន្តែពួកគេកាន់តែភ័យខ្លាចនៅពេលដែលនាងនៅស្ងៀម។ ដូច្នេះភាពស្ងៀមស្ងាត់នៅពេលនេះប្រៀបដូចជាការព្រមានបុរសអំពីទង្វើខុសឆ្គងរបស់ខ្លួន។
៤.នៅស្ងៀមប្រសិនបើអ្នកចង់ផ្តល់ឱកាសឱ្យអ្នកដទៃកែកំហុសរបស់ពួកគេ៖ ភាពស្ងៀមស្ងាត់របស់មនុស្សស្រីតែងតែមានអត្ថន័យច្រើនជាងពាក្យរបស់នាងដែលធ្វើឱ្យបុរសកោតខ្លាច និងស្មានចិត្តនាងមិនត្រូវ។ ជាការពិតណាស់ ភាពស្ងៀមស្ងាត់ ឬ ការនិយាយគួរតែមានដែនកំណត់របស់វា។ អ្វីដែលលើសកម្រិតនឹងធ្វើឱ្យអ្នកមិនស្រួល ហើយអ្នកដទៃកាន់តែមិនចូលចិត្ត។ ការនិយាយច្រើនពេក ជីកកកាយកំហុសអ្នកដទៃមិនបានដោះស្រាយបញ្ហាអ្វីឡើយ ហើយក៏ធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនគោរពដែរ ដូច្នេះមានតែការស្ងៀមស្ងាត់ប៉ុណ្ណោះទើបជាដំណោះស្រាយដ៏មានតម្លៃ៕