មនុស្សស្រីទោះជាធម្មតាក៏ដោយ នាងកាន់តែទាក់ទាញប្រសិនបើមានអត្តចរិតថ្លៃថ្នូរ និងពាក្យសម្តីពិរោះពិសារ ជាពិសេសគឺចេះប្រើប្រាស់ពាក្យសម្តីទៅជាចំណុចជាទីចំណាប់អារម្មណ៍នៃមនុស្សគ្រប់គ្នា។ ក្នុងនោះផងដែរ មនុស្សប្រុស សង្កេតឃើញថាពួកគេពេញចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមនុស្សស្រីដែលប្រើប្រាស់ប្រយោគ៥ឃ្លានេះ ព្រោះវាបានបង្ហាញថានាងជាមនុស្សចេះយល់ចិត្តអ្នកដទៃ និងមានលក្ខណៈពិសេសជាងគេ៖
១.នាងចង់ដឹងពីចំណាប់អារម្មណ៍អ្នកដទៃ៖ នៅក្នុងការសន្ទនាណាមួយ អំណាចនៃការយកចិត្តទុកដាក់តែងតែត្រូវបានកោតសរសើរ។ ស្ត្រីពូកែដឹងពីរបៀបធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា ការសន្ទនារបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់សម្រាប់នាង ដែលទង្វើបែបនេះបានបង្ហាញថានាងជាមនុស្សគួរសម ចង់ស្វែងយល់ពីអ្នកដទៃ និងមានការសង្កេតខ្ពស់។
២.ពេញចិត្តចំពោះទស្សនៈរបស់អ្នកដទៃ៖ រឿងសំខាន់នៅក្នុងទំនាក់ទំនងគឺត្រូវទទួលស្គាល់ទស្សនៈរបស់អ្នកដទៃ។ រឿងនេះអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងរបៀបដែលមនុស្សមានប្រតិកម្ម។ នៅពេលមនុស្សស្រីប្រើប្រយោគនេះ វាបង្ហាញថាមនុស្សស្រីម្នាក់នោះមិនយកគំនិតខ្លួនជាធំ ចេះបើកចិត្តទូលាយ ស្តាប់ទស្សនៈរបស់អ្នកដទៃ និងមានស្មារតីចេះកែលម្អ។
៣.អោយតម្លៃលើពេលវេលារបស់អ្នកដទៃ៖ ពេលវេលាគឺជាវត្ថុដ៏មានតម្លៃបំផុត ហើយការទទួលស្គាល់ថានរណាម្នាក់បានចំណាយពេលជាមួយអ្នកគឺជាសញ្ញានៃការគោរព។ ស្ត្រីដែលមានភាពថ្លៃថ្នូរ យល់ពីសារៈសំខាន់នៃការដឹងគុណ នៅពេលដែលអ្នកដទៃស្ម័គ្រចិត្តចំណាយពេលវេលារបស់ពួកគេសម្រាប់នាង។
៤.យល់ពីអ្វីដែលអ្នកដទៃនិយាយ៖ ការយល់ចិត្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងការសន្ទនា។ សមត្ថភាពក្នុងការយល់ និងចែករំលែកអារម្មណ៍របស់អ្នកដទៃ ធ្វើអោយស្រ្តីម្នាក់អាចបង្ហាញពីសក្តានុពលរបស់ខ្លួន។ នៅពេលដែលគេបើកចំហរចំពោះមតិរបស់អ្នកដទៃ វាទំនងដូចជានាងជាមនុស្សចេះចុះសម្រុងជាមួយអ្នកដទៃបានល្អ មិនវាយឬកឆ្មើងឆ្មៃរ។
៥.ចេះទទួលស្គាល់កំហុស៖ ការទទួលស្គាល់នៅពេលដែលអ្នកធ្វើខុសគឺមិនតែងតែងាយស្រួលនោះទេ តែមនុស្សស្រីដែលថ្លៃថ្នូរគឺនឹងធ្វើបែបនេះ។ មនុស្សស្រីឆ្លាតគឺតែងតែមានភាពក្លាហានក្នុងការទទួលខុសត្រូវ ជាពិសេសនៅក្នុងពិភពលោកដែលអ្នករាល់គ្នាខ្លាចក្នុងការធ្វើវា។ ការទទួលស្គាល់កំហុសនឹងមិនបន្ថយភាពជឿជាក់របស់អ្នកទេ ប៉ុន្តែវានឹងពង្រឹងទំនុកចិត្តរបស់អ្នកកាន់តែខ្លាំងថែមទៀត៕