មណ្ឌលគិរី៖ មណ្ឌលគិរី គឺជាខេត្តមួយដែលសម្បូរទៅដោយព្រៃឈើ និងភ្នំតូចធំប្រកបដោយទេសភាពស្រស់បំព្រងបែបធម្មជាតិ ជាពិសេសគឺមានអាកាសធាតុត្រជាក់ អ័ព្ទផ្សែងស្ទើរគ្រប់រដូវ ជាទីស្រស់ស្រាយសម្រាប់អ្នកដែលមកកម្សាន្ត។
បន្ថែមពីនោះ មណ្ឌលគិរី ក៏ចាប់ផ្តើមមានរីហ្សត និងកន្លែងស្នាក់នៅរីកដុះដាលផងដែរ ដែលរៀបចំឡើងជាមួយនឹងទេសភាពស្រស់ស្រាយមិនចាញ់ប្រទេសគេនោះទេ។ ហើយសម្រាប់អ្នកដែលចង់បោះតង់ជាមួយធម្មជាតិពិតៗ លែងពិបាកដើរចូលព្រៃភ្នំ ឬស្វែងរកកន្លែងសុវត្ថិភាពទៀតហើយ ថ្មីៗនេះរីហ្សតមួយកន្លែងបានធ្វើឱ្យអារម្មណ៍អ្នកមកកម្សាន្តរីករាយត្រជាក់ចិត្តប្លែក នោះគឺ Hilltop Observatory & Resorts។
រីហ្សតមួយនេះពិតជាទេសភាពស្រស់ស្អាតខ្លាំងណាស់មើលពីលើគឺសុទ្ធតែព្រៃ ភ្នំស្រស់ស្អាតហាក់ដូចជាមើលពីលើអាកាស ថែមទាំងមានអាងសម្រាប់ហែលទឹកកម្សាន្តផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ Hilltop Observatory & Resorts អ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 088 451 6666 ឬ www.hilltopcambodia.com សម្រាប់ធ្វើការ Booking ជាមុន៕
អត្ថបទដោយ៖ ក្នុងស្រុក