ជីវិតមានរសជាតិជូរចត់៥យ៉ាង បើអ្នកអាចគ្រប់គ្រងវាបាន អ្នកប្រាកដជាមានអនាគតភ្លឺស្វាង

មិនថាជីវិតនេះជូរចត់ និងលំបាកយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថាអ្នកនឹងបើកចំហរ និងស្ងប់ស្ងាត់ជានិច្ចដើម្បីប្រឈមមុខនឹងវា។ ជីវិតគឺលំបាក ប៉ុន្តែមានរសជាតិជូរចត់៥យ៉ាងក្នុងជីវិត ប្រសិនបើអ្នកអាចគ្រប់គ្រងវាបាន អ្នកប្រាកដជាមានអនាគតភ្លឺស្វាង។

Life

១.ខ្វះលុយ៖ ដល់វ័យកណ្តាល បើអ្នកនៅតែក្រ ការថែរក្សាឪពុកម្តាយចាស់ជរា ការផ្តល់ការអប់រំដល់កូនៗ និងការរស់រានមានជីវិតក៏ពិបាកដែរ។ ព្រោះជុំវិញខ្លួនយើង គ្មានអ្វីប្លែកពីលុយនោះទេ។ ដូច្នេះ ទោះរកលុយលំបាកប៉ុណ្ណាក៏ដោយ អ្នកគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព ព្រោះនៅពេលដែលអ្នកមានលុយក្នុងដៃ នោះអ្នកនឹងមានជីវិតមានស្ថិរភាព និងសប្បាយរីករាយជាងពេលមុនទៅទៀត។

Close Up Of A Girl In A Polka Dot Shirt At Her Laptop In Office

២.ជំងឺ៖ មានតែពេលឈឺទេ ទើបមនុស្សយល់ច្បាស់ពីតម្លៃនៃរាងកាយដែលមានសុខភាពល្អ។ សុខភាពគឺជាដើមទុន ប៉ុន្តែយើងតែងតែចាប់អារម្មណ៍នឹងការល្បួងពីខាងក្រៅ ហើយមិនអើពើនឹងវា។ នៅពេលដែលជំងឺកើតឡើង អ្នកនឹងស្ដាយដែលត្រូវគេងតែនៅក្នុងមន្ទីរពេទ្យ។ សុភមង្គលពិតគឺនៅពេលដែលរាងកាយគ្មានជំងឺ ហើយចិត្តក៏ស្ងប់។ ដូច្នេះហើយត្រូវព្យាយាមថែរក្សាសុខភាពឲ្យបានល្អ។ ទោះបីជាអ្នករស់នៅម្នាក់ឯងក៏ដោយ អ្នកត្រូវតែមានសុខភាពល្អ និងសប្បាយរីករាយ។

107377749 1708717508775 Gettyimages 628504820 000111597875_Unapproved

៣.គ្រួសារគ្មានភាពកក់ក្តៅ៖ មនុស្សនិយាយថា «ផ្ទះគឺជាកន្លែងដែលនាំមកនូវភាពកក់ក្ដៅ»។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ផ្ទះគឺជានរកដែលនាំឱ្យពួកគេរងទុក្ខ។ បរិយាកាសគ្រួសារគឺជាអ្វីដែលនឹងកំណត់ដោយផ្ទាល់នូវកម្រិតនៃសុភមង្គលរបស់សមាជិកគ្រួសារនីមួយៗ។ ប្រសិនបើទំនាក់ទំនងគ្រួសារបែកបាក់ ហើយគ្រួសារទាំងមូលខ្វះស្មារតីសាមគ្គីភាព នោះផ្ទះនោះប្រាកដជាមិនមានសន្តិភាពឡើយ។ សង្ឃឹមថា យើងម្នាក់ៗអាចគ្រប់គ្រងធម្មជាតិរបស់យើង បណ្ដុះសេចក្ដីស្រឡាញ់ដល់គ្រួសារយើង និងរៀនយល់ចិត្តគ្នាទៅវិញទៅមក។

Portrait Smiling Family In Beach House Living Room

៤.ការទាមទារដោយបង្ខំ៖ ចូរយើងរៀនមើលឱ្យកាន់តែច្បាស់នៅគ្រប់បញ្ហាទាំងអស់ ព្រោះវាមិនអាចទៅរួចទេសម្រាប់អ្វីៗគ្រប់យ៉ាងដើម្បីដើរតាមចិត្តរបស់យើងចង់បាន។ អ្វីដែលយើងត្រូវធ្វើគឺមើលថែខ្លួនឯងឲ្យបានល្អ ខំប្រឹងធ្វើការកុំឲ្យស្តាយក្រោយ។ កុំបាច់ស្តាយអ្នកដែលបានចាកចេញ ហើយក៏មិនចាំបាច់សោកស្តាយចំពោះអតីតកាលដែរ ត្រូវរស់នៅសម្រាប់បច្ចុប្បន្ន ហើយរង់ចាំអនាគតដ៏ល្អសម្រាប់តែអ្នក!

The_Real_Cost_of_Living_a_Healthy_Lifestyle_e2c4212e3b

៥.លះបង់៖ សុភមង្គលកើតចេញពីអារម្មណ៍របស់មនុស្សម្នាក់ៗ បើយើងចេះគ្រប់គ្រងវា យើងនឹងមានអារម្មណ៍សប្បាយចិត្តជាក់ជាមិនខាន។ ជីវិតគឺជារបស់អ្នក អ្នកជាអ្នកសម្រេចចិត្តថាតើវាល្អឬអាក្រក់។ អតីតកាលបានកន្លងផុតទៅហើយ ដូច្នេះយើងគួរតែទុកបំភ្លេចវាចោលទៅ អ្នកណាស្រលាញ់ ឬ ស្អប់គឺអាស្រ័យគេ សំខាន់យើងត្រូវរស់នៅដោយមានសុភមង្គល។ របស់មួយបើយើងអាចយកវាបាន យើងក៏ត្រូវតែចេះដាក់ចុះ ត្រូវក្លាហាន និងទទួលយកការលះបង់ កុំបង្ខំខ្លួនឯងឱ្យរស់នៅក្នុងភាពសោកសៅជារៀងរហូត៕

1674232807763