ដរាបណាអ្នកមិនបំពាន៥ចំណុចនេះក្នុងជីវិតទេ នោះជីវិតអ្នកនឹងមានតែក្តីសុខ និងភាពរុងរឿង

ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ជៀសមិនផុតទេ ដែលអ្នកនឹងជួបរឿងមិនល្អធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ ប្រសិនបើអ្នកមិនមានស្ថេរភាពផ្លូវចិត្ត និងមិនអាចគ្រប់គ្រងកំហឹងរបស់អ្នកបាន នោះអ្នកនឹងងាយខឹង ហើយជីវិតរបស់អ្នកក៏ចាប់ផ្តើមអាប់អួរទៅតាមនោះដែរ។ តែបើដរាបណាអ្នកមិនបំពាន៥ចំណុចនេះក្នុងជីវិតទេ នោះជីវិតអ្នកនឹងមានតែសេចក្តីសុខភាពរុងរឿងទៅមុខ។

LUCKKY

១.កុំខ្ជះខ្ជាយសុខភាពរបស់អ្នក៖ កាលនៅក្មេង មនុស្សជាច្រើនគិតថាខ្លួនមានរាងកាយមាំមួន ដូច្នេះហើយពួកគេញ៉ាំច្រើន ចូលគេងយឺត ហើយជាលទ្ធផល សុខភាពរបស់ពួកគេកាន់តែខ្សោយទៅៗ។ អ្វីដែលគួរឲ្យខ្លាចបំផុតក្នុងលោកនេះគឺការបាត់បង់សុខភាព ហើយនៅពេលនោះអ្នកនឹងមិនអាចបង្កើតទ្រព្យសម្បត្តិ និងចំណាយពេលជាមួយគ្រួសារបានទេ។

IMG_0091

-->

២.កុំឆាប់ខឹង៖ ប្រសិនបើអ្នកមិនមានស្ថេរភាពផ្លូវចិត្ត និងមិនអាចគ្រប់គ្រងកំហឹងរបស់អ្នកបាន នោះអ្នកនឹងងាយខឹង។ ដូចដែលគ្រប់គ្នាបានដឹងហើយថា កំហឹងគឺជារឿងដែលគ្មានប្រយោជន៍បំផុត វាធ្វើឱ្យខូចរាងកាយ និងស្មារតីរបស់យើង។ ជំងឺទាំងអស់ក៏កើតឡើងដោយការអាក់អន់ចិត្តបង្កឡើង ជំនួសឱ្យការខឹង យើងគួរតែសម្រាកចិត្ត ហើយរស់នៅដោយសុទិដ្ឋិនិយម និងរៀនសម្រួលផ្លូវចិត្តឱ្យបានច្រើន។

IMG_0090

៣.កុំពឹងផ្អែកលើអ្នកដទៃ៖ នៅពេលយើងនៅក្មេង យើងស៊ាំនឹងការពឹងផ្អែកលើអ្នកដទៃ។ ប៉ុន្តែនៅពេលដែលយើងធំឡើង និងជួបប្រទះនឹងការឡើងចុះជាច្រើន យើងដឹងថាយើងអាចពឹងផ្អែកលើខ្លួនយើងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកពឹងផ្អែកលើឪពុកម្តាយរបស់អ្នកមិនយូរមិនឆាប់ឪពុកម្តាយរបស់អ្នកនឹងចាស់ ហើយបើពឹងផ្អែកលើប្តី ឬ ប្រពន្ធរបស់អ្នក នៅពេលណាមួយពួកគេចាកចេញពីអ្នក ដូច្នេះវិធីដែលល្អបំផុតគឺអ្នកត្រូវតែរៀនពឹងផ្អែកលើខ្លួនឯង។

IMG_0088

៤.កុំបង្ខំវាសនា៖ ជោគវាសនាគឺជាអ្វីដែលយើងមិនអាចបង្ខំបាន និងហួសពីការគ្រប់គ្រងរបស់មនុស្សម្នាក់ៗទាំងស្រុង។ បើមានវាសនានឹងបានជួប បើគ្មានវាសនានឹងចាកចេញ។ កុំបង្ខំខ្លួនឯង កុំបង្ខំអ្នកដ៏ទៃ ត្រូវចេះទទួលស្គាល់ការពិត និងរស់នៅដោយសេចក្តីថ្លៃថ្នូរ។

IMG_0089

៥.កុំធ្វេសប្រហែសជាមួយគ្រួសារអ្នក៖ គ្រួសារជាកន្លែងដែលធ្វើឱ្យមនុស្សមានអារម្មណ៍កក់ក្ដៅ និងផាសុកភាពបំផុត។ ទោះជាអ្នកត្រូវស៊ូទ្រាំនឹងទុក្ខលំបាកនៅខាងក្រៅក៏ដោយ ពេលត្រឡប់មកផ្ទះវិញ អ្នកនឹងមានកម្លាំង។នៅពេលដែលឪពុកម្តាយរបស់អ្នកកាន់តែចាស់ អ្នកត្រូវតែមានការអត់ឱនឱ្យកាន់តែច្រើន ប្រសិនបើអ្នកគិតខុសពីដៃគូរបស់អ្នក អ្នកក៏ត្រូវមានការយោគយល់ផងដែរ៕

IMG_0087