បើអ្នកចង់រស់នៅដោយសុខសាន្ត យកល្អកុំសេពគប់ជាមួយមនុស្សទាំង៣ប្រភេទនេះ ព្រោះវាមិនចម្រើន ហើយមានតែហុចផលអាក្រក់មកកាន់យើងតែប៉ុណ្ណោះ។
១.មនុស្សដែលឈ្លោះគ្នាញឹកញាប់៖ តើអ្នកដឹងទេ ទំនាក់ទំនងសង្គមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិត និងអាកប្បកិរិយារបស់អ្នក។ បើអ្នកជួបមនុស្សល្អ និងបរិយាកាសល្អ អ្នកនឹងប្រសើរឡើង ផ្ទុយទៅវិញ បើអ្នកជួបមនុស្សអាក្រក់ អ្នកនឹងទទួលរងផលប៉ះពាល់កាន់តែអាក្រក់។ ដូច្នេះ យកល្អកុំទៅរាប់អានគ្រួសារដែលប្តីប្រពន្ធឈ្លោះគ្នា ឪពុកម្តាយកូន និងបងប្អូនបង្កើតឈ្លោះគ្នា។ មនុស្សប្រភេទនេះច្រើនតែផ្សព្វផ្សាយពាក្យចចាមអារ៉ាមអវិជ្ជមាន ចូលចិត្តញុះញង់ និងបន្ថែមភ្លើងទៅក្នុងជម្លោះ ហើយការនៅក្បែរពួកគេនឹងបង្កបញ្ហាមិនចេះចប់។
២.មនុស្សដែលមិនចូលចិត្តអ្នក៖ ក្នុងជីវិតមានទំនាក់ទំនងជាច្រើន ក្នុងនោះមានអ្នកខ្លះចូលចិត្តអ្នក និងខ្លះមិនចូលចិត្ត។ ប្រសិនបើក្នុងអំឡុងពេលនៃការទំនាក់ទំនងអ្នកឃើញថាអ្នកដ៏ទៃមិនស្វាគមន៍អ្នក ឬ មិនមានភាពកក់ក្តៅចំពោះអ្នក អ្នកគួរតែដឹងពីអ្វីដែលត្រូវធ្វើ រក្សាចម្ងាយសមរម្យ និងមិនគួរទៅផ្ទះរបស់គេទៀតទេ។ កាន់តែចាស់ អ្នកកាន់តែឆ្លាត និងឈ្លាសវៃជាងមុន ហើយកាន់តែជ្រើសរើសមនុស្សក្នុងទំនាក់ទំនង។ ទៅកន្លែងដែលអ្នកត្រូវទៅ និងបង្កើតមិត្តជាមួយមនុស្សដែលអ្នកត្រូវធ្វើមិត្ត ជាពិសេសគឺមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ។ ប្រសិនបើអ្នកមានអារម្មណ៍ថាសម្ពាធនៃជីវិតកំពុងធ្វើឱ្យអ្នកហត់នឿយ អ្នកអាចស្វែងរកមិត្តដែលយកចិត្តទុកដាក់ ចែករំលែក និងឆ្លងកាត់ការលំបាកជាមួយគ្នា។
៣.មនុស្សដែលនិយាយដើមគេ៖ មនុស្សអាក្រក់ជាច្រើនមានចិត្តអាក្រក់ចូលចិត្តនិយាយដើមគេ ហើយប្រែក្លាយរឿងតូចទៅជារឿងធំ។ ពួកគេចូលចិត្តនិយាយដើមគេគ្រប់រឿង និងចូលចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកដទៃ។ បើជួបមនុស្សបែបនេះ មនុស្សឆ្លាតនឹងនៅឲ្យឆ្ងាយតាមដែលអាចធ្វើទៅបាន៕