ចរិតមនុស្ស និងធាតុពិតមនុស្សប្រហែលជាអាចសម្តែងចេញមកខាងក្រៅបន្លំមនុស្សគ្រប់គ្នា តែការពិតក្នុងខ្លួនមិនអាចលាក់ទុកបាននោះទេ។ ដូច្នេះចង់ដឹងថាអ្នកជាមនុស្សមានចរិតបែបណាមកធ្វើការទស្សន៍ទាយសន្លឹកបៀរខាងក្រោមនេះ។
ដំបូង ធ្វើចិត្តឱ្យស្ងប់ រួចជ្រើសកាត ទាំង ៣សន្លឹកនេះ។
ក្រោយជ្រើសរួចអានចម្លើយខាងក្រោមនេះ ៖
# កាតទី ១
អ្នកជាមនុស្សឱ្យតម្លៃលើទឹកចិត្តមនុស្សជាជាងទ្រព្យសម្បត្តិ និងសំភារនិយមក្រៅកាយ ។ អ្នកជាមនុស្សស្ងប់ស្ងាត់ និយាយតិច តែចូលចិត្តបង្ហាញទង្វើឱ្យឃើញ ត្បិតតែអ្នកស្ងប់ស្ងាត់ និងមានការគិតឃើញយឺតជាងអ្នកដទៃ តែការសម្រេចចិត្តមួយៗយឺតៗតែច្បាស់លាស់។ ទោះបីជាមើលទៅខាងក្រៅអ្នកក្មេងខ្ចី តែការពិតអ្នកជាមនុស្សដែលចេះគិត និងមានគំនិតចាស់ទុំណាស់ ពិសេសថែមទាំងដឹងពីវិធីថែរក្សាស្នេហា និងមនុស្សជាទីស្រលាញ់ទៀតផង។ យ៉ាងណាមិញអ្នកជាមនុស្សដែលខ្លាចឯកា ហើយក៏ខ្លាចគេបោះបង់ផងដែរ។
# កាតទី ២
អ្នកជាមនុស្សស្វាហាប់ មានភាពស្ងប់ស្ងាត់នៅខាងក្នុង តែជាមនុស្សដែលគិតច្រើន និងមានចិត្តច្របូកប្របល់ខ្លាំង ដែលអ្នកមានរឿងជាច្រើនក្នុងចិត្តដែលមិនសូវជាបញ្ចេញប្រាប់អ្នកណាទេ ជាពិសេសជាធម្មតាអ្នកជាមនុស្សចិត្តធ្ងន់ និងប្រុងប្រយ័ត្នណាស់ តែស្នេហាធ្វើឱ្យអ្នកមានចរិតប្រែប្រួល ដែលគេហៅថាស្នេហាធ្វើឱ្យខ្វាក់ភ្នែក។
អ្នកជាមនុស្សដែលមានចិត្តក្តៅត្រជាក់ប្រែប្រួលមិនទៀង ដែលធ្វើឱ្យអ្នកមិនសូវជាចុះសម្រុងជាមួយនឹងអ្នកដទៃដែរ ហើយអ្នកជាមនុស្សដែលតែងតែស្វែងរកភាពល្អឥតខ្ចោះ និងមានការរំពឹងខ្ពស់ខ្លាំងណាស់នៅកនុងជីវិតទាំងការងារ ឬស្នេហា តែអ្នកជាមនុស្សដែលមានចិត្តថ្លើមល្អ និងមានភាពស្មោះត្រង់ល្អណាស់។
# កាតទី ៣
អ្នកជាមនុស្សបែងចែកការស្រលាញ់ និងស្អប់ដាច់ពីគ្នា ហើយមិនចូលចិត្តភាពមិនច្បាស់លាស់នៅក្នុងទំនាក់ទំនងផងដែរ បើស្រលាញ់គឺស្រលាញ់ណាស់ តែបើស្អប់វិញគឺស្អប់ទ្វេដងគុណនឹង ១០។
អ្នកជាមនុស្សស្ងប់ស្ងាត់ មិនសូវចូលចិត្តនិយាយច្រើន ហើយធ្វើចរិតមិនខ្វល់ខ្វាយគ្រប់យ៉ាង រហូតធ្វើឱ្យអ្នកដទៃមើលមកថាអ្នកជាមនុស្សគ្មានចិត្តគ្មានបេះដូង តែការពិតនៅខាងក្នុងអ្នកជាមនុស្សដែលពូកែគិត ពូកែសង្កេត និងខ្វល់ខ្វាយគ្រប់រឿង ហើយរឿងអ្វីក៏ដឹងដែរ គ្រាន់តែអ្នកមិននិយាយចេញមកតែប៉ុណ្ណោះ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក