យោងតាមការទស្សន៍ទាយ បានប្រាប់អោយដឹងថាឆ្នាំ ជូត ឆ្លូវ ថោះ មមី មមែ រកា និង កុរ គឺជាឆ្នាំល្អ ដែលអាចមានវាសនា តាមសេចក្តីប្រាថ្នា របស់ខ្លួន ប៉ុន្តែ ដោយសារតែបុណ្យកុសល ដែលពួកគេសាងពីជាតិមុន មកមិនដូចគ្នា ដែលជាហេតុបណ្តាលអោយ មុខរបររកស៊ី ការងារ គ្រួសារ មាសប្រាក់ និង សម្បត្តិដទៃទៀត របស់គេមិនដូចគ្នា ឡើយ។
ឆ្នាំជូត៖ មានខ្លួនជាមាស សម្បូរណ៍ សម្បត្តិច្រើននាថ្ងៃមុខ និង មានញាតិមូលកុំប្រមូលផ្តុំ ផ្តល់នូវ សុភមង្គល ដល់គេជានិច្ច ។
ឆ្នាំឆ្លូវ៖ មានខ្លួនជាត្បូងបៃតង សម្បូរណ៍ការសរសើរ មានកេរ្តិ៍ឈ្មោះល្អ និង មានទ្រព្យធនច្រើន ដែលអាចក្លាយជាសេដ្ឋី ។
ឆ្នាំថោះ៖ មានខ្លួនជាត្បូងនិលក្រម៉ៅ មានតម្លៃមិនអាចកាត់ថ្លៃបាន ទៅទីជិតឆ្ងាយ មានតែមនុស្សល្អជួយយកអាសារ បើខ្លះទ្រពនិងមានអ្នកជួយរកមកផ្គត់ផ្គង់ជានិច្ច នាថ្ងៃមុខ នឹងបានក្លាយជាអ្នកមានទ្រព្យ មានបុត្រ និង មានកេរ្តិ៍ឈ្មោះល្បី ។
ឆ្នាំមមី៖ មានខ្លួនជាពេជ្រ កើតមាសកើតទ្រព្យក្នុងជីវិតដោយមិនបាច់សូវប្រឹង មានញាតិស្រលាញ់គ្រប់ទិសទី មានអំណាច មានតំណែង ជាទីគាប់ចិត្តក្នុងជីវិត ។
ឆ្នាំមមែ៖ មានខ្លួនជាត្បូងខៀវ សម្បូរណ៍រឿងល្អៗកើតមានដល់ខ្លួន នាថ្ងៃមុខនឹងគ្មានទុក្ខ មានតែសុខ មានតែមាស មានតែប្រាក់ និង គ្រួសារ ពោរពេញដោយសុភមង្គលជានិច្ច ។
ឆ្នាំរកា៖ មានខ្លួនជាត្បូងក្រហម សម្បូរណ៍លាភកើតឡើងដោយមិនបានព្រៀង រសាយអស់កង្វល់ ជួបតែមនុស្សល្អ តាមជួយជ្រុមជ្រែងសម្រេចក្តីបំណង និង ថ្ងៃមុខ នឹងមានទ្រព្យច្រើនហូរហៀរចាយវាយតកូនតចៅ គ្រប់ជំនាន់ ។
ឆ្នាំកុរ៖ មានខ្លួនជាគុជ សម្បូរណ៍រឿងត្រជាក់ចិត្ត សម្បូរណ៍មិត្ត និង សម្បូរណ៍ក្តីស្រលាញ់កើតមានដល់ខ្លួន បើមានកិច្ចការងារអ្វីចង់បំពេញ នឹងបានសម្រេចតាមចិត្តប៉ង ។
ប្រភពអត្ថបទដើម៖ Moha Sneha