ការងារទាំង ៣ ខាងក្រោមនេះមិនត្រូវបានអនុញ្ញាតទេ នៅពេលដែលអ្នកដៃទទេ និងគ្មានលុយក្នុងហោប៉ៅរបស់អ្នក ព្រោះវាមិនត្រឹមតែគ្មានផលប្រយោជន៍សម្រាប់អ្នកនោះទេ តែវាថែមទាំងនាំបញ្ហាជាច្រើនដល់អ្នកថែមទៀតផង ដែលក្នុងនោះមានដូចជា៖
១.អាជីវកម្មធំ៖ មនុស្សជាច្រើននៅពេលដែលពួកគេមានក្តីស្រម៉ៃចង់បើកអាជីវកម្មធំៗ ពួកគេសុខចិត្តខ្ចីលុយដើម្បីធ្វើជំនួញធំជាមួយនឹងឧត្តមគតិ ដោយមិនបានគិតពីហានិភ័យ និងការខាតបង់នៅពេលដែលអាជីវកម្មនោះមិនដំណើរការនោះទេ។ ពួកគេតែងតែយល់ថា កាលដែលបានធ្វើជាថៅកែគឺជារឿងល្អ ទាំងដែលជាក់ស្តែង មុននឹងធ្វើជាថៅកែ អ្នកត្រូវមានជំនាញ សមត្ថភាព និងហិរញ្ញវត្ថុច្បាស់លាស់ជាមុនសិន។ យកល្អអ្នកគួរតែសន្សំលុយជាមុនសិន រួចចាប់ផ្តើមជាមួយអាជីវកម្មខ្នាតតូចបណ្តើរៗជាមួយនឹងបទពិសោធន៍ និងជំនាញដែលប្រមូលបាន វាមិនយឺតពេលទេក្នុងការគិតអំពីការធ្វើជំនួញធំនៅពេលក្រោយ។
២.អាជីវកម្មខុសច្បាប់៖ ការធ្វើជំនួញខុសច្បាប់គឺប្រហែលជា "រកលុយ" បានច្រើន តែវាមិនល្អទាល់តែសោះក្នុងការរកស៊ីជាមួយលុយខុសច្បាប់ ព្រោះពេលអ្នកមានបញ្ហា ឬ ធ្លោះធ្លោយ នោះវានឹងបានដឹងដល់សមត្ថកិច្ច ឬ សំណាញ់ច្បាប់ ដែលអ្នកមិនត្រឹមតែអស់រលីងពីខ្លួនប៉ុណ្ណោះទេ តែអាចនឹងជាប់គុកថែមទៀតផង។
៣.កិច្ចសហប្រតិបត្តិការអាជីវកម្ម៖ ការអញ្ជើញសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការពីមិត្តភ័ក្តិ សាច់ញាតិ និងដៃគូតែងតែមានភាពទាក់ទាញ ហើយយើងតែងតែឃើញអត្ថប្រយោជន៍សម្រាប់ខ្លួនយើង។ ប៉ុន្តែត្រូវពិចារណាឲ្យបានច្បាស់មុននឹងធ្វើជំនួញជាមួយនរណាម្នាក់ ជាពិសេសពេលអ្នកជួបការលំបាក។ អ្នកគិតថានឹងមានគេចូលមកជួយសង្គ្រោះអ្នក ប៉ុន្តែពេលខ្លះដៃនោះកំពុងព្យាយាមកេងយកផលប្រយោជន៍ពីអ្នក ព្រោះតែគេមានលុយជាង ហេតុនេះអ្នកមិនអាចធ្វើអ្វីលើគេបានទេ ចុងក្រោយការរាប់អានក៏អស់ លុយក៏ខាត លែងមានជំនឿចិត្តតទៅមុខទឿត៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក