មនុស្សស្រីឆ្លាត នឹងមិនអនុញ្ញាតឱ្យបុរសនិយាយពាក្យរិះគន់ទាំង ៥ប្រយោគនេះលើនាងឡើយ

ពេលឮប្រយោគនេះពីប្តី ឬ សង្សារ ស្ត្រីឆ្លាតនឹងមិនអត់ធ្មត់ ទ្រាំបន្តនៅក្នុងទំនាក់ទំនងនោះទៀតឡើយ។ នាងនឹងហ៊ានចាកចេញពីបុរសនោះភ្លាមៗ បើគាត់ហ៊ានប្រើប្រយោគទាំង៥នេះមកលើនាង៖

No

១.ចាត់ទុកនាងជាស្រីគ្មានបានការ៖ ស្ត្រីខ្លាំងម្នាក់នឹងមិនទទួលយកការមិនគោរពបែបនេះឡើយ។ ចេញរកលុយហើយក្តោបក្តាប់ជីវិតរបស់អ្នកនៅក្នុងដៃ។ វាគួរតែអ្នកវិញទេដែលមានជម្រើសថាតើគួរចាកចេញពីបុរសនោះនៅពេលណាក៏បាន ជាជាងរស់នៅដោយភ័យខ្លាចត្រូវគេបោះបង់ចោល។

IMG_9323

២.មើលងាយសមត្ថភាពនាង៖ ពេលឮប្រយោគនេះពីប្តី ស្ត្រីឆ្លាតនឹងអត់ធ្មត់ឡើយ។ ម្តងអាចមិនអើពើ ប៉ុន្តែប្រសិនបើវាបន្តកើតឡើងម្តងហើយម្តងទៀត នោះជាសញ្ញាច្បាស់លាស់ដែលថាប្តីរបស់អ្នកមិនគោរពអ្នក។អាពាហ៍ពិពាហ៍ដែលមិនគោរពគ្នាបែបនេះនឹងមិនស្ថិតស្ថេរឡើយ ដូច្នេះកុំបន្តនៅទៀតអី។

IMG_9328

៣.ប្រៀបធៀបនាងជាមួយស្រីដទៃ៖ ស្ត្រីគ្រប់រូបគឺជាផ្កាដ៏ស្រស់ស្អាតនៅក្នុងវិធីផ្ទាល់ខ្លួនរបស់នាង។ មានតែមនុស្សប្រុសល្ងង់ទេដែលមិនយល់ពីតម្លៃមនុស្សស្រីក្បែរខ្លួន។ ប្រសិនបើបុរសម្នាក់តែងតែប្រៀបធៀបអ្នកជាមួយអ្នកដទៃ គាត់ប្រហែលជាមានការផ្លាស់ប្តូរចិត្ត។ ពេលមានស្នេហា អ្នកតែងតែស្រស់ស្អាតនៅក្នុងក្រសែភ្នែករបស់គូស្នេហ៍របស់អ្នក តែពេលស្នេហារលត់ទៅ អ្នកមិនអាចប្រៀបធៀបនឹងស្រីផ្សេងបានឡើយ។ ប្រសិនបើអ្នកឮប្រយោគនេះច្រើនដងពេក អ្នកគួរតែកែខ្លួនដើម្បី "សងសឹក" ឬ គេចចេញពីអាពាហ៍ពិពាហ៍ដែលពោរពេញដោយការមើលងាយ។

IMG_9329

៤.បោកប្រាស់ចិត្តនាង៖ ទោះបីជាវាមិនមែនជារឿងក្បត់គ្នាក៏ដោយ ក៏វាពិបាកក្នុងការទុកចិត្ត និងសប្បាយចិត្តជាមួយនឹងនរណាម្នាក់ដែលបានបោកប្រាស់អ្នកម្តងហើយម្តងទៀត។ កាន់តែជ្រៅទៅៗ អ្នកនឹងមិនដែលទុកចិត្តគាត់ទាំងស្រុងនោះទេ ហេតុនេះកុំទ្រាំជាមួយនឹងមនុស្សប្រុសបែបនេះអី គ្មានអនាគតទេ!

IMG_9324

៥.មិនចំណាយលើនាងសោះ៖ បុរសម្នាក់ដែលព្រមចំណាយលុយលើអ្នកព្រោះគាត់ចង់អោយអ្នកសប្បាយចិត្ត ប៉ុន្តែបុរសដែលមិនចង់ចំណាយលើអ្នក ប្រាកដជាមិនស្រលាញ់អ្នកទេ នេះជាការពិត។ បុរសម្នាក់ដែលតែងតែគណនាយ៉ាងល្អិតល្អន់ ខ្លាចគុណវិបត្តិ ហើយស្រឡាញ់តែខ្លួនឯង គាត់នឹងមិនចំណាយសោះដើម្បីអ្នក ព្រោះសម្រាប់គាត់ អ្នកមិនសំខាន់ស្មើនឹងខ្លួនគាត់ឡើយ៕

IMG_9325

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក