បន្ទាប់ពីរៀបការ អារម្មណ៍របស់ស្ត្រីអាចផ្តោតតែលើប្តី និងកូនរបស់នាងប៉ុណ្ណោះ។ ដោយសារចិត្តរបស់នាងមានស្ថិរភាព ទើបនាងមិនមានគំនិតផ្តេសផ្តាសនោះឡើយ។ ប៉ុន្តែមានស្ត្រីរៀបការមួយចំនួនដែលនៅតែមានពិភពអារម្មណ៍ដ៏សម្បូរបែប និងចូលចិត្តប្រាស្រ័យទាក់ទងជាមួយបុរសដទៃ ប្រភេទមនុស្សស្រីបែបនេះឲ្យតែមានមនុស្សប្រុសអាចនិយាយជាមួយនាងបាន គឺនាងរំភើបចិត្តហើយ។ ដោយសារតែនាងមើលឃើញថាខ្លួនឯងនៅតែទាក់ទាញ ហេតុនេះទើបបង្កើតជាអារម្មណ៍ចង់មានស្នេហាជាមួយបុរសដទៃក្រោយខ្នងប្តី។ មនុស្សស្រី៣ប្រភេទនេះ រួមមានដូចជា៖
១.ស្ត្រីសិចស៊ី៖ ដោយសារតែពួកគេចូលចិត្តស្លៀកពាក់ស្អាតៗ សិចស៊ី ទើបពួកគេយល់ថាវាខ្ជះខ្ជាយណាស់ ដែលត្រូវបោះបង់ភាពចាប់អារម្មណ៍របស់នាងជាមួយប្តីតែម្នាក់។ ពួកគេសុខចិត្តទៅនិយាយជាមួយបុរសដទៃអំពីបញ្ហាក្នុងជីវិត ដើរតួជាមនុស្សឯកាដើម្បីទទួលបានអារម្មណ៍ថ្នាក់ថ្នមពីបុរសអស់ទាំងនោះ។
២.ប្រភេទមនុស្សស្រីដែលចូលចិត្តលុយ៖ មនុស្សស្រីខ្លះចាត់ទុកលុយជាជីវិតរបស់ពួកគេ ដូច្នេះហើយអោយតែឃើញមនុស្សប្រុសមានលុយមកញែញ៉ង នាងប្រាកដជាទប់ចិត្តមិនបាន ជ្រើមជ្រួលត្បិតគិតថាគេមានទ្រព្យច្រើនជាងប្តីខ្លួន។ ព្រោះតែលុយគេសុខចិត្តបោះបង់មនុស្សដែលខ្លួនស្រលាញ់ ទៅរកអ្នកថ្មី។ ដើម្បីលុយនាងសុខចិត្តក្បត់ឪពុកម្តាយ ចោលប្តីនិងកូន។ មនុស្សស្រីប្រភេទដែលស្រឡាញ់លុយមានគោលដៅងាយស្រួលបំផុត ឲ្យតែមានលុយ គេនឹងនៅជាមួយអ្នកផ្សេងបានយ៉ាងងាយ។
៣.ប្រភេទមនុស្សស្រីដែលខ្វះស្នេហា៖ មាននារីមួយប្រភេទដែលទោះមានប្ដីក៏ជីវិតរៀបការមិនដូចការរំពឹងទុក ហើយអារម្មណ៍របស់នាងតែងតែសោះកក្រោះចំពោះគ្នាទៅវិញទៅមក។ មនុស្សប្រភេទនេះពេលរៀបការហើយនឹងងាយរកការលួងលោមពីបុរសដទៃ ដើម្បីអាចបំពេញចន្លោះប្រហោងក្នុងចិត្ត បើទោះបីបុរសនោះផ្តល់ក្តីស្រឡាញ់បន្តិចបន្តួចក៏ដោយ នាងនឹងប្រគល់ខ្លួនអោយគេដើម្បីជាការតបស្នង ដោយមិនគិតច្រើនឡើយ៕
ប្រភព៖ បរទេស
ប្រែសម្រួលដោយ៖ ក្នុងស្រុក