កំហុសរបស់ឪពុកម្តាយទាំងនេះ នឹងបង្កឱ្យកូនៗ មានបញ្ហាលុយកាក់នៅពេលពួកគេពេញវ័យ-v2

ឪពុកម្តាយមានទំនោរយកចិត្តទុកដាក់ចំពោះអនាគតកូន ៗ ហើយការព្រួយបារម្ភទាំងនេះច្រើនតែជំរុញឱ្យឪពុកម្តាយ រកវិធីសាស្ត្រចិញ្ចឹមបីបាច់ថែរក្សាជាសកលដែលនឹងជួយឱ្យកូនរបស់ពួកគេ កសាងអាជីពជោគជ័យនិងរស់នៅប្រកបដោយសុភមង្គល។ ប៉ុន្តែពិភពលោកកំពុងផ្លាស់ប្តូរ ហើយច្បាប់ចាស់នៃភាពជោគជ័យអាចនឹងលែងមានប្រសិទ្ធភាព។ ប្រធានបទនេះនឹងបង្ហាញពីកំហុសឪពុកម្តាយដែលបង្កគ្រោះថ្នាក់បង្កបញ្ហាដល់អាជីពសម្រាប់កុមារនាពេលអនាគត។

1. បង្ខំឱ្យកូនធ្វើការសម្រេចចិត្តអំពីអាជីពនាពេលអនាគតរបស់ពួកគេ

គំនិតដែលថាមនុស្សម្នាក់គួរតែមានមុខរបរដូចគ្នាពេញមួយជីវិតរបស់ពួកគេទំនងជានឹងអាចបរាជ័យ។ មុខរបរនាសម័យទំនើបខ្លះមិនមានសូម្បីតែ ១០ ឆ្នាំទៅមុខទៀតហើយខណៈដែលមុខរបរខ្លះទៀតពេលនេះបានបាត់ទៅហើយ។ ក្មេងមានក្តីស្រម៉ៃនិងទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះឪពុកម្តាយគួរតែជួយជំរុញក្តីស្រម៉ៃរបស់ពួកគេយើងត្រឹមត្រូវ។

2. មិនដែលឲ្យកូនមានកំហុស

ឪពុកម្តាយដែលទាមទារតែងតែព្យាយាមធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ ប៉ុន្តែនៅពេលកុមារធំឡើងឪពុកម្តាយអាចចាប់ផ្តើមទាមទារកាន់តែច្រើនពីពួកគេ។ កុមារទទួលការរិះគន់និងស្តីបន្ទោស ប៉ុន្តែពួកគេគ្មានឱកាសដើម្បីកែកំហុសរបស់ពួកគេឡើយ។ កូន ៗ របស់ឪពុកម្តាយដែលមានភាពល្អឥតខ្ចោះអាចធំធាត់ទៅជាមនុស្សឥតខ្ចោះដោយខ្លួនឯង ឬប្រែទៅជាមនុស្សដែលមានការគោរពខ្លួនឯងទាបនិងខ្វះទំនុកចិត្ត។ ហើយដូចដែលយើងដឹងហើយលទ្ធផលទាំងពីរនេះគឺមិនល្អសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ។

3. បង្រៀនកូនឱ្យចេះសន្សំប្រាក់

ពិភពលោកមិននៅស្ងៀមទេហើយវិធីរកប្រាក់ចំណូលឬសន្សំប្រាក់ពីអតីតកាលទំនងជាមិនដំណើរការនៅថ្ងៃនេះទេ។ គ្មាននរណាម្នាក់ដឹងថាជំនាញអ្វីដែលយើងត្រូវការដើម្បីរស់នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចថ្មីនាពេលអនាគត។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ក្នុងការបង្រៀនកូន ៗ របស់យើងឱ្យចេះបត់បែននិងផ្លាស់ប្តូរជាជាងឱ្យពួកគេសន្សំប្រាក់។

4. មិនឱ្យកូនបង្ហាញពីអារម្មណ៍របស់ពួកគេ

ពេលខ្លះមនុស្សពេញវ័យព្យាយាមបង្ខំកុមារថាអារម្មណ៍របស់ពួកគេមិនត្រឹមត្រូវ - នៅពេលកុមារមានរបួសពួកគេស្រែកយំបង្ហូរទឺកភ្នែកដោយសារអារម្មណ៍ឈឺចាប់ ប៉ុន្តែមនុស្សធំពេលខ្លះបង្ខំគ្នាមិនឲ្យយំ ។

5. មិនឈរខាងកូននៅមុខមនុស្សចម្លែក

កុមារគ្រប់រូបត្រូវការនៅពេលមានបញ្ហា ឬមិនថាមានអ្វីកើតឡើងក៏ដោយឪពុកម្តាយរបស់ពួកគេនឹងមានភាពយុត្តិធម៌ ឈរខាងការពារខ្លួន និងមិនទុកចិត្តលើពាក្យសម្តីរបស់គ្រូបង្រៀន នាយកសាលា ឬអ្នកជិតខាងទាំងស្រុងនោះទេ។ នៅពេលដែលឪពុកម្តាយអនុញ្ញាតឱ្យកូនរបស់ពួកគេក្រោកឈរឡើងដោយខ្លួនឯងនៅចំពោះមុខមនុស្សដែលមានសិទ្ធិអំណាច ប្រសិនបើកុមារត្រៀមខ្លួនទទួលខុសត្រូវចំពោះសកម្មភាព ពួកគេជួយខ្លួនឯងឱ្យបង្កើតការគោរពខ្លួនឯងឱ្យមានសុខភាពល្អ និងបង្កើនការទទួលខុសត្រូវសម្រាប់ជីវិតផ្ទាល់ខ្លួន។

6. លើកមនុស្សជោគជ័យធ្វើជាឧទាហរណ៍

មនុស្សយើងតែព្យាយាមយកគំរូតាមមនុស្សជោគជ័យ។ ក្នុងប៉ុន្មានទសវត្សថ្មីៗនេះរឿងរ៉ាវជោគជ័យផ្ទាល់ខ្លួនរបស់អ្នកមាន និងអ្នកមានឥទ្ធិពលបានក្លាយជាការរីករាលដាលយ៉ាងខ្លាំង។ ហើយខណៈពេលដែលវាមើលទៅដូចជាយើងបានសិក្សាពីផ្លូវជីវិតរបស់មនុស្សមានឥទ្ធិពលទាំងនោះ ហើយពេលខ្លះមានមិនដូចជាអ្វីដែលយើងគិតនោះទេ។ ព្រោះថាបើមិនដូច្នោះទេមនុស្សទាំងអស់ដែលបានអានសៀវភៅរបស់អ្នកជោគជ័យ នឹងបានដោះស្រាយបញ្ហាប្រាក់របស់ពួកគេរួចហើយ ហើយប្រហែលជាមនុស្សទាំងអស់សុទ្ធតែជោគជ័យបាត់ទៅហើយ។

7. បង្ហាញពីការតស៊ូក្នុងជីវិតរបស់មនុស្សពេញវ័យ

មិនមានអ្វីខុសទេនៅពេលកុមារ ឃើញឪពុកម្តាយកើតទុក្ខពីពេលមួយទៅពេលមួយ។ ប៉ុន្តែវាអាចក្លាយជារឿងគ្រោះថ្នាក់នៅពេលភាពកើតទុក្ខនេះកើតឡើងគ្រប់ពេល។ ក្នុងស្ថានភាពនេះតួនាទីនៅក្នុងគ្រួសារផ្លាស់ប្តូរហើយកូនព្យាយាមក្លាយជា“ ថ្ម” សម្រាប់ឪពុកម្តាយរបស់ពួកគេឬពួកគេមើលឃើញថាជីវិតមនុស្សពេញវ័យ “ គួរឱ្យក្លាច” ដូច្នេះកុមារអាចចាប់ផ្តើមភ័យខ្លាចពេលធំធាត់។ ប៉ុន្តែដើម្បីសម្រេចបានអ្វីមួយប្រកបដោយវិជ្ជាជីវៈយើងត្រូវការវិធីសាស្រ្តនិងទំនុកចិត្តដែលមានភាពចាស់ទុំ។

8. មិនអនុញ្ញាតឱ្យកូនៗឈ្លោះគ្នា

សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគឺប្រហែលជាជំនាញវិជ្ជាជីវៈសំខាន់បំផុតដែលមនុស្សម្នាក់អាចមាន។ ប៉ុន្តែវាចាំបាច់ណាស់ក្នុងការបង្រៀនកុមារឱ្យបង្កើតមិនត្រឹមតែមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានទាំងការឈ្លោះប្រកែកគ្នាតាមរបៀបដែលមិនប្រើកំលាំងបាយ។ មនុស្សច្រើនតែមានគំណិតខុសគ្នា ប៉ុន្តែមានវិធីផ្សេងៗដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ។ ហើយងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សនឹងកាន់តែងាយស្រួលរួមទាំងការធ្វើជំនួញ។

9. មិនបង្រៀនកូនពីភាពពិតផ្សេងៗនៅក្រៅសាលា

វាចាំបាច់ក្នុងការបែងចែកការសិក្សានៅសាលានិងការរៀនអ្វីដែលថ្មី។ មេរៀននិងសៀវភៅសិក្សាអាចហាក់ដូចជាគួរឱ្យធុញទ្រាន់ណាស់ គួរមានពេលនាំកូនទស្សនាសារមន្ទីរ រោងកុន និងវិចិត្រសាលសិល្បៈគឺជាមធ្យោបាយដ៏ល្អដើម្បីចំណាយពេលជាមួយគ្រួសារ និងពង្រីកការយល់ដឹងរបស់កូនអ្នក។

10. មិនអនុញ្ញាតឱ្យកុមារប្រើបណ្តាញសង្គម

បណ្តាញសង្គមគឺជាវេទិកាតែមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នាក្នុងពេលបច្ចុប្បន្ន។ កុមារអាចរៀនជំនាញមានប្រយោជន៍ផ្សេងៗគ្នាបានយ៉ាងឆាប់រហ័សដោយមានជំនួយពីកម្មវិធីកុំព្យូទ័រដែលរួមបញ្ចូលជាមួយបណ្តាញសង្គម។ ជាការពិតណាស់ឪពុកម្តាយគួរតែរំលឹកកូន ៗ របស់ពួកគេអំពីគ្រោះថ្នាក់នៃការប្រើអ៊ិនធរណេត ប៉ុន្តែការមិនអនុញ្ញាតិឲ្យកូនមិនប៉ះសោះគឺវាជារឿងឃោឃៅពេក។

11. ផ្តល់រង្វាន់ជាលុយនៅពេលកូនទទួលបានចំណាត់ថ្នាក់ល្អ

នៅតែមានការជជែកវែកញែកលើប្រធានបទនេះ។ ប៉ុន្តែអ្នកសាកគិតបន្តិចទៅមើល អ្នកកំពុងតែប្រើលុយបញ្ជារលើមនុស្សម្នាក់ ឬប្រើលុយដើម្បីទិញលទ្ធផល ហើយវាជាគំរូមិនល្អនោះទេសម្រាប់កូនៗ។ ឪពុកម្តាយគួរផ្តល់ជារង្វាន់ដោយរបស់របរលើកទឹកចិត្តវិញ ទើបវាប្រសើរជាង៕

អត្ថបទដោយ៖ វីរៈ | ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007

20230905102436_[fpdl.in]_close Up Statue Dragon Generative Ai_87646 23660_normal

Tel: