បើតាមក្បួនហោរាសាស្រ្តបានចារមកថា ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម ចាប់ពីបើកក្បាលទំព័រថ្ងៃថ្មី ឧសភា ពោលក្រោយថ្ងៃបុណ្យវិសាខបូជាតទៅមុខ តាមក្បួនទស្សន៍ទាយពីគ្រូហោល្បីឈ្មោះ គឺពួកគេនឹងទទួលបានការផ្លាស់ប្តូរក្នុងជីវិត រឿងមិនល្អ ដែលជាប់ជំពាក់កាលពីខែចាស់ៗ នឹងត្រូវរសាយបាត់អស់៖
នៅខែមុនៗ អ្នកកើតឆ្នាំរកា ជួបរឿងមិនល្អច្រើន សឹងតែពេលខ្លះសំណាងវាបត់ក្លាយទៅជាគ្រោះថែមទៀត នាំឲ្យកើតមានរឿងនឹកស្មានមិនដល់។ លុយក៏ពិបាករក លុយហូរចូលតិច លុយហូរចេញច្រើន នាំឲ្យកើតមានអតុល្យភាពហិរញ្ញវត្ថុ។
យ៉ាងណាម្ចាស់ឆ្នាំរកា គេឃើញថាបានខិតខំខ្លាំងណាស់ក្នុងជីវិត ដោយព្យាយាម ឆ្លងកាត់រឿងជាច្រើនតាំងពីនៅក្មេងវ័យ ហើយឥឡូវមកដល់រាងវ័យចំណាស់បន្តិច ក៏មិនទាន់រកឃើញកន្លែងសុខស្រួលនោះដែរ។
ប៉ុន្តែចូលមកដល់ខែថ្មីឧសភា ចំក្រោយថ្ងៃបុណ្យវិសាខបូជាតទៅផង យីអ៊ុនរបស់ពួកគេគឺឡើងខ្ពស់ត្រដែត ពោលចាប់តាំងពីពេលវេលានេះតទៅមុខ ជីវិតនឹងមានការផ្លាស់ប្តូរ ដូចគេបត់ឲ្យក្លាយជាអ្នកមាន ល្មមនឹងឲ្យគ្រប់គ្នាក្បែរខ្លួនច្រណែន។
អ្នកកើតឆ្នាំថោះ - ទន្សាយ
ក្រឡេកមកឆ្នាំទន្សាយ នៅពេលខាងមុខ ពួកគេនឹងត្រៀមជួបរឿងសប្បាយៗជាច្រើន ហើយកើតក្លាយជាសំណាងនៅពេលទៅមុខ ជាពិសេសចន្លោះដើមខែឧសភានេះតែម្តង។
កាលពីមុនម្ចាស់ឆ្នាំថោះ ក៏ជួបជម្លោះ ជួបវិវាទមិនល្អក្នុងរង្វង់គ្រួសារ អ្នកក្បែរខ្លួនញឹកញាប់ដែរ តែគ្រប់យ៉ាងវានឹងរសាត់បាត់អស់ ហើយបន្សល់តែរឿងល្អ សល់តែស្នាមញញឹមដាក់គ្នា។ ជារួមភាពតានតឹងក្នុងជីវិតទាំងឡាយ នឹងត្រូវបានកាត់ផ្តាច់បន្តិចម្តងៗ នាំឲ្យអ្នកទទួលបានក្តីសុខត្រលប់មកវិញ។
អ្នកកើតឆ្នាំវក – ស្វា
អាចនិយាយបានថា អ្នកកើតឆ្នាំវក តែងតែមានវាសនាល្អ មានទំនាក់ទំនងក្នុងសង្គមល្អ ហើយក៏មានមនុស្សរាប់អានស្រលាញ់ចូលចិត្តច្រើន។
ចន្លោះប្រហោងមួយដែលពួកគេគ្មាន គឺសំណាង។ មនុស្សនេះជោគជ័យមិនពឹងផ្អែកលើសំណាងទាំងស្រុងទេ តែពឹងផ្អែកលើទេពកោសល្យនិងការខិតខំដែលពួកគេមាន។ ឥឡូវក្នុងរយៈពេលម៉ោង ០០:០០ ថ្ងៃទី ០៤ ឧសភា ក្រោយវិសាខបូជាតទៅនេះ ពួកគេនឹងទទួលបានការផ្លាស់ប្តូរ ដោយលាភសំណាង នឹងកើតមានច្រើន ហើយបើមនុស្សនេះនៅបន្តខិតខំប្រឹងប្រែងផង នោះទ្រព្យសម្បត្តិនឹងហូរចូលឥតឈប់។
លាភសំណាងនឹងស្ថិតស្ថេរពេញមួយខែ បើធៀបនឹងជីវិតលើទូក គឺមិនចេះលិច មិនជួបរលកធំ ដោយអណ្តែតតាមខ្សែទឹកទៅមុខបានសុខសប្បាយជាប់រហូត។
អ្នកកើតឆ្នាំរោង - នាគ
ម្ចាស់ឆ្នាំរោងឯណេះវិញ ដែលរមែងជាមនុស្សមានចិត្តល្អ រួសរាយរាក់ទាក់ និងអាចជួបលាភសំណាងធំ នៅពេលខាងមុខ។ អ្វីគ្រប់យ៉ាងសម្រាប់ពួកគេ នឹងទទួលបានជោគជ័យ ធ្វើឲ្យគ្រប់គ្នាមានការច្រណែនខ្លាំង។
ក្នុងកំឡុងពេលនេះ ម្ចាស់ឆ្នាំនាគ ក៏រមែងមានគេស្ថិតនៅទីខ្ពស់មកតាមជួយថែរក្សា ទាញឲ្យងើបឡើងជាបន្តបន្ទាប់ ហើយក៏ជួយដឹកដៃឆ្ពោះទៅវិថីរីកចម្រើនក្នុងជីវិតផងដែរ។ បន្ថែមពីសំណាងដែលជួប ទៅមើលឧបសគ្គរបស់ពួកគេវិញ ក៏នឹងអាចជម្នះបានដោយភាពនឹងន ហើយមិនជាមានរឿងអ្វីគួរឲ្យបារម្ភខ្លាំងឡើយ នៅក្រោយពេលវេលាដូចយើងបានរៀបរាប់ពីខាងលើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក