ការប្រើប្រាស់ភាសានិយាយទូទៅនៅពេលបច្ចុប្បន្ន មានពាក្យខ្លះក៏ជាពាក្យកម្ចីពីបរទេសប៉ុន្តែគ្រប់គ្នាមិនសូវជាប់ចាប់អារម្មណ៍នោះទេ ជាពិសេសគឺទាក់ទិននឹងម្ហូបអាហារដែលយើងនិយមប្រើប្រាស់ប្រចាំថ្ងៃតែម្តង។
មិនមានការបកស្រាយច្បាស់ការណាមួយ ថាមានពាក្យជំនួសពាក្យកម្ចីទាំងអស់នោះឬអត់ ដោយក្នុងនោះយើងលើកយកពាក្យសាមញ្ញចំនួន ៨ ដែលមាន ៣ គត់កន្លងមកមានការបកស្រាយពីប្រភពសារព័ត៌មានក្នុងស្រុកមួយចំនួន។
ក្នុងនោះពាក្យកម្ចីពីប្រទេសវៀតណាមមានដូចជា៖ បាញ់បែវ បាញ់ហយ បាញ់ឆែវ បាញ់ឌុក បាញ់កាញ់ សយ៉រ ម្ជូរយួន និងបាញ់ចានឿកជាដើម។
ដោយឡែកមាន ៣ ពាក្យដែលយើងបានដឹងហើយស្រាវជ្រាវតាមប្រភពផ្សេងៗកន្លងមកគឺនំបាញ់បែវ យើងអាចនិយាយជំនួសជាពាក្យខ្មែរគឺ " នំផ្លែអាយ " ស្របពេល បាញ់ឆែវ គួរនិយាយថា " នំចាក់អំបែងស្នូល " និងនំបាញ់ចានឿក យើងអាចនិយាយជំនួសថា " នំអង្គុញអណ្តែត " វិញ។
ចំពោះពាក្យកម្ចីឯទៀតប្រសិនមានប្រភពដើមនៃពាក្យខ្មែរត្រឹមត្រូវណាមួយ សុំធ្វើការបញ្ចេញមតិចែករំលែកទាំងអស់គ្នា ពោលគឺលើកស្ទួយការប្រើប្រាស់ឈ្មោះជាភាសាខ្មែរពិតៗ ដើម្បីកុំឲ្យបាត់បង់អត្តសញ្ញាណរបស់យើង!