បៀរ Tarot នឹងប្រាប់ថាតើជីវិតរបស់អ្នកភាគច្រើនស្ងប់ស្ងាត់ ឬ ជួបការលំបាក

ជ្រើសរើសបៀរ១ក្នុងចំណោមបៀរខាងក្រោម ផ្អែកទៅលើអារម្មណ៍របស់អ្នក រួចទៅមើលចម្លើយខាងក្រោម ដើម្បីទាយថា ជីវិតរបស់អ្នកភាគច្រើនស្ងប់ស្ងាត់ ឬ ជួបរលកធំៗដល់ចាស់កោងខ្នង!

Sddefault 2 9237 1714112314

១.ចម្លើយ A៖ ជីវិតរបស់អ្នកគឺត្រូវឆ្លងកាត់ព្យុះ ភាពស្ងៀមស្ងាត់ និងរលកដ៏ខ្លាំងក្លាដែលមកបុកទូករបស់អ្នក។ នៅពេលណាដែលមានការលំបាក អ្នកនឹងធ្លាក់ទឹកចិត្ដរហូតដល់បាត់បង់ស្មារតី ប៉ុន្តែនៅពេលដែលអ្នកស្ងប់ស្ងាត់ អ្នកនឹងសប្បាយចិត្ត និងមានសុទិដ្ឋិនិយមម្តងទៀត។ អ្នកមិនចូលចិត្តការលួងលោម ដូច្នេះទោះបីមានរលកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ង្នករាប់រងវាតែម្នាក់ឯងដែរ ពោលគឺអ្នកតែងតែអត់ធ្មត់រង់ចាំឱកាសដើម្បីជម្នះរាល់ការលំបាក។

IMG_9032

២.ចម្លើយ B៖ ភាពលំបាកដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកមានច្រើនរាប់មិនអស់ ផ្លូវទៅកាន់ការសម្រេចគោលដៅ និងក្តីសុបិន្តរបស់អ្នកតែងតែពិបាកជាងអ្នកដទៃ។ ក្តីប្រាថ្នាធំបំផុតរបស់អ្នកនាពេលនេះ គឺចង់រស់នៅក្នុងជីវិតដ៏សុខសាន្ត ។ បំណងនេះគឺតូចពិតមែន ប៉ុន្តែសម្រាប់អ្នកវាគឺមិនស្រួលប៉ុន្មានទេ។ ប្រសិនបើអ្នកឆ្លុះបញ្ចាំងពីអតីតកាល ភាពលំបាកកាលពីអតីតកាលបានធ្វើឱ្យអ្នកកាន់តែមានភាពចាស់ទុំ និងរឹងមាំ។ សូមជូនពរឱ្យអ្នកមានភាពស្ងប់ស្ងាត់ជានិច្ចនៅពេលប្រឈមមុខនឹងព្យុះភ្លៀង និងអាចស្វែងរកភាពសប្បាយរីករាយសម្រាប់ខ្លួនអ្នក។

IMG_9033

៣.ចម្លើយ C៖ មិនមែនមានន័យថា អ្នកមិនបានឆ្លងកាត់ការលំបាកនោះទេ ប៉ុន្តែអ្នកតែងតែមានមនុស្សមកជួយជ្រោមជ្រែងពេលដែលអ្នកជួបឧបសគ្គទាំងនោះ។ ហេតុដូច្នេះហើយ ទោះបីជារលកកំពុងទាញមករកអ្នក ដោយមានជំនួយពីអ្នកដ៏ទៃជីវិតអ្នកក៏ប្រែជាល្អមកវិញ។

IMG_9035

៤.ចម្លើយ D៖ អ្វីដែលកើតឡើងក្នុងជីវិតរបស់អ្នកមិនពិបាកពេកទេ ប៉ុន្តែក៏មិនសំណាងពេកដែរ។ អ្នកមានជីវិតលំហែដូចមនុស្សជាច្រើនប្រាថ្នា ដោយមានឧបសគ្គ ឬ ការលំបាកតិចតួចប៉ុណ្ណោះ។ ពីដំបូងអ្នកមិនពេញចិត្តនឹងជីវិតខ្លួនឯងនោះទេ ប៉ុន្តែបន្ទាប់ពីឃើញមនុស្សជុំវិញខ្លួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកក៏ផ្លាស់ប្តូរចិត្តភ្លាមៗ។ តាមពិតទៅ ជីវិតបច្ចុប្បន្នរបស់អ្នកគឺជាក្តីស្រម៉ៃចំពោះមនុស្សជាច្រើន ដូច្នេះហើយ ជំនួសឱ្យការត្អូញត្អែរ អ្នកគួរតែរីករាយជាមួយវាទៅ៕

IMG_9036

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក