វិធីទាំង៧ មានប្រសិទ្ធភាពខ្ពស់ ដើម្បីកម្ចាត់ប្រេះកែងជើង ឱ្យបាត់ជារៀងរហូត!

តើអ្នកមានអារម្មណ៍អៀនខ្មាស់ដែរទេនៅពេលដែលដោះស្បែកជើងរបស់អ្នកចេញនៅទីសាធារណៈដោយសារតែប្រេះកែងជើងរបស់អ្នក? ខណៈពេលដែលយើងចំណាយពេលច្រើនសម្រាប់ការថែរក្សាមុខរបស់យើង ជើងរបស់យើងភាគច្រើនមិនយកចិត្តទុកដាក់លើជើងរបស់យើង។ ដូច្នេះពួកយើងក៏បាននាំយកវិធីសាស្រ្តទាំងនេះដើម្បីយកមកជួយដោះស្រាយបញ្ហារបស់អ្នក។

១. លីស្ទើរីននិងទឹកខ្មះ

  • យកលីស្ទើរីន ១ ពែងមកលាយជាមួយទឹកខ្មះ ១ ពែងនិង ទឹក២ ពែង។
  • ត្រាំជើងរបស់អ្នកក្នុងទឹកដែលយើងទឹកដែលយើងលាយរួចរយៈពេល ១៥ នាទី។
  • សម្អាតកែងជើងរបស់អ្នកហើយដុសស្បែកដែលរឹងនៅកែងជើងដោយប្រើដុំថ្មមកដុស។
  • លាងជម្រះជាមួយទឹកស្អាត។
  • ធ្វើវាជារៀងរាល់ថ្ងៃទាល់តែកែងជើងរបស់យើងជា។

    19680260 17923460 610808 1 0 1518089557 1518089568 1500 1 1518089568 650 07c2e59e1f 1518511321

     

    ២. ប្រើម្សៅអង្ករលាយជាមួយ ទឹកឃ្មុំ និងទឹកខ្មេះ

    • ធ្វើការលាយម្សៅអង្ករចំនួន ៣ ស្លាបព្រាជាមួយទឹកឃ្មុំនិងទឹកដោះគោមួយស្លាបព្រា និងផ្លែប៉ោម២ឬ៣ផ្លែ។ កូរវាចូរគ្នាឱ្យសប់ហើយយកមកលាបលើបាតជើងរបស់អ្នកឱ្យក្រាស់។
    • ត្រាំជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ហ ៗ ប្រហែល ១០នាទីបន្ទាប់មកលាងសម្អាតបាតជើងរបស់អ្នកថ្នមៗនិងដុសសម្អាតបាតជើងដែលគ្រិន។

    ធ្វើបែបនេះពី ២ទៅ៣ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានលទ្ធផល។

    19680210 17937610 610810 0 1518090540 1518090547 1500 1 1518090547 650 14733f4eea 1518511321

     

    ៣. ចេក

    • កិនចេក ២ផ្លែឱ្យម៉ដ្ឋ។ ត្រូវប្រាកដថាចេកនោះជាចេកទុំ។ ផ្លែចេកដែលមិនទាន់ទុំអាចមានជាតិខ្លាញ់មានផ្ទុកអាស៊ីតខ្លាំងសម្រាប់ស្បែក។
    • សូមសំអាតបាតជើងរបស់អ្នកថ្នមៗជាមួយចេកដែលកិនម៉ដ្ឋហើយ បន្ទាប់មកទុកវារយៈពេល ២០នាទី។
    • បន្ទាប់ពី ២០នាទីលាង លាងជើងរបស់អ្នកដោយទឹកស្អាត។

    ធ្វើវាមុនពេលចូលគេង ២ ដងក្នុងមួយសប្តាហ៍ រហូតដល់អ្នកទទួលបានលទ្ធផលជាទីគាប់ចិត្ត។

    19679860 17931910 610809 0 1518089894 1518089902 1500 1 1518089902 650 5e963f90b9 1518511321

     

    ៤. ទឹកឃ្មុំ

    • យកទឺកក្ដៅឧណ្ឌៗមកលាយជាមួយទឹកឃ្មុំចំនួន១ពែង
    • ត្រាំជើងស្អាតរបស់អ្នកក្នុងនោះនិងម៉ាស្សាថ្នមៗរយៈពេល ២០ នាទី។
    • ដុសសម្អាតបាតជើងរបស់អ្នកថ្នមៗដោយប្រើដុំថ្ម។

    វិធីសាស្ត្រមួយនេះអាចធ្វើជារៀងរាល់ថ្ងៃមុនពេលចូលគេង

    19680160 17942060 610811 0 1518090742 1518090747 1500 1 1518090747 650 897425dc27 1518511321

     

    ៥. ប្រេងឆាឬប្រេងបន្លែ

    • លាងសម្អាតបាតជើងរបស់អ្នកឱ្យបានស្អាត
    • ជូតបាតជើងរបស់អ្នកឱ្យស្ងួតដោយប្រើកន្សែង
    • យកប្រេងឆាឬប្រេងបន្លែមកលាបនៅកន្លែងដែលមានគ្រិន
    • បន្ទាប់មកពាក់ស្រោមជើងដែលស្អាតរួចទុកវាមួយយកពេញ

    ធ្វើជារៀងរាល់ថ្ងៃមុនពេលចូលគេង។

    19680110 17946710 610812 0 1518091026 1518091035 1500 1 1518091035 650 7ad0d68c07 1518511321

     

    ៦. ម្ស៉ៅដុតនំ

    • ដាក់សូដាដុតនំចំនួន៣ស្លាបព្រាបាយទៅក្នុងចានដែលមានទឹកក្តៅឧណ្ហ ៗ ។ កូរវារហូតដល់សូដាដុតនំរលាយ។
    • ត្រាំជើងរបស់អ្នកក្នងទឹកនោះរយៈពេល១៥នាទី
    • យកជើងរបស់អ្នកចេញបន្ទាប់មកដុសស្អាតស្បែកគ្រិនលើបាតជើងរបស់អ្នក
    • លាតសម្អាតជើងរបស់អ្នកហើយយកកន្សែងមកជូតឱ្យស្ងួត

    ធ្វើបែបនេះយ៉ាងហោចណាស់ឱ្យបាន២ដងក្នុងមួយសប្ដាហ៍

    19680010 17967010 610814 0 1518092195 1518092205 1500 1 1518092205 650 13ed0766cb 1518511321

     

    ៧. អំបិលគ្រួស

    • ដាក់អំបិលគ្រួសចំនួន១ពែងជាមួយទឹកក្ដៅបន្ទាប់មកកូរឱ្យរលាយ
    • ត្រាំជើងរបស់អ្នករយៈពេល១៥នាទី ហើយសម្អាតស្បែកដែលប្រេះឬគ្រិននៅបាតជើងរបស់អ្នក។

    ធ្វើវា២ទៅ៣ដងក្នុងមួយសប្ដាហ៍អ្នកនឹងឃើញលទ្ធផល។

    19679810 18035910 610817 0 1518097149 1518097157 1500 1 1518097157 650 A2fd931db7 1518511321

     

    ប្រែសម្រួលដោយ៖ Kalib9

    ប្រភព៖ BrightSide