មនុស្សដែលលេងបណ្ដាញសង្គម ទាំង ៤ ប្រភេទនេះ ទើបជាមនុស្សឆ្លាតពិតប្រាកដ

ក្នុងសង្គមទំនើបសព្វថ្ងៃនេះ អ្នកណាក៏ប្រើប្រាស់បណ្ដាញសង្គមទំនាក់ទំនងទាំងអស់នេះដែរ គ្រាន់តែអ្នកខ្លះគេលេងតែមិនចេះរញ៉េរញ៉ៃ ក៏មិនបង្ហោះ បង្ហាញអ្វីច្រើនដែរ។ ដូចមនុស្សទាំង ៤ ប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សឆ្លាតវៃបំផុត។

Cover Copy

១. ចែករំលែកតិច

មានមនុស្សមួយចំនួន ដែលចូលចិត្តចែករំលែកអ្វីគ្រប់យ៉ាងអំពីខ្លួនគេនៅលើបណ្តាញសង្គម។ ទៅណាមកណា ស្លៀកអី ញ៉ាំអីជាមួយអ្នកណា... ឃើញពេញបណ្តាញសង្គម។ ពួកគេចាត់ទុកវាដូចជាការបង្ហាញព័ត៌មានផ្ទាល់របស់ពួកគេ។ រឿងនេះច្រើនតែធ្វើឱ្យពួកគេប្រឈមមុខនឹងការរិះគន់ ដោយនិយាយថាពួកគេល្ងង់ពេក ប៉ុន្តែពេលខ្លះវាកើតឡើងដោយសារតែចង់ចែករំលែកច្រើនពេក។

មនុស្សបែបនេះច្រើនតែរស់រវើក ហើយមិនអាចទ្រាំទ្រនឹងអារម្មណ៍ឯកោបានទេ។ ពួកគេចង់ឱ្យមនុស្សដឹងពីជីវិតរបស់ពួកគេ ចង់ប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើន។ យ៉ាងណាមិញ វាមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែគ្រាន់តែជាការបង្ហាញពីស្ថានភាពនៃជីវិតប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញ មាន​មនុស្ស​ដែល​ចែក​រំលែក​តិចតួច​បំផុត​អំពី​ជីវិត​ផ្ទាល់​ខ្លួន។ ភាពស្ងប់ស្ងាត់ គឺជានិន្នាការលេចធ្លោនៅក្នុងជីវិតរបស់ពួកគេ។ មនុស្សទាំងនេះចូលចិត្តសម្ងំក្នុងពិភពផ្ទាល់ខ្លួន ហើយការពារភាពឯកជនរបស់ពួកគេយ៉ាងម៉ឺងម៉ាត់។ ពួកគេ​ក៏​បង្រួម​មនុស្ស​ដែល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឱ្យ​ត្រឹមតែ​រង្វង់​មិត្តភ័ក្តិ​ប៉ុណ្ណោះ ចៀសវាង​ទុក​ឱ្យ​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​គេ​មើលច្រើនពេក ឬ​ត្រូវ​គេ​រិះគន់​ដោយ​អ្នក​ណា​ម្នាក់​ដោយសារ​ពួកគេបង្ហាញការ​រំខាន។

ពួកគេមិននិយាយបំផ្លើសអំពីជីវិតរបស់ពួកគេ ហើយក៏មិនខ្វល់ពីភ្នែកអ្នកដទៃដែរ។ មនុស្សបែបនេះច្រើនតែមានបុគ្គលិកលក្ខណៈសាមញ្ញ ចូលចិត្តនៅម្នាក់ឯង ផ្សារភ្ជាប់ខ្លួននៅក្នុងពិភពលោករបស់ពួកគេ និងរីករាយជាមួយនឹងភាពស្ងប់ស្ងាត់នៃជីវិត។

១

២. មនុស្សដែលមានវិន័យខ្ពស់

នៅក្នុងទំនាក់ទំនងរបស់អ្នក អ្នកនឹងតែងតែស្វែងរកមនុស្សដែលចែករំលែកស្ទើរតែគ្មានអ្វីនៅលើប្រវត្តិរូបរបស់ពួកគេ។ ពួកគេប្រើពេលទំនេររបស់ពួកគេទាំងអស់ ដើម្បីកែលម្អខ្លួនឯង ហើយបណ្តាញសង្គមពិតជាមិនសំខាន់សម្រាប់ពួកគេទេ។ មនុស្សជាច្រើនប្រើបណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗប្លែកៗ។ ពួកគេប្រាស្រ័យទាក់ទងជាមួយបុគ្គលនេះ ឬបុគ្គលនោះ បង្ហោះរូបថត ចែករំលែកគំនិតរបស់ពួកគេ ហើយរង់ចាំមើលមតិយោបល់ និងការចូលចិត្តពីមិត្តក្នុងបណ្ដាញសង្គម។ វាមិនអាចបដិសេធបានទេថានេះកាត់បន្ថយប្រសិទ្ធភាពការងារ។

នេះអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់តាមរយៈឧទាហរណ៍មួយ នៅពេលអង្គុយនៅមុខតុបរិភោគអាហារ។ អ្នក​ញៀន​ការ​ចែករំលែក​ម្នាក់​បាន​និយាយ​ថា ពេល​គាត់​ឃើញ​មុខ​ម្ហូប​ឆ្ងាញ់ៗ​ដាក់​នៅចំពោះមុខ គាត់​នឹង​ប្រញាប់​យក​ទូរសព្ទ​ដៃ​មក​ថត​​គ្រប់​ជ្រុង​ជ្រោយ​ កែ​ហើយ​បង្ហោះ​លើ​ទំព័រ​ផ្ទាល់​ខ្លួន។ នៅពេលដែលអ្វីៗគ្រប់យ៉ាងរួចរាល់ ម្ហូបលែងក្តៅទៀតហើយ។

ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​វិន័យ​លើ​ខ្លួន​ឯង ​ជ្រើសរើស​បោះបង់​ដំណើរការ​ដ៏​ស្មុគស្មាញ​ទាំង​នេះ។ ពួកគេផ្តោតលើការរីករាយ ញ៉ាំអាហារដោយមិនមានការរំខាន ដោយប្រើអារម្មណ៍ទាំងអស់របស់ពួកគេ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអាហារនៅលើតុ។

មនុស្សដែលមានវិន័យលើខ្លួនឯងយល់ថា មិនចាំបាច់ចូលរួមក្នុងអន្តរកម្មសង្គមមួយចំនួនដែលមិនមានប្រសិទ្ធភាពនោះទេ។ ពួកគេ​ចំណាយ​ពេល​ច្រើន​សម្រាប់​ខ្លួន​គេ​សម្រាប់​អ្វី​ដែល​​​សំខាន់​ពិតប្រាកដ ដើម្បី​កសាង​គ្រឹះ​ដ៏​ល្អ​​ប្រសើរ។ ដូច្នេះហើយ ពួកគេនឹងកាត់បន្ថយភាពស្មុគស្មាញដែលមិនចាំបាច់នៅលើបណ្តាញសង្គម ដោយបន្សល់ទុកតែព័ត៌មានដែលមានប្រយោជន៍ និងអាចកែលម្អខ្លួនឯងតែប៉ុណ្ណោះ។

7c2fd39221684e9b9f3fdb1c16b24629

៣. មនុស្សដែលខិតខំប្រឹងប្រែងពិតប្រាកដ នឹងមិនរស់នៅក្នុងពិភពនិម្មិតនោះទេ

សម្រាប់មនុស្សភាគច្រើន បណ្តាញសង្គមពិតជាកន្លែងប្រមូលផ្តុំអារម្មណ៍ ដែលគ្រប់គ្នាអាចមើលបាន។ នៅពេលដែលយើងចាប់ផ្តើមបង្កើតរូបភាពសម្រាប់ខ្លួនយើង បង្កើតរូបភាពនៃអ្វីដែលយើងចង់ឱ្យមនុស្សគិតដល់យើង យើងច្បាសជាពាក់របាំងមុខ តុបតែងខ្លួន បាត់អស់នូវភាពជាខ្លួនឯង។ បន្តិចម្ដងៗ មនុស្សភាគច្រើនចាប់ផ្តើមយកចិត្តទុកដាក់លើរូបភាពរបស់ពួកគេតាមអ៊ីនធឺណិត ដោយយកចិត្តទុកដាក់លើគំនិតរបស់អ្នកដទៃអំពីពួកគេ ច្រើនជាងការយកចិត្តទុកដាក់លើជីវិតពិត។

ពួកគេរៀនពីរបៀបធ្វើពុតនៅលើបណ្តាញសង្គម ធ្វើពុតជាមនុស្សដែលចេះរីករាយ មានទេពកោសល្យច្រើន និងស្គាល់ច្រើនផងដែរ។ ទាំងនេះហើយ ដែលធ្វើឱ្យអ្នករស់នៅក្នុងពិភពក្លែងក្លាយ ដើម្បីតែមានអ្វីយកមកបង្ហោះបង្ហាញបង្អួតគេ អ្នកក៏ចាប់ផ្ដើមអួតសម្ញែង ទាំងដែលជាក់ស្ដែងនៃជីវិតពិត គឺមិនដូចអ្វីដែលអ្នកបានបង្ហាញឱ្យគ្រប់គ្នាបានឃើញនោះឡើយ។

5536ccbce8df79d0c3518e8edc9fd8de

៤. មនុស្សដែលមានជីវិតរីករាយពិតប្រាកដ

នៅពេលដែលអ្នករស់នៅក្នុងជីវិតដ៏រីករាយ មានមនុស្សជាទីស្រលាញ់របស់អ្នកនៅក្បែរអ្នក អ្នកទាំងពីរមានការគោរព និងអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយជីវិតរបស់អ្នកពោរពេញទៅដោយក្តីស្រលាញ់ អ្នកនឹងឃើញថាបណ្តាញសង្គមមិនមានភាពចាំបាច់នោះឡើយ។

អ្នកចិត្តសាស្រ្តបានស្រាវជ្រាវថា នៅក្នុងចិត្តវិទ្យារបស់មនុស្សតែងតែមានចិត្តគំនិត "ឆ្លង" ប៉ុន្តែនៅពេលដែលអ្នកចែករំលែកសុភមង្គលផ្ទាល់ខ្លួនរបស់អ្នក អារម្មណ៍នៃសុភមង្គលរបស់អ្នកងាយនឹងចុះខ្សោយ។ លើសពីនេះ ប្រសិនបើអ្នកបង្ហាញពីសុភមង្គលរបស់អ្នកទៅកាន់អ្នកដទៃ វានឹងកើតឡើងដែលអ្នកនឹងមិនទទួលបានការឆ្លើយតបជាវិជ្ជមាននោះទេ។ តែងតែមានមនុស្សដែលមិនខ្វល់ពីអ្នក ហើយពិតជាមិនចង់បានរបស់ល្អសម្រាប់អ្នក។ នៅពេលដែលពួកគេឃើញអ្នកចែករំលែកភាពរីករាយ ពួកគេមិនត្រឹមតែមានអារម្មណ៍មិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគំនិតមិនល្អមកលើអ្នកវិញក៏មានដែរ។

នៅពេលដែលមនុស្សម្នាក់រស់នៅក្នុងជីវិតដ៏រីករាយពិតប្រាកដ ពួកគេនឹងយល់ថាជីវិតរបស់ពួកគេមិនចាំបាច់បង្ហាញឱ្យអ្នកដទៃឃើញនោះទេ។ ជំនួសឱ្យការបង្ហាញសេចក្តីស្រឡាញ់ និងសុភមង្គលនៅចំពោះមុខអ្នកដទៃ ទាក់ទាញការច្រណែន ឬការស្តីបន្ទោសពីអ្នកដទៃ យកល្អត្រូវគ្រប់គ្រងជីវិតខ្លួនឯងឱ្យបានល្អ។ ជាការពិតណាស់ បណ្តាញសង្គមជាមួយនឹងរង្វង់មិត្តភ័ក្តិ នៅតែនាំមកនូវអត្ថប្រយោជន៍មួយចំនួនដល់យើង។ វាជួយយើងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីមនុស្ស រក្សាទំនាក់ទំនងជាមួយសាច់ញាតិ និងមិត្តភក្តិ ហើយមានប្រយោជន៍សម្រាប់ការកម្សាន្ត និងការសម្រាកលំហែកាយ។

ទោះយ៉ាងណាក៏ដោយ វាមិនមែនជាការផ្តោតអារម្មណ៍នៃជីវិតរបស់អ្នកទេ។ កុំឱ្យបណ្តាញនិម្មិតនោះមកលងបន្លាចជីវិតរបស់អ្នក។ មនុស្ស​ទាំង ៤ ប្រភេទ​នេះ​ដែល​កម្រ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ពិតជា​ឆ្លាត​ណាស់។ ពួកគេ​បាន​លះបង់​បន្ទុក​ខាងក្នុង​របស់​ពួកគេ ហើយ​រស់នៅ​ដោយ​ផាសុកភាព​បំផុត​។ សម្រាប់អ្នកដែលចូលចិត្តចែករំលែកអំពីជីវិតរបស់ពួកគេ សូមកុំបន្ទោសពួកគេ ព្រោះមនុស្សគ្រប់រូបមានស្ថានភាពរស់នៅ និងរបៀបរស់នៅរៀងៗខ្លួន។ យ៉ាងណា ការប្រើប្រាស់បណ្ដាញសង្គម កុំឱ្យតែទៅប៉ះពាល់អ្នកដទៃ ហើយរស់នៅដោយសុភមង្គល ប៉ុណ្ណឹងក៏ល្អហើយ។

9f58a0177fcb6d8e9f5f503313ebc703

យ៉ាងណាមិញ បណ្តាញសង្គមគ្រាន់តែជាឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះ ជីវិតគឺជាដំណាក់កាលពិតរបស់យើង។ ដូច្នេះហើយ មនុស្សដែលស្រឡាញ់ជីវិតពិត នឹងមិនបណ្តោយឱ្យបណ្តាញសង្គមចងភ្ជាប់ពួកគេឡើយ ប៉ុន្តែនឹងរស់នៅក្នុងជីវិតរបស់ពួកគេឱ្យពេញលេញ។ សម្រាប់ពួកគេ ការងារ និងជីវិតពិត គឺសំខាន់ជាងបណ្តាញសង្គមដែលស្រមើលស្រមៃទៅទៀត។ ពួកគេស្រឡាញ់ជីវិតយ៉ាងខ្លាំង ដូច្នេះពួកគេនឹងមិនចំណាយពេលប្រើប្រាស់បណ្ដាញសង្គម ក៏មិនសាងទំនាក់ទំនងជាមួយនឹងនរណាម្នាក់ តាមរយៈបណ្ដាញសង្គម រហូតដល់ភ្លេចមនុស្សក្បែរខ្លួន សាងសុភមង្គលពិតនៃជីវិតនោះឡើយ៕