អាថ៌កំបាំងអ្នកមាន! អ្នកមានពិត ច្រើនតែបិទមាត់រក្សាការសម្ងាត់ក្នុងរឿងទាំង ២ យ៉ាងនេះ

អ្នកមានពិតប្រាកដ គេអត់ចេះអួតសម្ញែង ឬនិយាយនូវអ្វីដែលគេមានចេញទៅផ្ដេសផ្ដាសនោះឡើយ។ យ៉ាងណាមិញ នេះជារឿងសម្ងាត់ទាំង ២ ដែលអ្នកមានគេអត់និយាយចេញឱ្យអ្នកណាដឹង រឹតតែមិនបើកបង្ហាញ សូម្បីតែជាមួយមនុស្សស្និទ្ធស្នាល ។

Cover Copy

១. មិនអួតសម្ញែងរឿងទ្រព្យ

ភាពជោគជ័យផ្តើមចេញពីការខិតខំប្រឹងប្រែង និងភាពសន្សំសំចៃ រីឯការបរាជ័យកើតចេញពីការខ្ជះខ្ជាយ គ្មានសណ្ដាប់ធ្នាប់ជាមួយនឹងទ្រព្យសម្បត្តិ។ ទោះបីជាអ្នកមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏ការពិតដ៏សាមញ្ញនេះមិនផ្លាស់ប្តូរដែរ។ ដូច្នេះ​អ្នក​មាន​ពិត​ជា​ច្រើន​តែ​ងរស់​នៅ​ដោយ​មានរបៀបរៀបរយ ហើយ​មិន​ចូល​ចិត្ត​បង្អួត​ទ្រព្យ​សម្បត្តិ​ទេ គេ​ចូល​ចិត្ត​ភាពស្ងៀមស្ងាត់។ ផ្ទុយ​ទៅ​វិញ អ្នកដែលទើបតែមាន ឬមិនធ្លាប់មាន ចូល​ចិត្តអួតសម្ញែងផ្ដេសផ្ដាស។

ចិត្តវិទ្យានៃការអួតអាង គឺជាចិត្តវិទ្យារបស់មនុស្សក្នុងស្ថានភាពអតុល្យភាព ដែលមិនមានប្រយោជន៍សម្រាប់ជីវិត និងសុខភាពរបស់មនុស្ស។ ដូច្នេះ បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន នោះ​ពួក​គេ​កាន់​តែ​ស្រឡាញ់​ទ្រព្យ​សម្បត្តិ និង​សុខភាព​របស់​ខ្លួន​កាន់​តែ​ខ្លាំង។ ពួកគេរស់នៅក្នុងជីវិតធម្មតា ហើយយល់ពីតម្លៃនៃភាពស្ងៀមស្ងាត់កាន់តែខ្លាំង។

១

២. មិនអួតរឿងឋានៈ ពេលជួបបងប្អូនមិត្តភក្តិ ក្រុមគ្រួសារ

ថ្វីដ្បិតតែសង្គមសព្វថ្ងៃនិយាយថា មនុស្សគ្រប់រូបស្មើគ្នា មិនមានភាពខុសគ្នារវាងខ្ពស់ និងទាប ប៉ុន្តែការពិតវាតែងតែមានភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ ហើយមិត្តភក្តិក៏មិនមានករណីលើកលែងដែរ។ ប៉ុន្តែ​អ្នក​ក្រ​មិន​គួរ​មាន​អារម្មណ៍​ថា​អន់ តាមទ្រ ផ្គាប់ផ្គន់អ្នកមានឡើយ ហើយអ្នកមាន ក៏មិនគួរអួតសម្ញែង ជាន់ពន្លិចអ្នកខ្សត់ ឬឋានៈតូចទាបដែរ។

ពេលប្រាស្រ័យទាក់ទងជាមួយមនុស្សក្រីក្រ កុំមើលពួកគេខុសពីគេ ហើយកុំនិយាយច្រើនពេកអំពីលុយ។ បើ​គេ​និយាយ​រឿង​លុយ​ច្រើន​ពេក គេ​នឹង​មាន​អារម្មណ៍​តានតឹង ហើយ​នៅ​ឆ្ងាយ​ពី​អ្នក។ ទោះបីជាអ្នកមិនមានន័យអួតអាងក៏ដោយ ពួកគេនឹងនៅតែបង្កបញ្ហា នោះហើយជាអ្វីដែលគេហៅថា "អ្នកនិយាយមិនមានបំណង តែអ្នកស្ដាប់ ស្ដាប់ហើយគិតច្រើន" ។

ដូច្នេះ មិនថាអ្នកមានទ្រព្យធនប៉ុនណាទេ កុំនិយាយច្រើនរឿងលុយកាក់នៅមុខអ្នកក្រ បើមិនដូច្នេះទេ វានឹងធ្វើឱ្យអ្នកក្រកាន់តែគ្មានទំនុកចិត្តលើខ្លួនឯង និងបង្កការច្រណែន។ យើងគួរចងចាំថា ទ្រព្យសម្បត្តិ និងភាពក្រីក្រ គ្រាន់តែរឿងបណ្តោះអាសន្ន អ្នកក្រអាចក្លាយជាអ្នកមាន អ្នកមានអាចក្លាយជាអ្នកក្រ ដូច្នេះ ចូររស់នៅដោយបន្ទាបខ្លួន ទើបជីវិតមានន័យ៕